ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​(​ជ្រោយចង្វារ​)​នឹង​ដាក់​ដំណើរការ​នៅ​ថ្ងៃ​ទី​០៣ ខែមេសា​នេះ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​សមិទ្ធផល​ដែល​សម្រេច​នៃ​គម្រោង​ស្តា​ឡើង​វិញ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ស្ពាន​ជ្រោយចង្វារ​ទី​១) កាល​ថ្ងៃ​ទី​៣១…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​សមិទ្ធផល​ដែល​សម្រេច​នៃ​គម្រោង​ស្តា​ឡើង​វិញ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ស្ពាន​ជ្រោយចង្វារ​ទី​១) កាល​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៩ ដើម្បី​ត្រៀម​បើក​សម្ពោធ​ដាក់​ឱ្យ​សាធារណៈជន​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​០៣ ខែមេសា ខាង​មុខ​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។នេះបើយោងតាមក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

ស្ពាន​នេះ​អាយុកាល​ដ៏​ចំណាស់ ហើយ​ស្រប​ពេល​កំណើនសេដ្ឋកិច្ច និង​រំហូរ​ចរាចរណ៍​កើន​ឡើងជា​លំដាប់ ស្ពាន​នេះ​តម្រូវ​ឱ្យ​មានការ​ជួសជុល​ឡើង​វិញ​ជា​បន្ទាន់ ។ បន្ទាប់​ពី​ជួសជុល​រួច ស្ពាន​នេះ​មាន​លក្ខណៈ​ខុស​ពី​ស្ពាន​ចាស់​ដែល​ស្ពាន​នេះ​មាន​ភាពរឹងមាំ និង​មាន​គំនូស​សញ្ញា​បែងចែក​សម្រាប់​អ្នក​ថ្មើរជើង ម៉ូតូ និង​ឡាន ។

ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​វិស្វករ និង​អ្នកជំនាញ របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ជប៉ុន ទើប​គម្រោង​នេះ​អាច​បញ្ចប់​យ៉ាង​រលូន ដើម្បី​ដាក់​ស្ពាន​នេះ​ឱ្យ​ដំណើរការ​នៅ​ថ្ងៃ​ទី​០៣ ខែមេសា ខាង​មុខ​នេះ ក្នុង​គោលបំណង​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ក្នុង​កំឡុង​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ