ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​មួយគូ​ប្រើ​ល្បិច​ស៊ីដាច់​ឡាន​៣​គ្រឿង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​២​នាក់​ត្រូវ​បាន​កំលាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ម្ចាស់​ក្រុមហ៊ុន​ទិញ​-​លក់​រថយន្ត​បង់​រំលស់​បាន​ប្តឹង​មក​ថា ប្តី​ប្រពន្ធ​ទាំង​២​នាក់​នេះ​ទិញ​រថយន្ត​បង់​រំ​លោះ ហើយ​បាន​ក្លែង​ឯកសារ​យក​រថយន្ត​ទៅ​លក់​ជា​បន្តបន្ទាប់​ចំនួន​៣​គ្រឿង​រួច​រត់គេច​ខ្លួន​បាត់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​២​នាក់​ត្រូវ​បាន​កំលាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ម្ចាស់​ក្រុមហ៊ុន​ទិញ​-​លក់​រថយន្ត​បង់​រំលស់​បាន​ប្តឹង​មក​ថា ប្តី​ប្រពន្ធ​ទាំង​២​នាក់​នេះ​ទិញ​រថយន្ត​បង់​រំ​លោះ ហើយ​បាន​ក្លែង​ឯកសារ​យក​រថយន្ត​ទៅ​លក់​ជា​បន្តបន្ទាប់​ចំនួន​៣​គ្រឿង​រួច​រត់គេច​ខ្លួន​បាត់​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​ខាង​សា​រិ​ន ភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

ភ្លាម​ៗ​នោះ ប្តី​ប្រពន្ធ​ទាំង​២​នាក់​ខាងលើ​ពុំ​ត្រូវ​បាន​ស្គាល់ឈ្មោះ​នៅឡើយ​ទេ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ប្តី​ប្រពន្ធ​ទាង​២​នាក់​ខាងលើ​នេះ​ធ្វើ​ឡើង​តាម​បណ្តឹង​របស់​ម្ចាស់​ក្រុមហ៊ុន​ទិញ​លក់​រថយន្ត​បង់​រំលស់​មួយ​កន្លែង​។

តាម​ប្រភព​ដដែល​បានអោយ​ដឹង​បន្ត​ថា ប្តី​ប្រពន្ធ​ទាំង​២​នាក់​ខាងលើ​បាន​ទៅ​ទិញ​រថយន្ត​ពី​ក្រុមហ៊ុន​ទិញ​-​លក់​រថយន្ត​មួយ​កន្លែង​ដោយ​បង់​លស់ ហើយ​បាន​ក្លែង​ឯកសារ​យក​រថយន្ត​ទៅ​លក់​ជា​បន្តបន្ទាប់​ចំនួន​៣​គ្រឿង រួច​រត់គេច​ខ្លួន​បាត់ ។ បន្ទាប់​ពី​ដឹង​ថា​ចាញ់បោក​គេ ម្ចាស់​ក្រុមហ៊ុន​ទិញ​-​លក់​រថយន្ត​បង់​រំលស់​ក៍បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៩ ម្ចាស់​រថយន្ត​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ក៍រាយ​ការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ឬ​ស្សី​កែវ អោយ​ជួយ​ចាប់​ឃាត់ខ្លួន និង​បាន​ហៅ​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​មក​នាំ​ជនសង្ស័យ​ទាំង​២​នាក់​ទៅ​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្តង​។

ទោះបីជា​យ៉ាងណា នគរបាល​ពុំ​បាន​ផ្តល់​ព័ត៌មាន​លំអិត​ជុំវិញ​ការ​ឃាត់ខ្លួន​២​នាក់​ប្តី​ប្រពន្ធ​ខាងលើ​នោះ​នៅឡើយ​ទេ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ