ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ម្ល៉េះ​! ហ៊ាន​វាយ​បំបែក​សោ​របង​ផ្ទះ​មន្ត្រីរាជការ​ទៀត លុះ​២​ក្រោយ​ថ្ងៃ​…

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជន​ស​ង្ស​យ័​ម្នាក់​បាន​ធ្វើ​សកម្មភាព​យក​ដែក​បំពង់​ទីប និង​ពូថៅ​វាយ​បំបែក​សោ​របង​ផ្ទះ​​មន្ត្រីរាជការ​ម្នាក់​ ហើយ​ចូល​ទៅ​លួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​ទុក​ក្នុងផ្ទះ​យក​ទៅ​បាត់​អស់​រយៈពេល​២​ថ្ងៃ ត្រូវ​នគរបាល​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ…

ខេត្តកណ្តាល ៖ ជន​ស​ង្ស​យ័​ម្នាក់​បាន​ធ្វើ​សកម្មភាព​យក​ដែក​បំពង់​ទីប និង​ពូថៅ​វាយ​បំបែក​សោ​របង​ផ្ទះ​​មន្ត្រីរាជការ​ម្នាក់​ ហើយ​ចូល​ទៅ​លួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​ទុក​ក្នុងផ្ទះ​យក​ទៅ​បាត់​អស់​រយៈពេល​២​ថ្ងៃ ត្រូវ​នគរបាល​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ​ហេង រ​ត្ន័​សី​ម៉ា ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​មន្ត្រីរាជការ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ចំណែក​ជនសង្ស័យ​ឈ្មោះ​សែន រិ​ទ្ធី​យ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​ឡឥដ្ឋ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

រីឯ​វត្ថុ​តាង​ចាប់​យក​រួម​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហ្សូ​មមើ​អិ​ច ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ក្រហម​លា​យស គ្មាន​ស្លាក​លេខ (​ជា​របស់​ជន​រង​គ្រោះ​), ដែក​បំពង់​ទីប​ប្រវែង​៧០​សង្ទីម៉ែត្រ​ចំនួន​១​ដើម​, ពូថៅ​ដង​ដែក​ប្រវែង​៥៤​សង្ទីម៉ែត្រ​ចំនួន​១​ដើម និង កា​បិត​ប៉័ងតោ​ដង​ដែក​ប្រវែង​២៩​សង្ទីម៉ែត្រ​ចំនួន​១ ។

លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​នគ​បាល​ក្រុង​តា​ខ្មៅ​បានអោយ​ដឹង​ថា កាលពី​វេលា​កើតហេតុ​ខាងលើ ពេល​ជន​រង​គ្រោះ​មិន​បាន​នៅផ្ទះ ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ខាងលើ​បាន​ធ្វើ​សកម្មភាព​យក​ដែក​បំពង់​ទីប​និង​ពូថៅ​វាយ​បំបែក​សោ​របង​ផ្ទះ ហើយ​ចូល​ទៅ​លួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​ទុក​ក្នុងផ្ទះ​យក​ទៅ​បាត់​។

ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មិ​នា ឆ្នាំ​២០១៩ កំលាំង​ប៉ុស្តិ៍​ដើម​មៀន ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​វត្ថុ​តាង​បញ្ជូន​មក​កាន់​អធិការដ្ឋាន​ចាត់ការ​តាម​នីតិវិធី​តែ​ម្តង​។

ក្រោយ​ពេល​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​វាយ​បំបែក​សោ​របង​ផ្ទះ​របស់​ជន​រង​គ្រោះ​លួច​យក​ម៉ូតូ​ខាងលើ​ប្រាកដ​មែន ហើយ​ធ្វើ​សកម្មភាព​តែ​ម្នាក់ឯង​ទេ គ្មាន​បក្ខពួក​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ