ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​ផុយ​ម្ល៉េះ​! បុរស​ម្នាក់​ជួប​គ្រោះ​អកុសល​លើ​ផ្លូវ​បុរី​អង្គរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ដួល​បោក​ក្បាល​ស្លាប់ បន្ទាប់​ពី​ជន​រង​គ្រោះ​បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ជ្រុល​ចង្កូត​ទៅ​បុក​ខឿន​សួនច្បារ​ដែល​នៅ​កណ្តាលផ្លូវ​។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី១ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​បុរី​អង្គរ ក្រុម​ទី​១…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ដួល​បោក​ក្បាល​ស្លាប់ បន្ទាប់​ពី​ជន​រង​គ្រោះ​បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ជ្រុល​ចង្កូត​ទៅ​បុក​ខឿន​សួនច្បារ​ដែល​នៅ​កណ្តាលផ្លូវ​។

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី១ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​បុរី​អង្គរ ក្រុម​ទី​១ ភូមិ​បឹង​រាំង សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ខុ​ម សុ​ឃាង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​ក្រុមហ៊ុន​លក់​គ្រឿងបន្លាស់​រថយន្ត មានស្រុក​កំណើត ភូមិ​លេខ​៥ ឃុំ​គង​ជ័យ ស្រុក​អូ​រាំង​ឪ ខេត្តកំពង់ចាម ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​អឹ​ម​ដេ (MD) ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ។

តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​បូ​រី​អង្គរ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​ដោយ​ពុំ​ពាក់មួក​សុ​វត្តិភាព​ឡើយ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​ជ្រុល​ទៅ​បុក​ខឿន​សួនច្បារ​ដែល​នៅ​កណ្តាលផ្លូវ ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ដួល​បោក​ក្បាល នឹង​ខឿន​សួនច្បារ បណ្តាល​អោយ​បែកក្បាល​ផុង​លលាដ៍ក្បាល បាក់​ថ្គាម​រង​របួសធ្ងន់ធ្ងរ​ ហើយ​ក៏​បាន​ស្លាប់​នៅ​លើ​រថយន្ត​សង្គ្រោះ​ពេល​រៀបចំ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះនៅ​​មន្ទីរពេទ្យ​។

ក្រោយ​ពេល​កើតហេតុ នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ហើយ​ទាក់ទង​នគរបាល​ជំនាញ​មក​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ដើម្បី​រក្សា​ទុក​ប្រគល់​ឱ្យ​អោយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​វិញ​។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ