ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​អាណិត​គាត់​ខ្លាំង​ណាស់​!

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ តាម​រយៈ​សារព័ត៌មាន​កោះសន្តិភាព​អំណោយ​មនុស្សធម៌​ដែល មាន​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​ដែល​សប្បុរសជន​មាន​ក្តី​អាណិតអាសូរ​ត្រូវ​បាន​នាំ​យក​ទៅ​ជូន​ដល់​កុមា​រា​ពិការ​ជើង​ទាំង​គូ កាលពី​ព្រឹក​ថ្ងៃ​ទី​០១ មេ​សា ២០១៩ នៅ​ភូមិ​ពូ​រ៉ា​ដែ​ត ឃុំ​ស្រែ​អំ​ពូ​ម…

ខេត្តមណ្ឌលគិរី ៖ តាម​រយៈ​សារព័ត៌មាន​កោះសន្តិភាព​អំណោយ​មនុស្សធម៌​ដែល មាន​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​ដែល​សប្បុរសជន​មាន​ក្តី​អាណិតអាសូរ​ត្រូវ​បាន​នាំ​យក​ទៅ​ជូន​ដល់​កុមា​រា​ពិការ​ជើង​ទាំង​គូ កាលពី​ព្រឹក​ថ្ងៃ​ទី​០១ មេ​សា ២០១៩ នៅ​ភូមិ​ពូ​រ៉ា​ដែ​ត ឃុំ​ស្រែ​អំ​ពូ​ម ស្រុក​ពេ​ជ្រា​ដា ។

លោក​ធុ​យ ប៊ុ​ន​លឿន មេឃុំ​ស្រែ​អំ​ពូ​ម​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ពិការ​នេះ​ត្រូវ​បាន​គ្រួសារ​លោក នាក់ សំណាង យក​មក​ចិញ្ចឹម​បីបាច់​ថែរក្សា ក្រោយ​ប្រទះ​ឃើញ​រស់នៅ​ម្នាក់ឯង ក្នុង​ខ្ទម​ចាំចំការ​ឆ្ងាយ​ពី​ភូមិ ។ លោក​មេឃុំ​បន្ត​ថា ទោះបី​កន្លង​មក​ក្រុមការងារ​ថ្នាក់​ឃុំ​ស្រុក​ខេត្ត​បាន​ជួយ​ឧបត្ថម្ភ​ជូន​ដល់​គ្រួសារ នេះ​ពិតមែន តែ​ការ​ខ្វះខាត​របស់​ពួក​គាត់​នៅ​តែ​មាន ព្រោះតែ​គ្រួសារ​នេះ​ប្តី​មានមុខ​របរ​ស៊ីឈ្នួល​ជំ​រះ ស្មៅ​ចំការ​ឲ្យ​គេ ចំណែក​ប្រពន្ធ​លក់​បង្អែម ក្នុង​សាលារៀន ដើម្បី​ផ្គត់ផ្គង់​លើ​កូន​ចំនួន​៣​នាក់ រួម​នឹង​ក្មេង​កំព្រារ​នេះ​ផង ដែល​ធ្វើ​ឲ្យ​ពួក​គាត់​មាន​បន្ទុក​កាន់តែ​ធ្ងន់ ។

លោក នាក់ សំណាង ដែល​ទទួលយក​កុមារ​ពិការ​ទៅ​ចិញ្ចឹម​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ក្មេង ប្រុស​ម្នាក់​នេះ​ត្រូវ​បាន​លោក​ដាក់​នាមត្រកូល​ដូច​កូនបង្កើត​របស់​ខ្លួន​ឈ្មោះ នាក់ សុ​ភី ព្រោះ​លោក​នឹង​ប្រពន្ធ​បាន​ទុក​ក្មេង​នេះ​ជា​សមាជិកគ្រួសារ​ពេញ​ច្បាប់ នឹង​បញ្ជូន​ទៅ​រៀនសូត្រ​ផង​ដែរ ។

លោក​សំណាង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​សប្បុរ​ធម៌​របស់​សប្បុរ​ជន ដែល​បាន​ចំណាយធនធាន​ផ្ទាល់ខ្លួន​ជួយ​ដល់​គ្រួសារ​គាត់​នឹង​បាន​ជូនពរ​ដល់​សប្បុរ​ជន​ទាំងអស់​ជួប​ប្រទះ សុខ​សុភមង្គល​ជោគជ័យ​គ្រប់​ភារៈកិច្ច ។

អំណោយ​ដែល​ទទួល​បាន​ពី​សប្បុរសជន​ទៅ​ប្រគល់​ជូន​ដល់​កុមា​រា​ពិការ​ថែម​ទាំង​កំព្រា​ឪពុក​ម្តាយ​ខាងលើ រួម​មាន​លោក​ឧត្តមសេនីយទោ សាន្ត គី​ម​អឿ​ន​អង្ករ​២​ប៉ាវ ត្រីខ​២​យួរ រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី​ថវិកា ១៦០០០០​រៀល លោក​ឧត្តមសេនីយត្រី សូរ លី​ដា មី​១​កេះ​ធំ លោក​វរសេនីយឯក​សែ​ម ផាត់ អង្ករ​២​ប៉ាវ ត្រីខ​២​យួរ លោក​ជិ​ម ទូច ថវិកា​៤០០០០​រៀល លោក ឌឹ​ម សឿ​ន ថវិកា​៥០០០០​រៀល លោក​សា​រឿ​ន ម៉ា​ប់ ថវិកា​១០០០០០​រៀល លោក សេង គី ថវិកា​១០០០០០​រៀល ។

ដោយឡែក​ក្រោយ​មើលឃើញ​ពី​ការ​លំបាក​របស់​លោកយាយ ឆ អេ​ង អាយុ​ជាង​៧០​ឆ្នាំ រស់នៅ​ម្នាក់ឯង​ក្នុង​ខ្ទម​ក្រោយ​ផ្ទះ​អ្នក​ភូមិ ក្រុមការងារ​អ្នក​សារព័ត៌មាន​ខេត្តមណ្ឌលគិរី បាន​រៃ​ថវិកា​ផ្ទាល់ខ្លួន​បាន​ចំនួន​១០០០០០​រៀល​ជូន​ដល់​លោកយាយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ