ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​យ៉ា​ន់​ម៉ា​គិតគូរ​ឱ្យ​អង់គ្លេស​វិនិយោគ​លើ​ផ្នែក​អប់រំ ធនាគារ និង ថាមពល

5 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍ ៖ យោង​តាម​ក្រសួង ការ​បរទេស​បានឱ្យ​ដឹង​ថា គណៈប្រតិភូ​មី​យ៉ា​ន់​ម៉ា​បាន​ពិភាក្សា​ពី​វិស័យ​អប់រំ ធនាគារ និង​ថាមពល ជាមួយ​រដ្ឋាភិបាល​អង់គ្លេស និង ក្រុមហ៊ុន​អង់គ្លេស…

ទីក្រុង​ឡុ​ង​ដ៍ ៖ យោង​តាម​ក្រសួង ការ​បរទេស​បានឱ្យ​ដឹង​ថា គណៈប្រតិភូ​មី​យ៉ា​ន់​ម៉ា​បាន​ពិភាក្សា​ពី​វិស័យ​អប់រំ ធនាគារ និង​ថាមពល ជាមួយ​រដ្ឋាភិបាល​អង់គ្លេស និង ក្រុមហ៊ុន​អង់គ្លេស នៅ​សន្និសីទ​វិនិយោគ និង​ពាណិជ្ជកម្ម​មី​យ៉ា​ន់​ម៉ា​ឆ្នាំ ២០១៩ ដែល​រៀបចំ​នៅ​ទីក្រុង​ឡុ​ង​ដ៍ កាលពី​ថ្ងៃ​ទី​១៨ ខែ មីនា​។

យោង​តាម​ក្រសួងមហាផ្ទៃ​បានឱ្យ​ដឹង​ថា ប្រតិភូ​បាន​និយាយ​ផង​ដែរ​អំពី​ឱកាស​សម្រាប់​កំណើន​និង​ភាព​ជា​ដៃគូ​ក្នុង​វិស័យ ដូច​ជា​សំណង់​ទូរគមនាគមន៍ ទេសចរណ៍ និង ធនធាន​ធម្ម ជាតិ​។ សន្និសីទ​នេះ រៀបចំ​ឡើង​ដោយ​នាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ​សភាពាណិជ្ជកម្ម​អង់គ្លេស និង​ក្រុមប្រឹក្សា​ធុរៈ​អង់គ្លេស​-​អាស៊ាន ហើយ​ត្រូវ​បាន​ចូលរួម​ដោយ​លោក U Thaung Tun ដែល​ជា​រដ្ឋមន្ត្រី​ទំនាក់ទំនង​វិនិយោគ និង ទំនាក់ទំនង​សេដ្ឋកិច្ច និង​ជា​ប្រធាន​គណៈកម្មការ​វិនិយោគ​មី​យ៉ា​ន់​ម៉ា​។ លោក U Set Aung អនុរដ្ឋមន្ត្រី​ក្រសួងផែនការ និង លោក U Bo Bo Nge ទេសាភិបាល​រង​នៃ​ធនាគារកណ្តាល​មី​យ៉ា​ន់​ម៉ា ក៏​មាន​វត្តមាន​ផង​ដែរ​។

ដឹកនាំ​ដោយ លោក U Thaung Tun ប្រតិភូ​មី​យ៉ា​ន់​ម៉ា បាន​គូសបញ្ជាក់​ពី​កំណែទម្រង់​ដែល​កំពុង​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​នយោបាយ និង សេដ្ឋកិច្ច​ជា​ពិសេស​នៅ​ក្នុង​វិស័យ​អប់រំ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​វិនិយោគិន​អង់គ្លេស​ដែល​សុទ្ធតែ​មាន​សក្តានុពល​។

អ្នក​ផ្តល់​សេវាកម្ម​អន្ដរជាតិ​អាច​ធ្វើការ​វិនិយោគ​នៅ​ក្នុង​សាលា​អប់រំ​ចំណេះដឹង​ទូទៅ សាលា​បច្ចេកទេស​វិជ្ជាជីវៈ​និង​បណ្ដុះបណ្ដាល សាលា​ឧត្តម​សិក្សា និង សាលារៀន​ផ្សេង​ៗ​ទៀត ដែល​កំណត់​ដោយ​ក្រសួង​អប់រំ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​យោង​តាម​នាយក ដ្ឋា​ន​វិនិយោគ​បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​អង់គ្លេស ជា​វិនិយោគិន​ធំ​បំផុត​ទី​៥ នៅ​មី​យ៉ា​ន់​ម៉ា ដោយ​មាន​ទុន​ជាង ៤.៥​ពាន់​លាន​ដុល្លារ គិត​មក​ដល់​ខែកុម្ភៈ​ឆ្នាំ​២០១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ