ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រាំ​លែង​បាន ចាប់​ចងដៃ​ជើង ព្រោះ​២​ដង​ហើយ សូ​ម្បី​តែ​បងបង្កើត​​​ក៏​មិន​លើក​លែង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ជា​ប្អូនប្រុស​បង្កើត​បាន​យក​ម៉ូតូ​បងប្រុស​បង្កើត​ខ្លួនឯង​ទៅ​ប​ញ្ជាំ​អស់​២​ដង ហើយ​ត្រូវ​បងប្រុស​បង្កើត​ក្តៅចិត្ត​ក៏​ចាប់​ចងដៃ​ចងជើង រួច​ប្រគល់​ទៅ​ឱ្យ​សមត្ថកិច្ច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​11​និង​10​នាទី​យប់ ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ជា​ប្អូនប្រុស​បង្កើត​បាន​យក​ម៉ូតូ​បងប្រុស​បង្កើត​ខ្លួនឯង​ទៅ​ប​ញ្ជាំ​អស់​២​ដង ហើយ​ត្រូវ​បងប្រុស​បង្កើត​ក្តៅចិត្ត​ក៏​ចាប់​ចងដៃ​ចងជើង រួច​ប្រគល់​ទៅ​ឱ្យ​សមត្ថកិច្ច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​11​និង​10​នាទី​យប់ ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស នៅ​ចំណុច​កា​រាស​សាំង​កាល​តិច​ស្តុ​ប​ពេទ្យ​ចិន ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ប្រមាណ​ជា​១​ខែ​មុន ប្អូនប្រុស​បង្កើត​របស់​គាត់​បាន​លួច​យក​ម៉ូតូ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​យក​ទៅ​ដាក់បញ្ចាំ​បាន​លុយ​ចំនួន​600$ លើក​ទី​២​ចំនួន​400$ យក​ទៅ​លេងល្បែង​ចាញ់​អស់ លុះ​ពេល​ម៉ូតូ​ដែល​ដាក់បញ្ចាំ​ត្រូវ​បាន​លួស​យក​មក​វិញ​ហើយ ។

ជន​រង​គ្រោះ​បន្ត​ថា ក៏ប៉ុន្តែ​ដោយសារ​តែ​គាត់​ខឹង​ថា ហេតុ​អី​បានជា​យក​ម៉ូតូ​របស់​គាត់​ទៅ​ដាក់បញ្ចាំ​ដល់​ទៅ​២​ដង ហើយ​នៅ​តែ​មិន​រៀង ក៏​តាម​រក​ចាប់​បាន​នៅ​ចំណុច​កើតហេតុ​ខាងលើ​នេះ​តែ​ម្តង រួច​ចងដៃ​ចងជើង​ជាប់​នឹង​ម៉ូតូ​កង់​បី​រង់ចាំ​សមត្ថកិច្ច​ប៉ុស្តិ៍​ចតុមុខ​មក​យក​ទៅ​ប៉ុស្តិ៍ ប៉ុន្តែ​ដោយសារ​តែ​សួរនាំ​ដឹង​រឿង​ទៅ ទើប​ដឹង​ថា យក​ម៉ូតូ​ចេញ​មក​ពី​ម្តុំ​ផ្លូវ​វ​ជា​សុ​ផា​រ៉ា ទើប​ដឹក​យក​ទៅ​ប៉ុស្តិ៍​ទួល​សង្កែ​២ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ដើម្បី​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ