ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សករាជ​អធិរាជ​ថ្មី​ជប៉ុន​ហៅ ​សករាជ​ REIWA

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ រដ្ឋាភិបាល​ជប៉ុន​ប្រកាស​កាលពី​ថ្ងៃ​ទី​១​មេ​សា​ថា សករាជ​អធិរាជ​ជប៉ុន​ថ្មី ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១​ឧសភា​ទៅ ជាមួយ​ការ​ឡើង​គ្រងរាជ្យ របស់​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​ណា​រូ​ហ៊ី​តូ នឹង​ហៅ​ឈ្មោះ​ថា​សករាជ​REIWA​។ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ី​ន​ហ្សូ​អា​បេ​នឹង​ពន្យល់​ពី​អត្ថន័យ​នៃ​ឈ្មោះ​នេះ នា​ឱកាស​នៃ​សុន្ទរកថា​មួយ​របស់​លោក​ទៅ​កាន់​ប្រជាជាតិ​។…

ប្រទេស​ជប៉ុន ៖ រដ្ឋាភិបាល​ជប៉ុន​ប្រកាស​កាលពី​ថ្ងៃ​ទី​១​មេ​សា​ថា សករាជ​អធិរាជ​ជប៉ុន​ថ្មី ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១​ឧសភា​ទៅ ជាមួយ​ការ​ឡើង​គ្រងរាជ្យ របស់​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​ណា​រូ​ហ៊ី​តូ នឹង​ហៅ​ឈ្មោះ​ថា​សករាជ​REIWA​។ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ី​ន​ហ្សូ​អា​បេ​នឹង​ពន្យល់​ពី​អត្ថន័យ​នៃ​ឈ្មោះ​នេះ នា​ឱកាស​នៃ​សុន្ទរកថា​មួយ​របស់​លោក​ទៅ​កាន់​ប្រជាជាតិ​។

ឈ្មោះ​នៃ​សករាជ​ឬ​ហៅ​GENGO ត្រូវ​បាន​ប្រើ​យ៉ាង​ទូលំទូលាយ​នៅ​ជប៉ុន ដូច​ជា​នៅ​លើ​ក្រដាសប្រាក់ ក្នុង​ប្រតិទិន កាសែត​និង​ឯកសារ​ជា​ផ្លូវការ​នានា​។ ការ​ឡើង​គ្រងរាជ្យ​របស់​ព្រះ​អង្គ​ម្ចាស់​ណា​រូ​ហ៊ី​តូ ព្រះ​ជន្ម​៥៨​ព្រះ​វស្សា នឹង​ធ្វើ​ក្រោយ​ការ​ដាក់រាជ្យ របស់​ព្រះ​បិតា​ទ្រង់ ព្រះ​ចៅ​អា​គី​ហ៊ី​តូ នា​ថ្ងៃ​ទី​៣០​មេ​សា​ខាង​មុខ​នេះ ដែល​នឹង​បញ្ចប់​សករាជ​HEISEI ដែល​ចាប់ផ្ដើម​តាំងពី​ឆ្នាំ​១៩៨៩​មក​។ ការ​ដាក់រាជ្យ​របស់​ព្រះ​ចៅ​អធិរាជ​អា​គី​ហ៊ី​តូ នឹង​ជា​លើក​ដំបូង​សម្រាប់​ព្រះ​ចៅ​អធិរាជ​ជប៉ុន​មួយ​អង្គ ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​១៨១៧​មក​។

យោង​តាម​បែបបទ ឈ្មោះ​នៃ​សករាជ​ត្រូវ​ដាក់ ឲ្យ​ស្រប​ទៅ​តាម​បណ្ដា​ឧត្ដមគតិ​របស់​ប្រជាជាតិ ហើយ​ត្រូវ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​សរសេរ​និង​ការ​អាន តែ​ឈ្មោះ​នោះ​មិន​មាន​គេ​ប្រើ ឬ​គេ​ធ្លាប់​ប្រើ​រួច​ហើយ​កាល​ពីមុន​មក​។ សករាជ​REIWA អាច​មាន​ន័យ​ថា ការ​បញ្ជា​ឬ​បទបញ្ជា​និង​សន្តិភាព​ឬ​ភាព​រុងរឿង​។ ជា​ប្រពៃណី​លក្ខណៈ​ឈ្មោះ តែង​មាន​ប្រភព​ដកស្រង់​ពី​បណ្ដា​អតីត​អត្ថបទ​ចិន ប៉ុន្តែ​លើក​នេះ​ដកស្រង់​មក​ពី​MANYOSHU ជា​សៀវភៅ​ក​ណា​ព្យ​ជប៉ុន​មួយ តាំង​តែ​ពី​សម័យកាល​សតវត្ស​ទី​៨​មក​ម្ល៉េះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ