ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​ទាំង​១៦៤​នាក់​ត្រៀម​បណ្តេញ​ពី​ខេត្តសៀមរាប​…​លួច​បើក​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​(​មាន​វី​ដេ​អូ​)

7 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​វេលា​ម៉ោង​២១​និង​០០​នាទី​យប់ ថ្ងៃ​ទី​២៩ មីនា ឆ្នាំ​២០១៩ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​សម្របសម្រួល​ដោយ​លោក សំរឹទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប​បាន​បញ្ជូន​ជនជាតិ​ចិន​ចំនួន​១៦៤​នាក់ ដែល​សមត្ថកិច្ច​យើង​ចុះ​បង្ក្រាប​បាន កាលពី​ថ្ងៃ​ទី​២៨ មីនា ២០១៩ ស្ថិត​នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប ទៅ​មណ្ឌល​ត្រៀម​បណ្តេញ​ចេញពី​ខេត្តសៀមរាប ។

លោក​ឧត្តមសេនីយត្រី ជា គឹ​ម​សាន្ត ស្នងការ​រង​ទទួល​ផែន​អន្តោប្រវេសន៍​ខេត្ត​បន្ទាប់​ពី​មាន​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្វាយ​ដង្គំ​ថា មាន​ករណី​លួច​បើក​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត នៅ​ក្នុងភូមិ​គ្រឹះ​សំ​រិ​ទ្ធ អង្គ​រអា​ផាត​មិន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប​នោះ​ទើប​លោក​បានឱ្យ​ប្រធាន​ការិយាល័យ​ជំនាញ​ចុះ​ទៅ​នាំ​ខ្លួន​យក​មក​សួរ​នៅ​ការិយាល័យ​ជំនាញ រួច​បញ្ជូន​ទៅ​មណ្ឌល​ត្រៀម​បណ្តេញចេញ​របស់​នាយកដ្ឋាន​ស៊ើប​អ​ង្គេ​ត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ប្រចាំ​ខេត្តសៀមរាប ដើម្បី​ដេញ​ចេញពី​ស្រុក​ខ្មែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ជនបរទេស (​ជនជាតិ​ចិន​) ប្រុស​ស្រី​ទាំង​១៦៤​នាក់ ដែល​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ចោទ​ពី​បទ​លួច​បើក​ល្បែងស៊ីសង ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​នៅ​ក្នុងភូមិ​គ្រឹះ សំ​រិ​ទ្ធ អង្គរ អា​ផាត​មិន​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប​នោះ បាន​បញ្ជូន​ទៅ​មណ្ឌល​ត្រៀម​បណ្តេញ​ចេញពី​ខេត្តសៀមរាប​ទៅ​នាយកដ្ឋាន​ស៊ើប​អ​ង្គេ​ត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ប្រចាំ​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕