ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​​ដ៏​អាក្រក់សម្លា.ប់​មនុស្ស​យ៉ាង​តិច​​៣៥​នាក់

5 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ពួក​អ្នក​ភូមិ​នៅ​ភាគ​ខាងលិច​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃ​ទី​៣១ ​មីនា​ ប៉ុនប៉ង​កាយ​សម្អាត​ភក់ ដែល​រាតត្បាត​ផ្ទះសម្បែង​ពួក​គេ បន្ទាប់​ពី​ទឹកជំនន់​ដ៏​អាក្រក់ ពុំ​ធ្លាប់​ជួប​ប្រទះ​ចាប់តាំងពី​មួយ​ទស​វត្ស​មក​ហើយ​។ ដោយសារ​ទឹកជំនន់​ដ៏​អាក្រក់​នោះ…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ពួក​អ្នក​ភូមិ​នៅ​ភាគ​ខាងលិច​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃ​ទី​៣១ ​មីនា​ ប៉ុនប៉ង​កាយ​សម្អាត​ភក់ ដែល​រាតត្បាត​ផ្ទះសម្បែង​ពួក​គេ បន្ទាប់​ពី​ទឹកជំនន់​ដ៏​អាក្រក់ ពុំ​ធ្លាប់​ជួប​ប្រទះ​ចាប់តាំងពី​មួយ​ទស​វត្ស​មក​ហើយ​។ ដោយសារ​ទឹកជំនន់​ដ៏​អាក្រក់​នោះ អ្នក​ភូមិ​ខ្លះ​ទៀត​ហាក់ដូចជា​បាត់បង់​អ្វី​ៗ​ស្ទើរ​ទាំងស្រុង​។

ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង​ចាប់តាំងពី​ថ្ងៃ​ទី​២៩ ​មីនា​មក ហើយ​ទឹកជំនន់​បាន​រាតត្បាត​ខេត្ត​៥​នៅ​ភាគ​ខាង​ជើង​និង​ភាគ​ខាងលិច​ប្រទេស បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៣៥​នាក់​។ ក្រៅពី​បំផ្លាញ​ផ្ទះសម្បែង​ជា​ច្រើន​​ពាន់​ខ្នង ទឹកជំនន់​ភ្លាម​ៗ​បាន​បំផ្លាញ​ជំរំ​នានា របស់​ពួក​អ្នក​ភៀសខ្លួន មក​ពី​គ្រោះ​រាំង​ស្ងួត​ដ៏​អាក្រក់​កាលពី​ឆ្នាំទៅ​មិ​ញ​។

គ្រួសារ​អ្នក​ភៀសខ្លួន​ទាំងនេះ​ច្រើន​ពាន់​នាក់​បាន​នាំ​គ្នា​ទៅ​កាន់​ខេត្ត​ហេ​រ៉ាត​។ ក្នុង​ខេត្ត​នោះ​នៅ​ភាគ​ខាង​លិច​អា​ហ្វ​ហ្គា​នី​ស្ថាន ស្រុក​យ៉ាងតិច​១០​និង​ទីប្រជុំជន​ខេត្ត​រង​ការ​ប៉ះពាល់​ខ្លាំង​ដោយ​ភ្លៀង នាំ​ឲ្យ​មាន​ទឹកជំនន់​ភ្លាម​ៗ​។ បណ្ដា​រថយន្ត​ជាប់​ក្នុង​ភក់ បណ្ដា​ជញ្ជាំង​ត្រូវ​បាក់ ដើមឈើ​នានារ​លំបាក់​រាយ​ប៉ាយ ផ្ទះ​ទាំងឡាយ​រង​ការ​បំផ្លាញ​។

យោង​តាម​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថា ផ្ទះ​ជាង​៣០០០​ខ្នង​រង​ការ​បំផ្លាញ​មួយ​ផ្នែក​ឬ​ទាំងស្រុង ក្នុង​ខេត្ត​៥​ដែល​រង​ការ​ប៉ះពាល់​ដោយ​ទឹកជំនន់​ភ្លាម​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ