ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ឪពុក​ស្ទើរ​គាំងបេះដូង​ហើយ​ពេល​ដឹង​ថា កូនស្រី​តូច​ខ្លួន​ស្លា.ប់

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់ ត្រួ​វ​រថយន្ត​បុក​បណ្តាល​អោយ​នាង​ស្លាប់​មួយ​រំពេ​ជ​ព្រោះតែ​ការ​ធ្វេសប្រហែស​របស់​ឱ​ពុក​ម្តាយ បណ្តោយ​អោយ​ក្មេង​រត់​ឆ្លងផ្លូវ​តែឯង ។ ក្រោយ​កើតហេតុ​តៃកុង​រថយន្ត​បាន​ចុះ​រត់គេច​ខ្លួន​បាត់ បន្សល់​តែ​វត្ថុ​តាង​នៅ​នឹង​កន្លែង​ត្រូវ​បាន​សមត្ថកិច្ច​អូស​យក​ទៅ​រក្សា​ទុក​រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​អោយ​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​ភាគី​ក្មេង​ស្រី​រង​គ្រោះ​តាម​នីតិវិធី ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង…

ខេត្តកំពង់ស្ពឺ ៖ ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់ ត្រួ​វ​រថយន្ត​បុក​បណ្តាល​អោយ​នាង​ស្លាប់​មួយ​រំពេ​ជ​ព្រោះតែ​ការ​ធ្វេសប្រហែស​របស់​ឱ​ពុក​ម្តាយ បណ្តោយ​អោយ​ក្មេង​រត់​ឆ្លងផ្លូវ​តែឯង ។ ក្រោយ​កើតហេតុ​តៃកុង​រថយន្ត​បាន​ចុះ​រត់គេច​ខ្លួន​បាត់ បន្សល់​តែ​វត្ថុ​តាង​នៅ​នឹង​កន្លែង​ត្រូវ​បាន​សមត្ថកិច្ច​អូស​យក​ទៅ​រក្សា​ទុក​រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​អោយ​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​ភាគី​ក្មេង​ស្រី​រង​គ្រោះ​តាម​នីតិវិធី ។

ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១៥​និង​៤៦​នាទី​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ ២០១៩ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ ចំណុច​ភូមិ​ក្បាលទឹក ក្រោម​ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ ។

រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ​ព្រះ​សីហ​នុ 3A- 2951 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ផេង កញ្ញា ភេទ​ស្រី អាយុ​៥​ឆ្នាំ រស់នៅ​ភូមិ​ក្បាលទឹក​ក្រោម ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភព​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​បើកបរ​ទិស​ដៅ​ខាងលើ​យ៉ាង​លឿន​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ក្មេង​ស្រី​រង​គ្រោះ​ដែល​រត់​ពី​ទិស​ខាងជើង ទៅ​ទិស​ខាងត្បូង បណ្តាល​អោយ​ក្មេង​ឆ្លងផ្លូវ​ស្លាប់​នៅ​កន្លែង​កើត​ភ្លាម​ៗ​តែ​ម្តង ។ ក្រោយ​កើតហេតុ​តៃកុង​រថយន្ត​បាន​ចុះ​រត់គេច​ខ្លួន​បាត់ បន្សល់​តែ​វត្ថុ​តាង​នៅ​កន្លែង​កើតហេតុ ។ បន្ទាប់​ពី​ធ្វើ​កំណត់ហេតុ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំពោះ​វត្ថុ​តាង​សមត្ថកិច្ច​បាន​យក​មក​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

ដោយឡែក​នៅ​ស្រុក​ប​សេដ្ឋ​ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា​នឹង​ស្រុក​ភ្នំស្រួច​ដែរ​នោះ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០១ មេ​សា ២០១៩ នៅ​ផ្លូវ​ក្រាល​កៅស៊ូ​ពី​ផ្សា​ស្លាប​លែង​ទៅ​ផ្សារ​ព្រៃ​ប៉ា​ក្រុង ចំណុច​ភូមិ​ព្រៃ​ដុប ឃុំ​ស្វាយ​រំពារ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ម៉ូតូ​បើក​បុក​បង្គោល​ចំណាំងផ្លាត​មាន​ម៉ូតូ​០១​គ្រឿង​ម៉ាក Exciter ពណ៌​ស គ្មាន​ផ្លា​ក​លេខ គ្មាន​កញ្ចក់ បើកបរ​ដោយ​ឈ្មោះ ប៉ុក សុ​ខេ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ថ្មី​ខាងត្បូង ឃុំ​ភា​រី​មាន​ជ័យ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរ​មក​ពី​ទិស​ខាងលិច​ឆ្ពោះទៅ​ទិស​ខាងកើត​លុះដល់​ចំណុច​ផ្លូវ​កោង​ទំនប់​អូ​ក្បៀ​បាន​ជ្រុល​ទៅ​បុក​ជាមួយ​បង្គោល​ចំណាំងផ្លាត​រួច​ធ្លាក់​ទៅ​ក្នុង​ទឹក​ទាំង​ម៉ូតូ និង​មនុស្ស បណ្ដាល​អោយ​ស្លាប់​លុះដល់​វេលា​ម៉ោង​០៧​និង​៣០​នាទី​ទើប​មាន​ប្រជាពលរដ្ឋ​អូស​អួន​ប្រទះ​ឃើញ​សព និង​ម៉ូតូ​ទើប​រាយការណ៍​ជូន​សមត្ថកិច្ច ។

ក្រោយ​ពី​ធ្វើ​កំណត់ហេតុ​រួចរាល់​សមត្ថកិច្ច​បាន​ប្រគល់​សព​អោយ​ក្រុម​គ្រួសារ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ