ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​នាំ​គ្នា​សាទរ ក្រោយ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើ​រឿង​១

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្នុង​គោលបំណង​ស្តារ​ឡើង​វិញ​ហេដ្ឋារចនាសម្ព័ន្ធ​បុរាណ និង​សម្រួលការ​ធ្វើ​ដំណើរ​ទូទៅ​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា ភ្ញៀវ​ទេសចរ អាជ្ញាធរ​ជាតិ​អប្សរា ទើបនឹង​ជួសជុល​ផ្លូវ​ដីក្រហម​ចំនួន​២​ខ្សែ​នៅ​ខ្នង​ទំនប់​បារាយណ៍​ខាងលិច ។ ការ​ជួសជុល​នេះ​គឺ​នៅ​ផ្នែក​ខាងកើត និង​ផ្នែក​ខាងលិច…

ខេត្តសៀមរាប ៖ ក្នុង​គោលបំណង​ស្តារ​ឡើង​វិញ​ហេដ្ឋារចនាសម្ព័ន្ធ​បុរាណ និង​សម្រួលការ​ធ្វើ​ដំណើរ​ទូទៅ​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា ភ្ញៀវ​ទេសចរ អាជ្ញាធរ​ជាតិ​អប្សរា ទើបនឹង​ជួសជុល​ផ្លូវ​ដីក្រហម​ចំនួន​២​ខ្សែ​នៅ​ខ្នង​ទំនប់​បារាយណ៍​ខាងលិច ។ ការ​ជួសជុល​នេះ​គឺ​នៅ​ផ្នែក​ខាងកើត និង​ផ្នែក​ខាងលិច ដែល​មាន​ប្រវែង​សរុប​ជិត​៣​គីឡូម៉ែត្រ ។

លោក មាន់ ផានិត មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​ទទួល​បន្ទុក​ការងារ​នៅ​បារាយណ៍​ខាងលិច​បាន​លើក​ឡើង​ថា កន្លង​មក​ផ្លូវ​តាម​ខ្នង​ទំនប់​បាន​រង​ការ​ខូចខាត មាន​ជង្ហុក​ធំ​ៗ​ហើយ​នៅ​ពេល​មាន​ភ្លៀង​តែង​មានទឹក​ហូរ​ច្រោះ ដែល​ធ្វើ​ឱ្យ​ខ្នង​ទំនប់​រង​ការ​ខូចខាត ។

ការ​ជួសជុល​នេះ​សរុប​ជិត​៣​គីឡូម៉ែត្រ ប៉ុន្ដែ​ការ​ជួសជុល​នា​ពេល​កន្លង​មក​សរុប​បាន​ចំនួន​១០​គីឡូម៉ែត្រ​ហើយ ។ អាជ្ញាធរ​ជាតិ​អប្សរា នឹង​បន្ដ​ជួសជុល​ប្រវែង​១០​គីឡូម៉ែត្រ​ទៀត​ដែល​នៅ​សេសសល់​ចំពោះ​ផ្លូវ​នៅ​លើ​ខ្នង​បារាយណ៍​នេះ ។ ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​កាត់​ផ្លូវ​ទាំងនេះ​បាន​សាទរ​ចំពោះ​សមិទ្ធផល និង​អរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ចំពោះ​ការ​អភិវឌ្ឍន៍ បង្កើត​សមិទ្ធិ​ផល​ថ្មី​ៗ​នៅ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ