ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ចុងក្រោយ​គេ​លើ​ការ​ធ្វើឃាត​គី​ម​ ជុង​ណា​ម​ នឹង​ដោះ​លែង​ឆាប់​ៗ

4 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ នារី​វៀតណាម​ជា​អ្នក​ជាប់​សង្ស័យ​ចុង​ក្រោយ​គេ​លើ​ការ​ធ្វើឃាត លោក​គី​ម ​ជុង​ណា​ម បង​ប្រុស​ម្ដាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ ជុង​អ៊ុ​ន កាលពី​ថ្ងៃ​ទី​១ ​មេ​សា ​ត្រូវ​បាន​តុលាការ​ម៉ា​ឡេ​ស៊ី​កាត់ទោស​ដាក់គុក…

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ នារី​វៀតណាម​ជា​អ្នក​ជាប់​សង្ស័យ​ចុង​ក្រោយ​គេ​លើ​ការ​ធ្វើឃាត លោក​គី​ម ​ជុង​ណា​ម បង​ប្រុស​ម្ដាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ ជុង​អ៊ុ​ន កាលពី​ថ្ងៃ​ទី​១ ​មេ​សា ​ត្រូវ​បាន​តុលាការ​ម៉ា​ឡេ​ស៊ី​កាត់ទោស​ដាក់គុក តែ​ជា​ទោស​លើស​ការ​ជាប់​ឃុំឃាំង​បណ្ដោះអាសន្ន​រូ​ច​ហើយ​បន្តិច​ប៉ុណ្ណោះ​។

ដោយ​កែប្រែ​បទចោទប្រកាន់​លើ​រូប​នាង តុលាការ​ម៉ា​ឡេ​ស៊ី ធ្វើ​បែប​ណា​ដើម្បី​ឲ្យ​នាង ​DOAN THI HUONG​ ជា​អ្នកជាប់ចោទ​ពី​រឿង​សម្លាប់​លោក​គី​ម ​ជុង​ណា​ម រួម​ជាមួយ​នារី​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់ ទទួល​បាន​ការ​ដោះ​លែង​ដោយ​ឆាប់រហ័ស​។ នាង​ DOAN THI HUONG​ ជានា​រី​វៀតណាម​ទទួល​ការ​កាត់​ទោស ពី​បទ​ធ្វើឃាត​លោក​គី​ម ​ជុង​ណា​ម ត្រូវ​ដោះ​លែង​នា​ខែឧសភា​ខាង​មុខ​នេះ ក្រោយ​នាង​ព្រម​ទទួល​យក​ការ​ចោទប្រកាន់​ថ្មី ជំនួស​ការ​ចោទប្រកាន់​ចាស់​ពី​បទ​សម្លាប់​មនុស្ស​។

លោក​ TEH POH TEIK​ មេធាវី​ម្នាក់​ ក្នុង​ចំណោម​មេធាវី​របស់​នាង ថ្លែង​នៅ​មុខ​តុលាការ​ជាន់ខ្ពស់​ម៉ាឡេ​ស៊ី ​ក្រុង​ SHAH ALAM​ ក្បែរ​ក្រុង​គូ​ឡា​ឡាំ​ពួរ​ថា កូនក្ដី​របស់​គេ​នឹង​បាន​វិល​ត្រឡប់​ទៅ​ស្រុក​វិញ នា​ស​ប្ដា​ហ៍​ទី​មួយ​នៃ​ខែឧសភា​។ នាង ​DOAN THI HUONG ​ជាប់គុក​ជាង​២​ឆ្នាំំ​មក​ហើយ ចាប់តាំងពី​នាង​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ ​កុម្ភៈ ​ឆ្នាំ​២០១៧​មក​។

នាង THI HUONG ​អាយុ​៣០​ឆ្នាំ និង​នារី​ឥណ្ឌូ​ណេ​ស៊ី ​នាង ​SITI AISYAH ជាប់​ការ​ចោទប្រកាន់​ពី​បទ​ធ្វើឃាត​លោក​គី​ម ​ជុង​ណា​ម ដោយ​ជះ​សារធាតុពុល​ខ្លាំង​បំផុត​មួយ​លើ​មុខរប​ស់លោក នៅ​ព្រ​លាន​យន្តហោះ​ក្រុង​គូ​ឡា​ឡាំ​ពួរ កាលពី​ខែកុម្ភៈ ​ឆ្នាំ​២០១៧​។

កាលពី​៣​ស​ប្ដា​ហ៍​មុន ពេល​បើក​ធ្វើ​ជា​ថ្មី​ទៀត​សវ​នា​កាត់ទោស​នារី​ជាប់ចោទ​ទាំង​២​នាក់ តុលាការ​ជាន់​ខ្ពស់​ក្រុង ​SHAH ALAM បាន​សម្រេច​ដោះ​លែង​នាង ​SITI AISYAH ប្រាកដ​ណាស់​ក្រោយ​ការ​ចរចា​ខាង​ការទូត​រវាង​ឥណ្ឌូ​ណេ​សី​ុ​និង​ម៉ា​ឡេ​ស៊ី។ តែ​​ពេល​នោះ​តុលាការ​ម៉ា​ឡេ​ស៊ី​បាន​បដិសេធ មិន​លុប​ចោល​ការ​ចោទប្រកាន់​លើ​នារី​វៀតណាម​ដែល​ជាប់​ការ​ចោទប្រកាន់​ជាមួយ​គ្នា​។

ផ្ទុយ​ពី​នាង​SITI AISYAH នាង​DOAN THI HUONG​ត្រូវ​បាន​តុលាការ​កាត់ទោស​។ បណ្ដា​រដ្ឋ​អាជ្ញា​ស្នើ​ចោទប្រកាន់​លើ​រូប​នាង​ពី​បទ​ផ្សេង ពុំ​មែន​បទ​សម្លាប់​មនុស្ស តែ​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អាវុធ​ ឬ​ដោយ​មធ្យោបាយ​គ្រោះថ្នាក់​។ នារី​វៀតណាម​រូប​នេះ​នឹង​មិន​រង​ការ​កាត់ទោស​ប្រហារជីវិត តែ​អាច​ជាប់គុក​រហូត​ដល់​១០​ឆ្នាំ​ឬ​ទទួល​ការ​បង់ប្រាក់​ពិន័យ​ខ្ពស់​មួយ​។

ពេល​នោះ​នាង​ព្រម​ទទួលស្គាល់​ទោស​កំហុស ហើយ​ត្រូវ​តុលាការ​កាត់ទោស​ដាក់គុក​៣​ឆ្នាំ​និង​៤​ខែ​។ ពេល​ចៅក្រម​ប្រកាស​ទោស​នេះ បណ្ដា​តំណាង​របស់​វៀតណាម ដែល​ចូលរួម​ស្ដាប់​សវនាការ បាន​ទះដៃ​អបអរសាទរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ