ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃវ៉ាន់​ចោទ​ចិន​បង្កហេតុ​ក្នុង​ច្រក​សមុទ្រ​

5 ឆ្នាំ មុន

កោះ​តៃវ៉ាន់ ៖ កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​ទី​៣១​មីនា បាន​ថ្កោលទោស​ចំពោះ​ការ​បង្កហេតុ​របស់​ចិន បន្ទាប់​ពី​យន្ត​ហោះ​ប្រយុទ្ធ​ចិន​២​គ្រឿង​ហោះ​កាត់​ខ្សែបន្ទាត់​សមុទ្រ ដែល​បែងចែក​រវាង​ចិនដីគោក​និង​កោះ​តៃវ៉ាន់​ក្នុង​ច្រក​សមុទ្រ​ហ្វ័​រ​ម៉ូ​ស​។ ក្រសួង​ការពារ​តៃវ៉ាន់​ថ្លែង​ថា បណ្ដា​យន្តហោះ​ចម្បាំង​តៃវ៉ាន់ បាន​ហោះ​ចេញ​ដើម្បី​បណ្ដេញ​យន្តហោះ​ចិន​ទាំង​២​គ្រឿង​នោះ​។ ក្រសួង​នោះ​បន្ត​ថា…

កោះ​តៃវ៉ាន់ ៖ កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​ទី​៣១​មីនា បាន​ថ្កោលទោស​ចំពោះ​ការ​បង្កហេតុ​របស់​ចិន បន្ទាប់​ពី​យន្ត​ហោះ​ប្រយុទ្ធ​ចិន​២​គ្រឿង​ហោះ​កាត់​ខ្សែបន្ទាត់​សមុទ្រ ដែល​បែងចែក​រវាង​ចិនដីគោក​និង​កោះ​តៃវ៉ាន់​ក្នុង​ច្រក​សមុទ្រ​ហ្វ័​រ​ម៉ូ​ស​។

ក្រសួង​ការពារ​តៃវ៉ាន់​ថ្លែង​ថា បណ្ដា​យន្តហោះ​ចម្បាំង​តៃវ៉ាន់ បាន​ហោះ​ចេញ​ដើម្បី​បណ្ដេញ​យន្តហោះ​ចិន​ទាំង​២​គ្រឿង​នោះ​។ ក្រសួង​នោះ​បន្ត​ថា ការ​បង្ក​ហេតុនេះ​របស់​ចិន​បំផ្លាញ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​និង​ស្ថេ​រ​ភាព​តំបន់​។ ក្រុង​ប៉េ​កាំ​ង​ពុំ​បាន​បញ្ចេញ​ប្រតិកម្ម​តប​ក្នុង​ពេល​ភ្លាម​ៗ​នៅឡើយ​។

អ្នកនាំពាក្យ​ម្នាក់​របស់​វិមាន​ប្រធានាធិបតី​តៃវ៉ាន់ លោក​HUANG CHUNG EN បាន​ស្នើ​ដល់​ចិនដី​គោក​បញ្ឈប់​ឥរិយាបថ​ប្រភេទ​នេះ ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សន្តិភាព​ក្នុង​តំបន់​។

ចិន​ដែល​ចាត់​ទុក​តៃវ៉ាន់​ថា​ជា​ខេត្ត​បំបែក​ខ្លួន​មួយ​ពុំ​បដិសេធ​ឡើយ ការ​ប្រើ​កម្លាំង​ដើម្បី​ដណ្ដើម​ត្រួតត្រា​កោះ​តៃវ៉ាន់ ជា​កន្លែង​ដែល​ពួក​អ្នក​ជាតិនិយម​ចិន​រត់​ភៀសខ្លួន​ទៅ បន្ទាប់​ពី​បរាជ័យ​របស់​ពួក​គេ​ក្នុង​ការ​ច្បាំង​ជាមួយ​ពួក​កុំ​មុ​យ​នី​ស្ត​កាលពី​ឆ្នាំ​១៩៤៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ