ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​កើតឡើង​លើ​រាង​កាយ និង​ខួរក្បាល​ពេល​​សម្រក​ទម្ងន់

5 ឆ្នាំ មុន

រាល់​១០​ផោន​នៃ​ទម្ងន់​ដែល​អ្នក​បាត់បង់ ឬ​ស្រក​នោះ​ប្រមាណ​ជា​ជិត​៤​គីឡូក្រាម​ត្រូវ​បាន​បញ្ចេញ​ទៅ​ក្នុង​ខ្យល់ ហើយ​នៅ​សល់​ទាំងអស់​ត្រូវ​បំ​លែង​ទៅ​ជា​ញើស​, ទឹកភ្នែក​, ទឹកនោម និង​សារធាតុ​រាវ​ដទៃ​ទៀត​ចេញ​រាង​កាយ ។ ការ​ស្រក​ទម្ងន់​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​តែ​ក្បាលពោះ​មាន​ភាព​ប្រែប្រួល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ចំពោះ​រាង​កាយ​ទាំងមូល​តែ​ម្ដង​ដែល​ជួប​ប្រទះ​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន ។…

រាល់​១០​ផោន​នៃ​ទម្ងន់​ដែល​អ្នក​បាត់បង់ ឬ​ស្រក​នោះ​ប្រមាណ​ជា​ជិត​៤​គីឡូក្រាម​ត្រូវ​បាន​បញ្ចេញ​ទៅ​ក្នុង​ខ្យល់ ហើយ​នៅ​សល់​ទាំងអស់​ត្រូវ​បំ​លែង​ទៅ​ជា​ញើស​, ទឹកភ្នែក​, ទឹកនោម និង​សារធាតុ​រាវ​ដទៃ​ទៀត​ចេញ​រាង​កាយ ។ ការ​ស្រក​ទម្ងន់​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​តែ​ក្បាលពោះ​មាន​ភាព​ប្រែប្រួល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ចំពោះ​រាង​កាយ​ទាំងមូល​តែ​ម្ដង​ដែល​ជួប​ប្រទះ​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន ។ តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​រាង​កាយ ក៏​ដូច​ជា​ខួរក្បាល​ទៅ​នៅ​ពេល​អ្នក​ស្រក​ទម្ងន់ ៖

១. អ្នក​ឈប់​ស្រមុក ៖ ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​បាន​រក​ឃើញ​ថា ការ​ស្រក​ទម្ងន់​យ៉ាង​ហោច​ណាស់​៥ ភាគរយ​អាច​ជួយ​ឱ្យ​អ្នក​គេង​លក់​បាន​ស្រួល​ស្កប់ និង​យូរ​ជាង​មុន​នៅ​ពេល​យប់ ។ សូ​ម្បី​តែ​ការ​ស្រក​ទម្ងន់​ត្រឹមតែ​បន្តិចបន្តួច​ក៏​ដោយ ក៏​វា​អាច​ជួយ​កាត់​បន្ថយ​ទម្ងន់​ដែល​លើស​នៅ​ជុំវិញ​ក​របស់​អ្នក​ដែល​ជា​ញឹក​ញយ​រារាំង​ផ្លូវដង្ហើម​ខាងលើ ហើយ​ធ្វើ​ឱ្យ​រោគ​សញ្ញា​នៃ​ការ​គេង​មិន​ដកដង្ហើម និង​ស្រមុក​កាន់តែ​ធ្ងន់ ។

២. ចំណង់​អាហារ​របស់​អ្នក​កើនឡើង ៖ នៅ​ពេល​អ្នក​ស្រក​ទម្ងន់ វា​ការ​កត់​បន្ថយ​កម្រិត​នៃ​អ័រម៉ូន leptin ដែល​បញ្ចេញ​ដោយ​កោសិកា​ខ្លាញ់​បញ្ជូន​សញ្ញា​ទៅ​ខួរក្បាល​ថា​អ្នក​ឆ្អែត ។ ខណៈ​ដែល​រាង​កាយ​ព្យាយាម​ធ្វើ​ឱ្យ​កម្រិត​អ៊័​រ​ម៉ូ​ន leptin ត្រឡប់​មក​ធម្មតា​វិញ គឺ​វា​អាច​នាំ​ឱ្យ​ចំណង់​អាហារ​របស់​អ្នក​កើនឡើង និង​ឃ្លាន​ទទួលទាន​អាហារ​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់ និង​កាឡូរី​ខ្ពស់ ប៉ុន្តែ​កុំ​ឆាប់​ចុះចាញ់ ក៏​ព្រោះ​ការ​ឃ្លាន​ទាំងនេះ​នឹង​បាត់​ទៅ​វិញ​ដោយ​ឯកឯង​នៅ​ពេល​រាង​កាយ​ស៊ាំ​នឹង​របប​អា​ហរ ក៏​ដូច​ជា​របៀប​នៃ​ការ​រស់នៅ​ថ្មី​របស់​អ្នក ។

៣. ការ​ចង​ចាំ​ប្រសើរ​ឡើង​ជាង​មុន ៖ ខួរក្បាល គឺជា​សរីរាង្គ​មួយទៀត​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ស្រក​ទម្ងន់ ។ ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ឱ្យ​ដឹង​ថា ការ​ស្រក​ទម្ងន់ ឬ​បាត់បង់​នូវ​ជាតិ​ខ្លាញ់​ដែល​លើស​អាច​បង្កើន​សមត្ថភាព​នៃ​ការ​ចង​ចាំ​របស់​ខួរក្បាល រួម​ទាំង​ការ​រៀបចំ​គម្រោង​, បង្កើត​យុទ្ធសាស្ត្រ និង​រៀបចំ​អ្វីមួយ ។ ក្រោយ​ស្រក​ទម្ងន់​នោះ​ខួរក្បាល​របស់​អ្នក​ក៏​ប្រែជា​សកម្ម​ជាង​មុន​នៅ​ពេល​រក្សា​ទុក​នូវ​ការ​ចង​ចាំ ថ្មី​ៗ​។

៤.​អ្នក​លែង​សូវ​ឈឺក្បាល​ញឹកញាប់​ដូច​មុន ៖ ទោះបីជា​ការ​ធាត់​ជ្រុល​មិន​បង្ក​ឱ្យ​កើត​មាន​បញ្ហា​ឈឺក្បាល​ដោយ​ផ្ទាល់​ក៏​ដោយ ក៏​វា​បង្កើន​ហានិភ័យ​នៃ​អាការ​ឈឺក្បាល​ប្រកាំង​ដល់​ទៅ ៥០​ភាគរយ ។ កោសិកា​ខ្លាញ់​បង្កើន​បរិមាណ​នៃ​ការ​រលាក​ក្នុង​រាង​កាយ​ដែល​អាច​បង្ក​ជា​អាការ​ឈឺក្បាល​ប្រកាំង ។ ដូច្នេះ​ហើយ​ទើប​ការ​ស្រក​ទម្ងន់​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ឈឺក្បាល ។

៥.​វដ្ត​រដូវ​ប្រែប្រួល ៖ កម្រិត​នៃ​អ៊័​រ​ម៉ូ​ន គឺ​មានការ​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​ទម្ងន់​នៃ​រាង​កាយ ។ ដូច្នេះ​នៅ​ពេល​ស្រក ឬ​កើន​ទម្ងន់ នោះ​ប្រព័ន្ធ​អង់​ដូ​គ្រី​ន​របស់​អ្នក​នឹង​ជួប​ប្រទះ​នូវ​ភាព​ប្រែប្រួល​ជា​មិន​ខាន ។ ការ​ឡើង ឬ​ធ្លាក់​ចុះ​នូវ​កម្រិត​នៃ​អ័​៊​រ​ម៉ូ​ន estrogen និង testosterone អាច​បណ្ដាល​ឱ្យ​មាន​ភាព​មិន​ប្រក្រតី​នៃ​ការ​មក​ឈាមរដូវ​ដូច​ជា ឈាមរដូវ​តិច ឬ​ច្រើន និង​រយៈពេល​នៃ​ការ​មក​រដូវ​ខ្លី ឬ​វែង ។

៦. ឈប់​ឈឺជង្គង់​ទៀត ៖ ការ​ស្រក​ទម្ងន់​ត្រឹមតែ​១​ផោន បាន​កាត់​បន្ថយ​សម្ពាធ​នៅ​លើ​សន្លាក់​ជង្គង់​ដល់​ទៅ​៤ ផោន​។ លើស​ពី​នេះ​ទៅ​ទៀត​ការ​ស្រក​ទម្ងន់ ឬ​ខ្លាញ់​នៅ​ជុំវិញ​ក្បាលពោះ​ច្រើន​អាច​កាត់​បន្ថយ​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​សន្លាក់ និង​ជំងឺ​សន្លាក់​ដទៃ​ទៀត ។

៧. ស្បែក​របស់​អ្នក​ប្រែជា​ស្រស់ថ្លា​ជាង​មុន ៖ ការ​ស្រក​ទម្ងន់​ដែល​លើស​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​អ្នកមាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​បង្កើន​សម្រស់​របស់​អ្នកផង​ដែរ ដោយ​ជួយ​ឱ្យ​ស្បែក​ប្រែជា​ស្រស់ថ្លា​ជាង​មុន និង​ឈប់​របក​, សក់​ក៏​ប្រែជា​កាន់តែ​ក្រាស់ ហើយ​ក្រចក​ប្រែជា​រឹង​មាំ ។

៨. ថាមពល​កើនឡើង ៖ រឿង​ដំបូង​បំផុត​ដែល​អ្នក​នឹង​ជួប​ប្រទះ​ក្រោយ​ពេល​ស្រក​ទម្ងន់​ដែល​លើស​នោះ គឺ​ការ​កើនឡើង​នូវ​ថាមពល​រាង​កាយ ។ មូលហេតុ​ដ៏​សាមញ្ញ​នោះ គឺ​ទម្ងន់​កាន់តែ​តិច​ធ្វើ​ឱ្យ​អ្នក​អាច​សន្សំ​កម្លាំង​បាន​ច្រើន​សម្រាប់​ធ្វើ​សកម្មភាព​សំខាន់ផ្សេង​ៗ​។ ក្រៅពី​នេះ​ការ​ស្រក​ទម្ងន់​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ស្រូប​យក​អុក​ស៊ី​សែន ដូច្នេះ​អ្នក​នឹង​មិន​ជួប​ប្រទះ​បញ្ហា​ពិបាក​ដកដង្ហើម​ទៀត​ទេ​នៅ​ពេល​ឡើងជណ្ដើរ ឬ​ក្រោយ​ពី​រត់​បន្តិច (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ