ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ មិន​អង្វរ​អ្នក​ណា​ទាំងអស់​ក្នុង​ការ​សុំ​សិទ្ធិ​នយោបាយ​ឡើង​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជា​ថ្មី​ថា សម្តេច​មិន​អង្វរ​អ្នក​ណា​ទាំងអស់​ដែល​មាន​បំណង​ចង់​សុំ​សិទ្ធិ​នយោបាយ​ឡើង​វិញ ។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាស្ថាន​វ៉ា​ន់​ដា នា​ព្រឹក​ថ្ងៃ​ទី​០១…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជា​ថ្មី​ថា សម្តេច​មិន​អង្វរ​អ្នក​ណា​ទាំងអស់​ដែល​មាន​បំណង​ចង់​សុំ​សិទ្ធិ​នយោបាយ​ឡើង​វិញ ។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាស្ថាន​វ៉ា​ន់​ដា នា​ព្រឹក​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា «​ការ​ប្រជុំ​កាលពី​ថ្ងៃ​ទី​សុក្រ ទី​២៩ មីនា កន្លង​ទៅ​ប្រហែលជា​អ្នកមួយ​ចំនួន​បាន​ស្តាប់​ហើយ​ថា ធ្វើ​កំណែទម្រង់​របៀប​ម៉េច ហើយ​ថា​ដួល​ៗ​មិន​ដួល ។

ការ​រង​ចាំ​អា​បក្ស​ណា​រស់​ឡើង​វិញ អាណា​ចេញពី​គុក​រង់ចាំ​ទៅ​រវាង​ការ​ចូលរួម​បោះ​ឆ្នោត​ឃុំ​សង្កាត់ នៅ​ខែឧសភា ឆ្នាំ​២០២២ និង​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ នៅ​ខែវិច្ឆិកា ឆ្នាំ​២០២២ ហ្ហែង​រើស​ទៅ​» ។ សម្តេច​បន្ត​ថា «​ហ៊ុន សែន អត់​អង្វរ​អ្នក​ណា​ទាំងអស់ ហើយ​មិន​គ្រប់​លក្ខខណ្ឌ អា​ញ់​ក៏​មិន​ស៊ី​ញ៉េ​សុំ​លើកលែង​ឲ្យ​ហ្ហែង​ដែរ ។ និយាយ​អី​ញ្ចឹ​ង​តែ​ម្តង​ព្រោះ​ពួក​អានេះ​ទាល់ តែ​និយាយ​អីចឹង ព្រោះថា បើ​និយាយ​ស្រួល​វា​ថា យើង​អង្វរ​វា ។ អា​ញ​គ្មាន​អង្វរ​អាណា​ទាំងអស់ អាណា​ចង់​ដាក់​សុំ​សិទ្ធិ​ក៏​ដាក់​អាណា​មិន​សុំ​ទេ ក៏​ហ្ហី​តែ​ប៉ុណ្ណឹង​» ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ក្រោយ​ពី​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៩​នាក់ ត្រូវ​បាន​ព្រះ​មហា​ក្ស​ង​ត្រ​ព្រះ​រាជទាន​ផ្តល់​សុំ​សិទ្ធិ​នយោបាយ កាលពី​ពេល​ថ្មី​កន្លង​មក ។ បើ​តាម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុ​ភ័ក ធ្លាប់​បាន​ឲ្យ​ដឹង​ថា នឹង​មាន អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជា​២០​រូប​នឹង​សុំ​សិទ្ធិ​នយោបាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ