ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ពន្យារ​ការ​ផ្អាក​យកពន្ធ​លើ​រថយន្ត​អា​មេ​រិ​ក

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ប្រទេស​ចិន​បាន​សម្រេច​ពន្យារពេល​ការ​ផ្អាក យកពន្ធ​ថ្មី​លើ​រថយន្ត​អា​មេ​រិ​ក​និង​គ្រឿង​បន្លាស់ ដែល​ត្រូវ​ផុតកំណត់​ត្រឹម​ថ្ងៃ​ទី​១​មេ​សា​។ ការ​សម្រេចចិត្ត​នេះ​ប្រកាស​កាលពី​ថ្ងៃ​ទី​៣១​មីនា​ដោយ​ក្រុមប្រឹក្សារដ្ឋ​ចិន ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កាយវិការ​សុ​ឆន្ទៈ ឆ្លើយ​តប​ការ​សម្រេច​របស់​អា​មេ​រិ​ក ផ្អាក​យក​ពន្ធ​បន្ថែម​លើ​ការ​នាំ​ចូល​បណ្ដា​ផលិតផល​ចិន​។ កាលពី​ខែធ្នូ​ឆ្នាំ​២០១៨…

ប្រទេស​ចិន ៖ ប្រទេស​ចិន​បាន​សម្រេច​ពន្យារពេល​ការ​ផ្អាក យកពន្ធ​ថ្មី​លើ​រថយន្ត​អា​មេ​រិ​ក​និង​គ្រឿង​បន្លាស់ ដែល​ត្រូវ​ផុតកំណត់​ត្រឹម​ថ្ងៃ​ទី​១​មេ​សា​។ ការ​សម្រេចចិត្ត​នេះ​ប្រកាស​កាលពី​ថ្ងៃ​ទី​៣១​មីនា​ដោយ​ក្រុមប្រឹក្សារដ្ឋ​ចិន ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កាយវិការ​សុ​ឆន្ទៈ ឆ្លើយ​តប​ការ​សម្រេច​របស់​អា​មេ​រិ​ក ផ្អាក​យក​ពន្ធ​បន្ថែម​លើ​ការ​នាំ​ចូល​បណ្ដា​ផលិតផល​ចិន​។ កាលពី​ខែធ្នូ​ឆ្នាំ​២០១៨ ក្រុង​ប៉េ​កាំ​ង​បាន​ផ្អាក​បណ្ដោះ​អាសន្ន រយៈពេល​៣​ខែ​ការ​ដំឡើង​ពន្ធគយ​២៥%​លើ​បណ្ដា​រថយន្ត​និង​គ្រឿងបន្លាស់​រថយន្ត​អា​មេ​រិ​ក​។

សហរដ្ឋអាមេរិក​និង​ចិន​ចាប់តាំងពី​ពេល​នោះ​មក បាន​ធ្វើការ​ចរចា​ដើម្បី​ប៉ុនប៉ង​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម ដែល​លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​កាលពី​ឆ្នាំទៅ​មិ​ញ ដើម្បី​ជម្រុញ​ចិន​ឲ្យ​កែប្រែ​ការ​អនុវត្ត​ខាង​ពាណិជ្ជកម្ម ហើយ​បើកចំហ​ទីផ្សារ​របស់​ខ្លួន សម្រាប់​បណ្ដា​សហគ្រាស​អា​មេ​រិ​ក​។

ការ​ចរចា​គ្នា​កម្រិត​ខ្ពស់​កាលពី​យប់​ថ្ងៃ​ទី​២៩​មីនា​នៅ​ក្រុង​ប៉េ​កាំ​ង បើ​តាម​រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក លោក​STEVEN MNUCHIN​ថា ទទួល​បាន​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​។ ចំណែក​ឧបនាយករដ្ឋមន្ត្រី​ចិន លោក​LIU HE នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ត្រូវ​មក​កាន់​ក្រុង​វ៉ា​ស៊ិ​ន​តោន ដើម្បី​បន្ត​ការ​ចរចា​គ្នា​ខាង​ពាណិជ្ជ​កម្ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ