ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ប្រកាស​បើក​ឲ្យ​លោក​លឺ ឡាយ​ស្រេង ចូល​ស្រុក​កំណើត​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ឲ្យ​លោក លឺ ឡាយ​ស្រេង អតីត​ឧបនាយករដ្ឋមន្ត្រី​ចូល​ស្រុក​កំណើត​វិញ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ឲ្យ​លោក លឺ ឡាយ​ស្រេង អតីត​ឧបនាយករដ្ឋមន្ត្រី​ចូល​ស្រុក​កំណើត​វិញ ។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ា​ន់​ដា​បញ្ចប់​ការ​សិក្សា នា​ព្រឹក​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ប្រកាស​ឲ្យ​លោក​លឺ ឡាយ​ស្រេង ចូល​ស្រុក​វិញ ដោយ​មិន​ចាំ​ចាប់​ធ្វើ​ជា​លិខិត​នោះ​ទេ ។

សម្តេច​បាន​បន្ត​ថា អ្វី​ៗ​ដែល​លោក​លឺ ឡាយ​ស្រេង ធ្វើ​នោះ គឺជា​កំហុស​ដែល​ប្រមាថ​ដល់​ព្រះមហាក្សត្រ​សុទ្ធតែ​មានគ្រាវ ។ សម្តេច​បញ្ជាក់​ថា «​សូម​តា​ឯង​មក​វិញ​ទៅ​គ្មាន​អ្នក​ណា​ចាប់​ទេ ប៉ុន្តែ​សុំ​កុំ​ធ្វើ​អ្វី​ដែល​ខុស​ទៀត ។ សូមកុំ​ធ្វើ​ជា​នយោបាយ​ទៀត ចាស់​ហើយ​ល្មម​ចូល​វត្ត​ហើយ ។ តា​ឯង​ប្រហែលជា​មិន​ស្លាប់​ចោល​ឆ្អឹង​ស្រុក​គេ​ទេ ។ តា​ប្រហែលជា​បាន​មើល​ហ្វេ​ស​ប៊ុ​ក​ខ្ញុំ​ហើយ​អី​ញ្ចឹ​ង​ចូល​មក​ស្រុក​មក​» ។

សូម​ជម្រាប​ថា កាលពី​ពេល​កន្លង​មកនេះ​លោក​ព្រឹទ្ធាចារ្យ​លឺ ឡាយ​ស្រេង បាន​ស្នើ​សុំ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ចូល​ស្រុក​វិញ​ដោយ​បាន​លើក​ឡើង​ថា លោក​ចាស់ ហើយ​រស់នៅ​ក្រៅប្រទេស​គ្មាន​សាច់ញាតិ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ