ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ឆោឡោ​អស់​ប្រជាពលរដ្ឋ​គ្រប់​គ្នា​ក្រោយ​ពី​ឃើញ​គាត់​ទាំង​២​នាក់​ធ្លាក់​ទើរ​លើ​ស្បែ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ កម្មករ​សំណង់​២​នាក់​បាន​ត្រូវ​ខ្សែភ្លើង​ឆក់​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ខណៈ​កំពុង​ធ្វើ​សំណង់​ក្នុង​ការដ្ឋាន​អគារ​មួយ​កន្លែង​នៅ​ចំណុច​កាច់ជ្រុង​ផ្លូវបែក​ជា​បួន ចូល​ទៅ​វត្ត​ត្រើយ​កោះ ស្ថិត​ក្នុងភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់មុខ​ការដ្ឋាន​សំណង់​អាគារ​ខាងលើ​នោះ…

ខេត្តកំពត ៖ កម្មករ​សំណង់​២​នាក់​បាន​ត្រូវ​ខ្សែភ្លើង​ឆក់​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ខណៈ​កំពុង​ធ្វើ​សំណង់​ក្នុង​ការដ្ឋាន​អគារ​មួយ​កន្លែង​នៅ​ចំណុច​កាច់ជ្រុង​ផ្លូវបែក​ជា​បួន ចូល​ទៅ​វត្ត​ត្រើយ​កោះ ស្ថិត​ក្នុងភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់មុខ​ការដ្ឋាន​សំណង់​អាគារ​ខាងលើ​នោះ ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ខាងលើ ។

កម្មករ​រង​គ្រោះ​ដែល​ឆក់​ខ្សែភ្លើង​ទាំង​ពីរ​នាក់​មានឈ្មោះ​ទី​១-​ឈ្មោះ អុ​ន អាត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​ទី​២-​ឈ្មោះ ធា ធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទាំង​ពីរ​នាក់​មានស្រុក​កំណើត​នៅ​ឃុំ​ភ្នំ​ទង ស្រុក​អន្លុង​វែង ខេត្តឧត្តរមានជ័យ ។

តាម​សំដី​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខ្លួន​ទាំង​ពីរ​នាក់​បាន​ដោះ​រន្ទា​ដែក​នៅ​ជញ្ជាំង​ដែល​បូក​ហើយ​នៅ​ពេល​ខ្លួន​កំពុង​តែ​កាន់​ដែក​ផ្តេក​ដើម្បី​រៀប​តំឡើង​រន្ទា​នៅ​ជញ្ជាំង​ម្ខាង​ទៀត​មិន​ទាន់​បាន​រៀប​ផង គ្រាន់តែ​ផ្តេក​រន្ទា​ក៏​ប៉ះ​នឹង​ខ្សែភ្លើង​ស្រាត​បី​សរសៃ​នៅ​ក្បែរ​ជញ្ជាំង​នោះ​ក៏​ឆក់​ធ្លាក់​មក​លើ​ស្បៃ​ដែល​បាំង​ការដ្ឋាន​សំណង់​ទាំង​ពីរ​នាក់​តែ​ម្តង ។

ប្រភព​ជា​ច្រើន​បាន​រិះគន់​មក​លើ​ម្ចាស់​សំណង់​អគារ និង​មន្ត្រីរ​មន្ទីរ​ជំនាញ​ក្រុង​កំពត​ថា សំណង់​អគារ​ដែល​ឆក់​កម្មករ​នេះ គឺ​បណ្តាល​មក​ពី​ការ​សាងសង់​រំលោភ​លើ​ចំណី​ផ្លូវ ដែល​សំណង់​នេះ​ជាប់​កៀក​នឹង​ខ្សែភ្លើង​ស្រាត ( គម្លាត​កន្លះ​ម៉ែត្រ​) ពី​ជញ្ជាំង​អគារ​ពេល​កម្មករ​លើក​ដែក​នៅ​ជិត​ខ្សែភ្លើង​បណ្តាល​ឲ្យ​ភ្លើង​អគ្គី​ស​នី​ស្រូប​ឆក់​តែ​ម្តង ។

ប្រភព​ដដែល​បាន​លើក​ឡើង​ទៀត​ថា សំណង់​នេះ​បើ​តាម​ច្បាប់​សាងសង់​គឺ​មិន​អាច​អនុញ្ញាត​ឲ្យ​សាងសង់​រំលោភ​ចំណី​ផ្លូវ​ដូច្នេះ​ទេ ប៉ុន្តែ​ការ​សាងសង់​សំណង់​ខាងលើ​នេះ​ទៅ​បាន គេ​មានការ​សង្ស័យ​ទៅ​លើ​ម្ចាស់​សំណង់ និង​មន្ត្រី​ជំនាញ​មានការ​ឃុបឃិត​បិទ​ភ្នែក​ជាមួយ​ម្ចាស់​សំណង់ ទើប​ហ៊ាន​សង់​កៀក​នឹង​ខ្សែភ្លើង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​កម្មករ​សំណង់​យ៉ាងនេះ ។

ជុំវិញ​ហេតុ​ការ​ខាងលើ កោះសន្តិភាព បាន​ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក ផូ បូ​រ៉ា ប្រធាន​សំណង់​ក្រុង​កំពត ដើម្បី​បំភ្លឺ​ជុំវិញ​សំណង់​ខាងលើ តែ​ទូរស័ព្ទ​ជាប់រវល់​រហូត ។ ភ្នាក់ងារ​កោះសន្តិភាព​ក៏​បាន​ទំនាក់ទំនង​លោក លាង រឿ​ន​សុ​ទ្ធី អភិបាលក្រុង​កំពត ដើម្បី​ស្រាយ​បំភ្លឺ​ជុំវិញ​សំណង​ខាងលើ​ត្រូវ​បាន​លោក​ប្រាប់​ថា សំណង់​ភាគច្រើន​នៅ​ក្នុង​ក្រុង​កំពត​គឺ​សុទ្ធតែ​មានច្បាប់​ទាំងអស់ ប៉ុន្តែ​សំណង់​អគារ​ដែល​កំពុង​សង់​នៅ​ចំណុច​កើតហេតុ​ដែល​មតិ​មួយ​ចំនួន​សង្ស័យ​ថា សំណង់​ខាងលើ​សង់​រំលោភ​ចំណី​ផ្លូវ​នេះ​លោក​ពុំ​ទាន់​បានដឹង​ថា​តើ​មានច្បាប់​ឬ​មិន​មានច្បាប់​នោះ​ទេ ពីព្រោះ​លោក​ពុំ​ទាន់​បាន​សួរ​ទៅ​មន្ត្រី​ជំនាញ​ក្រុង​កំពត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ