ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​ពាក្យ​សម្តីសោះ ហ៊ានយក​ដាវកា.ប់​ប្រហារ​ស្លា.ប់​ម្នាក់ របួសធ្ងន់​ស្រាល​២​នាក់

4 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ ទំនាស់​ពាក្យ​សម្តី​ក្នុង​ពេល​ផឹកស៊ី​ធ្វើ​ឱ្យ​ជនសង្ស័យ​ម្នាក់​បាន​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​៣​នាក់ បណ្តាល​ឱ្យ​របួសធ្ងន់​ស្រាល​២​នាក់ និង​ម្នាក់​ទៀត​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។ ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ការដ្ឋាន​​ក្រុម​ហ៊ុន​មួយកន្លែង​ ស្ថិត​ក្នុងភូមិ​ស្រែ​ឈូក…

ខេត្ត​រតនគីរី ៖ ទំនាស់​ពាក្យ​សម្តី​ក្នុង​ពេល​ផឹកស៊ី​ធ្វើ​ឱ្យ​ជនសង្ស័យ​ម្នាក់​បាន​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​៣​នាក់ បណ្តាល​ឱ្យ​របួសធ្ងន់​ស្រាល​២​នាក់ និង​ម្នាក់​ទៀត​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ការដ្ឋាន​​ក្រុម​ហ៊ុន​មួយកន្លែង​ ស្ថិត​ក្នុងភូមិ​ស្រែ​ឈូក ឃុំ​ជ័យ​ឧត្តម ស្រុក​លំ​ផាត់ ខេត្តរតនគិរី​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ វ៉ា​ត់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ២-​ឈ្មោះ ភួង ភិន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​បាន​រង​របួសធ្ងន់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​៣-​ឈ្មោះ ឡេ​ន មក​រា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ បាន​រង​របួសស្រាល​។ ជន​រង​គ្រោះ​ទាំង​៣​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ចំណែក​ជនសង្ស័យ​ឈ្មោះ សះ យូ​សុះ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម មុខរបរ​កម្មករ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ចំនួន​៣​នាក់​និង​ជនសង្ស័យ​បាន​អង្គុយ​ផឹក​ទឹកត្នោតជូរ​អស់​ចំនួន​៥​លី​ត្រ​ហើយ​ក៏​ទាស់​ពាក្យ​សម្តី​គ្នា ទើប​ជនសង្ស័យ​បាន​យក​ដាវ​សាំ​រ៉ៃ​មក​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​បី​នាក់​នោះ​តែ​ម្តង បណ្តាល​ឱ្យ​បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​បុរស​២​នាក់​រង​របួសធ្ងន់ និង​ស្រាល ។ បន្ទាប់​ពី​កើតហេតុ ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​កើតហេតុ​ភ្លាម​ៗ កម្លាំង​អធិការ​ស្រុក​លំ​ផាត់ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជ័យ​ឧត្តម​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ មីនា ទើប​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ ហើយ​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន និង​កម្លាំង​ប៉ុស្តិ៍​កសាង​សំណុំរឿង​តាម​នីតិវិធី​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ