ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្គម​អាច​កើត​ជំងឺ​ទឹកនោមផ្អែម​ទេ?

5 ឆ្នាំ មុន

មនុស្ស​គ្រប់​គ្នា​គិត​ថា អ្នក​ស្គម​គឺ​មាន​សុខភាព​ល្អ ហើយ​អ្នក​ធាត់​ច្រើន​តែ​មាន​ជំងឺ​ជា​ច្រើន​ដូច​ជា ជំងឺ​ទឹក​នោមផ្អែម​ជាដើម ។ ប៉ុន្តែ​តើ​អ្នកមាន​ដឹង​ទេ​ថា ទោះបីជា​មនុស្ស​យើង​ស្គម ឬ​មាន​ទម្ងន់​ធម្មតា​ក៏​ដោយ ក៏​អាច​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ដែរ ហើយ​អ្នកខ្លះ​ក៏​បាន​កើត​វា​រួច​ទៅ​ហើយ…

មនុស្ស​គ្រប់​គ្នា​គិត​ថា អ្នក​ស្គម​គឺ​មាន​សុខភាព​ល្អ ហើយ​អ្នក​ធាត់​ច្រើន​តែ​មាន​ជំងឺ​ជា​ច្រើន​ដូច​ជា ជំងឺ​ទឹក​នោមផ្អែម​ជាដើម ។ ប៉ុន្តែ​តើ​អ្នកមាន​ដឹង​ទេ​ថា ទោះបីជា​មនុស្ស​យើង​ស្គម ឬ​មាន​ទម្ងន់​ធម្មតា​ក៏​ដោយ ក៏​អាច​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ដែរ ហើយ​អ្នកខ្លះ​ក៏​បាន​កើត​វា​រួច​ទៅ​ហើយ ។

វា​មិនមែន​ជា​អ្វី​ដែល​ត្រូវ​ភ្ញាក់ផ្អើល​ខ្លាំង​ឡើយ ដោយសារ​តែ​កត្តា​ប្រឈម​មុខ​មួយ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ មិនមែន​មាន​តែ​ការ​ធាត់​ជ្រុល​តែ​មួយ​មុខ​ឡើយ តែ​វា​មានរឿង​ច្រើន​ទៀត​ដែល​អ្នក​ត្រូវ​ទប់ស្កាត់​ដែរ បើសិនជា​មិន​ចង់​ឲ្យ​កើត​ជំងឺ​នេះ​នៅ​ថ្ងៃក្រោយ​។ អ្នកជំនាញ​ជា​ច្រើន​និយាយ​ថា ហេតុផល​ដែល​មនុស្ស​​ធាត់​ៗ​អាច​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ដោយសារ​តែ ជាតិ​ខ្លាញ់​ជា​ច្រើន​ក្នុង​រាង​កាយ​អាច​មាន​ឥទ្ធិពល​មិនល្អ​ទៅ​លើ​របៀប​ដែល​កោសិកា​ឆ្លើយ​តប​នឹង​អាំង​ស៊ុ​យ​លី​ន​ក្នុង​ចរន្តឈាម ។

ម្យ៉ាងទៀត​ការ​ធាត់ ឬ​ធាត់​ជ្រុល​អាច​ធ្វើ​ឲ្យ​កោសិកា​មិន​អាច​ប្រើប្រាស់​អាំង​ស៊ុ​យ​លី​ន​បាន ។ ដូច្នេះ​កាល​ណា​អាំង​ស៊ុ​យ​លី​ន​មិន​អាច​ធ្វើការ​បាន នោះ​ជាតិ​ស្ករ​ក៏​មិន​អាច​ចូល​ទៅ​ក្នុង​កោសិកា​បាន រហូត​ដល់​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​ទៅ​ជា​ជំងឺ​ទឹកនោមផ្អែម​តែ​ម្តង ។ មាន​ហេតុផល​មួយ​ចំនួន​តូច​ដែល​គាំទ្រ​ដល់​មូល​ហេតុ​មនុស្ស​ស្គម​កើត​ជំងឺ​ទឹកនោមផ្អែម ប៉ុន្តែ​មិនមែន​ដោយសារ​តែ​អាំង​ស៊ុ​យ​លី​ន​ធ្វើការ​មិនកើត​ដូច​ខាងលើ​ឡើយ ។

ទី​១ ដោយសារ​ទេ​ខ្លាញ់​ក្រោម​ស្បែក ។ មនុស្ស​ម្នាក់​ប្រហែលជា​មើលទៅ​ស្គម ប៉ុន្តែ​គេ​មាន​ខ្លាញ់​ច្រើន ជា​ពិសេស​តំបន់​ចង្កេះ​ដែល​ជា​ហេតុផល​មួយ​គ្រប់គ្រាន់​នាំ​ឲ្យ​អាំង​ស៊ុ​យ​លី​ន​ធ្វើការ​មិន​បាន ។

ទី​២​អ្នក​ប្រហែលជា​មាន​សមាជិកគ្រួសារ​ត្រូវ​បាន​គ្រូពេទ្យ​រក​ឃើញ​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ដូច្នេះ​អ្នក​នឹង​មានឱកាស​កាន់តែ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​នេះ​ដែរ ទោះបីជា​ស្គម​ក៏​ដោយ ។

ទី​៣ បើសិនជា​អ្នក​ជក់បារី អ្នក​ទំនងជា​ងាយ​នឹង​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​នៅ​ថ្ងៃ​ណាមួយ ទោះបី​ជា​មិន​ធាត់​ក៏​ដោយ​។ ចាប់តាំងពី​ជាតិ​នីកូទីន​ក្នុង​បារី​ជា​សារធាតុ​ភ្ញោ​ជ ហើយ​ជក់បារី​ធ្វើ​ឲ្យ​ទប់ស្កាត់​ការ​ឃ្លាន ដូច្នេះ អ្នក​ជក់បារី​ភាគច្រើន​តែ​ស្គម ។ យ៉ាងណាមិញ ការ​ជក់បារី​គឺជា​កត្តា​ប្រឈម​មុខ​មួយ​របស់​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ស្រាប់​ហើយ ។

ទី​៤ ការ​រស់នៅ​ប្រកបដោយ​ភាព​ជោគជ័យ​ក្នុង​ជីវិត ក៏​អាច​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ធាត់​បាន​ដែរ ជា​ពិសេស​អ្នក​ច្រើន​តែ​មិនសូវ​មាន​ពេល​ញ៉ាំ​អាហារ ដោយសារ​តែ​ត្រូវ​ទទួលខុសត្រូវ​រឿង​ការងារ​ប្រចាំ​ថ្ងៃ​ជាប់ ។ ប៉ុន្តែ​ភាព​ស្ត្រេ​ស គឺជា​រឿង​ដែល​អាច​នាំ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ហើយ​ក៏​ងាយ​នឹង​កើត​ជំងឺ​ទឹកនោមផ្អែម​ដែរ។

សរុបសេចក្តី​មក អ្នក​នៅ​តែ​អាច​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ដដែល​ទោះបីជា​មិនមែន​ជា​មនុស្ស​ធាត់​ក៏​ដោយ ។ ការ​ដែល​មាន​រាង​ស្គម​មិនមែន​មាន​ន័យ​ថា អ្នក​ត្រូវ​លែង​ខ្វល់​ពី​ជំងឺ​ទឹកនោមផ្អែម​នោះ​ទេ​បើសិនជា​អ្នក​នៅ​តែ​ជា​អ្នក​ជក់បារី ស្ត្រេ​ស​ច្រើន ឬ​មាន​ហ្សែ​ន​ជំងឺ​នេះ​ហើយ (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ