ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ឆាក​ចូល​ខែ​ថ្មី​ភ្លាម អស់​២​ម៉ឺន​ដុល្លារ​ភ្លែត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តូប​លក់​អីវ៉ាន់​៨៦០​តូប​នៅ​ក្នុង​ផ្សារ​ចំការ​គរ ហៅ​ផ្សារ​ថ្មី ក្រុង​សិរី​សោ​ភ័ណ ត្រូវ​បាន​កម្លាំង​នគរបាល និង​ប្រជាពលរដ្ឋ​បាន​ចេញ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ដោយ​បាញ់​ទឹក​ពន្លត់អគ្គីភ័យ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​៣​គ្រឿង និង​បំពង់​ឧស្ម័ន​ពន្លត់អគ្គីភ័យ​ជា​ច្រើន​បំពង់ ខណៈ​ដែល​មាន​អគ្គី​ភ័យ​ឆេះ​តូប​លក់​សម្ភារ​ជ័រ​សម្រាប់​ក្មេង​លេង​ទំហំ​៥​ម៉ែត្រ​គុណ​៥​ម៉ែត្រ​នៅ​ក្នុង​ផ្សារ​ចំការ​គរ…

ខេត្តបន្ទាយមានជ័យ ៖ តូប​លក់​អីវ៉ាន់​៨៦០​តូប​នៅ​ក្នុង​ផ្សារ​ចំការ​គរ ហៅ​ផ្សារ​ថ្មី ក្រុង​សិរី​សោ​ភ័ណ ត្រូវ​បាន​កម្លាំង​នគរបាល និង​ប្រជាពលរដ្ឋ​បាន​ចេញ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ដោយ​បាញ់​ទឹក​ពន្លត់អគ្គីភ័យ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​៣​គ្រឿង និង​បំពង់​ឧស្ម័ន​ពន្លត់អគ្គីភ័យ​ជា​ច្រើន​បំពង់ ខណៈ​ដែល​មាន​អគ្គី​ភ័យ​ឆេះ​តូប​លក់​សម្ភារ​ជ័រ​សម្រាប់​ក្មេង​លេង​ទំហំ​៥​ម៉ែត្រ​គុណ​៥​ម៉ែត្រ​នៅ​ក្នុង​ផ្សារ​ចំការ​គរ ហៅ​ផ្សារ​ថ្មី វេលា​ម៉ោង​៤​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៩ ដែល​ម្ចាស់​តូប​បាន​បិទ​ចាក់សោ​ចោល​សម្រាក​នៅផ្ទះ អគ្គី​ភ័យ​ឆេះ​តូប​លក់​សម្ភារ​ជ័រ​ឆេះ​អស់ទាំង​ស្រុង​នេះ​គិត​ជា​ទឹកប្រាក់​ប្រមាណ​២​ម៉ឺន​ដុល្លារ ។

​អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ​លោក​វរសេនីយ៍ឯក ស៊ី ឌី បាន​ប្រាប់ ឱ្យ​ដឹង​ថា តូប​លក់​សម្ភារ​ជ័រ​សម្រាប់​ក្មេង​លេង​តូប​លេខ​៥៣៧​ម្ចាស់​ឈ្មោះ សំ ឌី ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ បាន​រង​ការ​ឆាបឆេះ​ខូចខាត​ទាំងស្រុង​សរុប​ជា​ទឹកប្រាក់​ប្រមាណ​២​ម៉ឺន​ដុល្លារ ។

​លោក​អធិការ​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា តាម​ការ​សាកសួរ​របស់​សមត្ថកិច្ច​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​គេ​ឃើញ​មុន​ពេល​កើតហេតុ​ភ្លើង​ចាប់ផ្តើម​ឆេះ​ចេញពី​ក្នុង​តូប​ខាងលើ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជីវករ​ដែល​ទៅ​រៀបចំ​បើក​តូប​លក់​អីវ៉ាន់​នៅ​ក្បែរ​នោះ ខណៈ​ដែល​ភ្លើង​កំពុង​ឆេះ​តូប​គឺ​មាន​ប្រជាពលរដ្ឋ​បាន​យក​បំពង់​ពន្លត់អគ្គីភ័យ​ជា​ច្រើន​បំពង់​នាំ​គ្នា​បាញ់​សង្គ្រោះ​បឋម​ទប់ស្កាត់​ភ្លើង​កុំឱ្យ​ឆាបឆេះ​ខ្លាំង ប៉ុន្តែ​មិន​អាច​ទប់ស្កាត់​បាន​នោះ​ឡើយ​ភ្លើង​នៅ​តែ​បន្ត​ឆេះ ។

បន្ទាប់​មក​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​២​គ្រឿង និង​រថយន្ត​ពន្លត់អគ្គី​ភ័យ​​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​សិរី​សោភ័ណ​១​គ្រឿង​បាន​ចេញ​ទៅ​ជួយ​អន្តរាគមន៍ ទើប​ដោះ​ស្រាយ​បញ្ហា​អគ្គី​ភ័យ​នោះ​បាន​ឆេះ​អស់​តែ​មួយ​តូប​ប៉ុណ្ណោះ ។ ចំពោះ​អគ្គី​ភ័យ​នេះ​តាម​ការ​សន្និ​ដ្ឋាន​របស់​សមត្ត​កិច្ច អាច​បង្ក​ឡើង​ដោយ​ទុ​ស្សេ​ខ្សែភ្លើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ