តាមប្រភពពីMetro បានឱ្យដឹងថា គ្រូបង្រៀនម្នាក់បានបង្ហើបពីលទ្ធផលកើតលើខ្លួនឯង បណ្តាលមកពីផឹកភេសជ្ជៈប៉ូវកម្លាំងច្រើនពេក រហូតដល់ទៅ៦កំប៉ុងជារៀងរាល់ថ្ងៃ ។ លោកគ្រូ Dan Royals បានប្រាប់ថា ភេសជ្ជៈប្រភេទនេះ មានផ្ទុកស្ករសដល់ទៅ១៣ស្លាបព្រាកាហ្វេ ដែលជាហេតុធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពជាខ្លាំង បើយើងទទួលទានច្រើនលើសកម្រិត។
លោកបានសរសេរបង្ហោះលើ Facebook ថា «តើនរណាគេខ្លះផឹកភេសជ្ជៈប៉ូវកម្លាំង? ញៀនវាអត់? អ្នកអាចនឹងត្រូវគិតម្តងទៀត ។ សូមមើលរូបទីពីរ (ដែលលោកបង្ហោះពីអណ្តាតរបស់លោក)។ នេះគឺជាអ្វីដែលវាបង្កនៅលើអណ្តាតរបស់អ្នក ។ ចុះទម្រាំតែគ្រឿងក្នុងរបស់អ្នក?» ។
លោកបន្តថា «រហូតមកដល់ពេលនេះ ខ្ញុំផឹកវាពី៥ទៅ៦កំប៉ុងក្នុងមួយថ្ងៃ ដោយសារតែអស់កម្លាំងបង្រៀនក្មេងៗ។ ខ្ញុំដុះធ្មេញជាប្រចាំ តែនៅពេលទៅជួបពេទ្យ ទើបដឹងថា… សារធាតុគីមីនៅក្នុងនោះ បណ្តាលឱ្យអណ្តាតរបស់ខ្ញុំទៅជាយ៉ាងនេះ។ ប្រយ័ត្នទាំងអស់គ្នា» ។
ក្រុមអ្នកស្រាវជ្រាវនៅអង្គការសុខភាពពិភពលោកបានប្រាប់ថា «ការសិក្សាមួយនៅអាមេរិក បានបង្ហាញថា ដង្កូវស៊ីធ្មេញអាចបង្កមកពីកម្រិ pH អាស៊ីត និងកម្រិតជាតិស្ករនៅក្នុងផលិតផលដូចជា ភេសជ្ជៈប៉ូវកម្លាំង ។ ការសិក្សាមួយទៀតបង្ហាញថា ការទទួលទានភេសជ្ជៈប៉ូវកម្លាំង អាចបង្កជាការសឹកធ្មេញ ដែលបង្កឱ្យស្រៀវធ្មេញ» ។
ចូរគិតគូរពីសុខភាពជាចម្បង !
ចែករំលែកព័តមាននេះ