ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ធំ​ៗ​ក្នុង​ទ្វីបអាស៊ី​កំពុង​ស្លាក់​ខ្យល់​ព្រោះតែ​កខ្វក់​បរិយាកាស​វាយប្រហារ

4 ឆ្នាំ មុន

ហុងកុង​៖ ភ្នាក់ងារ​សារព័ត៌មាន Channel News Asia បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ កន្លង​មក​ថា កង្វល់​បរិយាកាស​កំពុង​តែ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ក្នុង​ទ្វីបអាស៊ី​ក្នុង​ការ​ទាក់ទាញ​បុគ្គលិក​ថ្នាក់ខ្ពស់​ៗ ។ អ្នកជំនាញ​បាន​ព្រមាន​មក​ថា…

ហុងកុង​៖ ភ្នាក់ងារ​សារព័ត៌មាន Channel News Asia បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ កន្លង​មក​ថា កង្វល់​បរិយាកាស​កំពុង​តែ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ក្នុង​ទ្វីបអាស៊ី​ក្នុង​ការ​ទាក់ទាញ​បុគ្គលិក​ថ្នាក់ខ្ពស់​ៗ ។

អ្នកជំនាញ​បាន​ព្រមាន​មក​ថា កង្វល់​ពី​សុខភាព​កំពុង​តែ​ប៉ះពាល់​ដល់​អ្នក​ដែល​ធ្លាប់តែ​ចាប់អារម្មណ៍​លើ​ឱកាស​សេដ្ឋកិច្ច​ដែល​មាន​កាន់តែ​ច្រើន​ឡើង​ក្នុង​ទ្វីបអាស៊ី ដូច្នេះ​ក្រុមហ៊ុន​កំពុង​តែ​ជួប​ឧបសគ្គ​ក្នុង​ការ​ស្វែងរក និង​រក្សា​បុគ្គលិក​ដែល​មាន​ជំនាញ​ដែល​ពួក​គេ​ត្រូវកា រ​។

យោង​ទៅ​តាម​កម្មវិធី​បរិស្ថាន​របស់​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា​ប្រមាណ ៩២%​នៃ​ប្រជាជន​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ជួប​ប្រទះ​នឹង​បញ្ហា​កង្វក់​បរិស្ថាន​ដែល​បង្ក​ហានិភ័យ​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ ។

ដូច្នេះ​អាជីវកម្ម​ត្រូវ​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដើម្បី​ទាក់ទាញ​បុគ្គលិក​សម្រាប់​តំណែង​ខ្ពស់​ៗ​ក្នុង​ក្រុមហ៊ុន​ ។

លោក Lee Quane ដែល​ជា​ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ប្រចាំ​ទ្វីបអាស៊ី​នៅ ECA International បាន​និយាយ​ថា ក្នុង​នោះ​រួម​មាន​ផ្តល់​ប្រាក់បៀវត្ស​ន៍​សម្រាប់​ការ​ឈប់​សម្រាក​ដោយ​មូលហេតុ​កង្វល់​ខ្យល់អាកាស​ប៉ុន្មាន​ខែ ឬ​អនុញ្ញាត​ឲ្យ​មានការ​ធ្វើការ​ពី​កន្លែង​ដែល​មិន​មាន​កង្វក់​បរិយាកាស​ជាដើម ។

លោក​បាន​បន្ត​ទៀត​ថា ក្នុង​តំបន់​ដែល​មាន​កម្រិត​កង្វល់​បរិយាកាស​ខ្ពស់ អ្នក​នឹង​មើលឃើញ​យើង​ផ្តល់​ប្រាក់បៀវត្ស​ន៍​ខ្ពស់​ជាង​ប្រាក់បៀវត្ស​ន៍​មធ្យម​ប្រមាណ​ពី​១០​ទៅ​២០%​ឯណោះ ។

កាលពី​ឆ្នាំ ២០១៤ ក្រុមហ៊ុន Panasonic បាន​ប្រកាស​ឲ្យ​ដឹង​ថា​ពួក​គេ​នឹង​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​អ្នក​ដែល​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ក្នុង​ប្រទេស​ចិន ខណៈ​ដែល​សារព័ត៌​មានបាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន Coca Cola បាន​ផ្តល់​ប្រាក់​លើកទឹកចិត្ត​ប្រមាណ ១៥%​សម្រាប់​បុគ្គលិក​ដែល​ធ្វើការ​នៅ​ទីនោះ​ផង​ដែរ​។

តាំងពី​ពេល​នោះ​មក ប្រទេស​ចិន​បាន​ចេញ​វិធានការ​ជា​ច្រើន​ដើម្បី​បង្កើន​គុណភាព​ខ្យល់អាកាស ប៉ុន្តែ​ប្រទេស​ចិន​និង​ទីប្រជុំជន​ដទៃ​ទៀត​ក្នុង​អាស៊ី​ខាងត្បូង​ដូច​ជា​ញូ​វ​ដេ​លី​តែងតែមាន​កម្រិត​កង្វក់​បរិស្ថាន​ខ្ពស់​ជាង​កម្រិត​សុវត្ថិភាព​របស់​អង្គការ​សុខភាព​ពិភពលោក​។

ជា​លទ្ធផល លោក Quane បាន​ព្រមាន​ថា​តំបន់​ទាំងនេះ​កំពុង​ជួប​ប្រទះ​កង្វះ​បុគ្គលិក​ដែល​មាន​ជំនាញ​គ្រប់គ្រាន់​ឲ្យ​ក្រុមហ៊ុន​ត្រូវ​បង្ខំចិត្ត​ផ្តល់​ការងារ​ដល់​អ្នក​ដែល​មិន​មាន​ជំនាញ​គ្រប់គ្រាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ