ទូក​វែង​…​ទូក​ខ្លី​…


តេ​ជោ​សែន​…​តាំង​តែ​ពី​ក្លាយជា​មេដឹកនាំ​ប្រទេស តាម​របប​លទ្ធិប្រជាធិបតេយ្យ​មក​…​មាន​ល្បិច​នយោ​បាយ​ដ៏​ពិសេស​មួយ​…​ពេល​ខ្លះប្រើ​ទូក​ខ្លី​…​មាន​ពេល​ខ្លះ​ប្រើ​ទូក​វែង​…ក៏​មាន​ពេល​ខ្លះ «​រុញ​ទូក​បណ្តោយ​ទឹក​»តែ​ម្រ៉​ង​…​ចំណែក​ផល​គឺ​ជោគជ័យ ។

ពី​អតីតកាល​…​ប្រាសាទអង្គរវត្ត​ដែល​ជា​កេរ​ពី​បុព្វបុរស​សម័យ​ដើម​…​បាន​ដាក់​ឱ្យ​ឯកជន​គ្រប់គ្រង​…​យក​ចំណូល​បែងចែក​រវាង​រដ្ឋ​និង​ឯកជន​។ បន្តបន្ទាប់​មក​យក​ផ្លូវជាតិ​លេខ​៤…​ដែល​ជា​ជំនួយ​ធំ​របស់​សហ​រដ្ឋ​អាមេរិក​តែ​មួយ​នៅ​កម្ពុជា​…​ដាក់​ឱ្យ​ឯកជន​ប្រមូលប្រាក់​ច្រក​បាវ​…​គ្មាន​ឃើញ​លទ្ធផល​ធំដុំ​ជា​ជំនួស​ទេ​កើប​តែ​ប្រាក់​…​ប្រៀប​ដូច​ធ្វើ​នំ​អត់​ម្សៅ ។

ចុង​ក្រោយ​នេះ​…​បាន​យក​ផ្លូវដែក​ដែល​រដ្ឋ​ប្រឹងប្រែង​ស្វែងរក​ជំនួយ​…​ប្រាក់​ជំនួយ​ផង​…​ប្រាក់​រដ្ឋ​ផង​រាប់​រយ​លាន​ដុល្លារ​…​ប្រគល់​ឱ្យ​ឯកជន​យក​ធ្វើ​ជា​ឧបករណ៍​រកស៊ី​…​ប្រៀប​ដូច​ឯកជន​មក​ធ្វើ​នំ​អត់​ម្សៅ​ដែរ ។

ប៉ុន្តែ​ជា​បន្តបន្ទាប់​…​តេ​ជោ​សែន ដែល​ល្បី​ខាង​ដឹកនាំ​ប្រទេស​យូរ​…​បានប្រើ «​ទូក​ខ្លី​»…​ប្រមូល​យក​ភ្លាម​នូវ​ប្រាសាទអង្គរវត្ត​…​ផ្លូវជាតិ​លេខ​៤…​ហើយ​ចុង​ក្រោយ​សើម​ៗ​នេះ​ផ្លូវដែក​…​សុទ្ធ​សឹង​ជា​សម្បត្តិ​ពី​បុរាណ
កាល​…​មក​គ្រប់គ្រង​ដោយ​រដ្ឋ​វិញ​…​ធ្វើ​ឱ្យ​មហាជន​ទូ​ទាំង​ប្រទេស​សំដែង​មតិ​គាំទ្រ​យ៉ាង​ខ្លាំង ។

នៅ​មាន​ផ្លូវ មាន​ស្ពាន​ច្រើន​កន្លែង​ទៀត​…​ក្នុង​រាជធានី​ភ្នំពេញ​ដែល​យក​ថ្លៃ​ផ្លូវ​…​ត្រូវ​បាន​តេ​ជោ​សែន​ប្រមូល​មក​ដាក់​រដ្ឋ​វិញ​…​លែងឱ្យ​មាន​បង់ថ្លៃ​ទៀត​ហើយ ។​ល ។ទស្សនៈ​នានា​សំដែង​មតិ​ថា​…​អ្នកដឹកនាំ​ប្រទេស​ត្រូវ​តែ​ចេះ​ប្រើ «​ទូក​វែង​» និង «​ទូក​ខ្លី​»…​អត់​ច្រេ​ង​ច្រុំ​ទេ​…​ត្រូវ​បត់​ៗ​ភ្លាម ត្រូវ​ទៅ​មុខ​ទៅ​មុខ​បន្ត​ទៀត​…​ត្រូវ​រុញ​ទូក​បណ្តោយ​ទឹក​រុញ​ភ្លាម​អត់​មាន​ភ័យ​ខ្លាច​រឿង​បុក​ថ្ម បុក​ភ្នំ​ទេ​…​នេះ​ជា​រឿង​សេដ្ឋកិច្ចជាតិ​…​សេដ្ឋកិច្ច​សង្គម ។

រឿង​នយោបាយ​ក៏​ដូច្នោះ​ដែរ​…​ដូច​មេ​បក្ស​ប្រឆាំង មេ​បក្ស​ចង្រៃ​ជាដើម​…​មិន​តិច​ជាង​៣​ដង​ទេ​ដែល​តេ
ជោ​សែន​ព្រម​អង្គុយ​ចរចា​…​ព្រម​សុំ​ព្រះរាជា​ដោះ​លែង​…​ព្រមឱ្យ​មេ​បក្ស​ចង្រៃ​…​នាំ​ចង្រៃ​ចូល​ស្រុក​ក៏​ច្រើន​ដង​ដែរ​…​ដែល​មតិ​នានា​និយាយ​ថា​…​មកពី​តេ​ជោ​សែន​ប្រើ​ទូក​ខ្លី​…​ហើយ​ពេល​នេះ​រុញ​ទូក​បណ្តោយ​ទឹកតែ​ម្រ៉​ង ។

ប៉ុន្តែ​ពេលវេលា​នេះ នយោបាយ​តេ​ជោ​សែន​ទំនង «​មិន​យក​ទូក​ខ្លី​» មកប្រើ​ទេ​…«​ឈប់​ប្រើ​ទូក​ខ្លី​»​ហើយ​…​គឺ​មាន​តែ «​យក​ទូក​វែង​» ឬ​រុញ​ឱ្យ​វា​អណ្តែត​តាម​យថាកម្ម មក​ប្រើ​ទេ​…​ទើប​សង្គម​រីក​ចម្រើន​ឈាន​ទៅ​មុខ​ដោយ​ស្ងប់ស្ងាត់ ។

អ្នកនយោបាយ​ដូច​តេ​ជោ​សែន​…​មិន​ងាប់ក្រឡា​ទេ​…​ពេល​ណា​ប្រើ​ទូក​វែង​…​ពេល​ណា​ប្រើ​ទូក​ខ្លី​…​ពេល​ណា​រុញ​ទូក​តាម​ទឹក​ហូរ​បាន​ក្លាយជា​បទ​ពិសោធន៍​មួយ​…​ដែល​មេ​បក្ស​ប្រឆាំង​មានគំនិត​ខ្លី​…​ដែល​តេ​ជោ​សែន​ហៅ​ថា «​ពួក​អា​ចង្រៃ​»…​រត់​តាម​អត់​ទាន់​ក៏​ងាប់ស្តូក​ដោយ​ខ្លួនឯង​…​េ​ហ ! េ​ហ !

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ