ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​ជាង​១៩​ឆ្នាំ មាន​សំណង់​ចំនួន​ជាង​៤៣​ពាន់​គម្រោង​ទូ​ទាំង ប្រទេស ជាមួយ​ទុន​វិនិយោគ​ជាង ៤៤ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​វិនិយោគ​ទៅ​លើ​វិស័យ​សំណង់​អគារ នៅ​កម្ពុជា​មានការ​កើនឡើង​យ៉ាងច្រើន ជាក់ស្តែង​ទិន្នន័យ​សំណង់​ទូ​ទាំង​ប្រទេស​ក្នុង​រយៈពេល​ជាង ១៩ ឆ្នាំ​មកនេះ មាន​ចំនួន​សរុប ៤៣ ៨៨២…

រាជធានី​ភ្នំពេញ ៖ ការ​វិនិយោគ​ទៅ​លើ​វិស័យ​សំណង់​អគារ នៅ​កម្ពុជា​មានការ​កើនឡើង​យ៉ាងច្រើន ជាក់ស្តែង​ទិន្នន័យ​សំណង់​ទូ​ទាំង​ប្រទេស​ក្នុង​រយៈពេល​ជាង ១៩ ឆ្នាំ​មកនេះ មាន​ចំនួន​សរុប ៤៣ ៨៨២ គម្រោង ត្រូវ​បាន​ក្រសួង​ដែនដី នគរ​រូប​នី​យ​កម្ម និង​សំណង់​ចេញ​លិខិតអនុញ្ញាត​សាងសង់ ដែល​មាន​ផ្ទៃក្រឡា​សំណង់​សរុប​ជាង ១១៧ លាន​ម៉ែត្រការ៉េ ជាមួយនឹង​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង ៤៤ ៧២៦ លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ដែនដី គរ​រូប​នី​យ​កម្ម និង​សំណង់​ចេញផ្សាយ​ថ្មី​ៗ​នេះ ។

ជាក់ស្តែង​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​អះអាង​នៅ​ថ្ងៃ​ទី​២៩ មីនា នៅ​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន លើក​ទី​១៨ ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព ថា វិស័យ​សំណង់​កម្ពុជា​មាន​កំនើន​ជាង​៧០០​ភាគរយ ដែល​ធ្វើ​ឲ្យ​យើង​ខ្វះខាត​អគ្គិសនី​។ ជា​ការ​រាយការណ៍​ពី​លោក​ឧបនាយករដ្ឋមន្ត្រី​ជា សុ​ផា​រ៉ា​រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់​។ របាយការណ៍​ដដែល​ក៏​បាន​ឲ្យ​ដឹង​ថា សម្រាប់​គម្រោង​អាគា​ខ្ពស់​ៗ​ចាប់ពី ៥ ជាន់ឡើង​នៅ​ទូ​ទាំង​ប្រទេស​គិត​ត្រឹម​ខែមករា ឆ្នាំ ២០១៩ គឺ​មាន​ចំនួន ១ ២៤១ អាគារ ខណៈ​បុរី​លំនៅ​ឋាន និង​បណ្តុំ​លំនៅ​ឋាន​មាន​លក្ខៈ​បុរី​គិត​ពី​ឆ្នាំ ២០០៣ ដល់​ខែមករា ឆ្នាំ​២០១៩ មាន​ចំនួន ២៤៧ ទីតាំង ។ វិស័យ​សំណង់ គឺជា​សសរស្តម្ភ​សេដ្ឋកិច្ច​មួយ​ក្នុង​ចំណោម​សរសរ​ស្តម្ភ​ទាំង​បួន​របស់​កម្ពុជា ដែល​បច្ចុប្បន្ន​វិស័យ​សំណង់​កំពុង​តែ​ពុះ​ក​ព្ជ្រោ​ល​យ៉ាង​ខ្លាំង ហើយ​វា​នឹង​នៅ​តែ​បន្ត​កើនឡើង​នា​ពេល​អនាគត ។

លោក​ឧកញ៉ា ចេ​ង ខេ​ង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ស៊ី​ភី​អិ​ល មាន​ប្រសាសន៍​ថា ចាប់តាំងពី​ក្រោយ​វិបត្តិ​សេដ្ឋកិច្ច​នៅ​អំឡុង​ឆ្នាំ ២០០៨​មក គេ​កត់សម្គាល់​ឃើញ​ថា កំណើន វិនិយោគ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា មាន​សន្ទុះ​ល្អ​ប្រសើរ​ជាង​មួយ​ទសវត្សរ៍​មក​ហើយ ដែល​ធ្វើ​អោយ​វិនិយោគិន​បរទេស​ជា​ច្រើន​បាន​ចូល​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​ដែរ គេ​សង្កេត​ឃើញ​ថា ចិន​កំពុង​ឈរ​លំដាប់​ទី​១ ជា​វិនិយោគិន​បរទេស ដែល​បាន​បណ្ដាក់ទុន​វិនិយោគ​ច្រើន​ជាងគេ​នៅ​កម្ពុជា ។ លោក​ឧកញ៉ា​បន្ត​ថា​វា​មិនអាក្រក់​នោះ​ទេ ចំពោះ​កំណើន​នៃ​វត្តមាន​ជនជាតិ​ចិន មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​នៅ​កម្ពុជា ព្រោះ​ចិន​គេ​មក គឺ​គេ​អភិវឌ្ឍន៍​បាន​ច្រើន ជាក់ស្ដែង​អគារ​ខ្ពស់​ៗ​មួយ​ចំនួន​ក៏​ជា​ចំណែក​របស់​ចិន​ដែរ ។ ម្យ៉ាងទៀត​ចិន​ចូល​មក​កម្ពុជា ក៏​បាន​ធ្វើ​អោយ​តម្លៃ​អចលនទ្រព្យ​បាន​កើនឡើង​ផង​ដែរ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

លោក​ឧកញ៉ា ចេ​ង ខេ​ង មាន​ប្រសាសន៍​បញ្ជាក់​ថា « ក្នុង​នាម​ជា​វិនិយោគិន​ក្នុងស្រុក យើង​សូម​ស្វាគមន៍​គ្រប់​វិនិយោគិន​បរទេស ដែល​ចូល​មក​កាន់​កម្ពុជា ក្នុង​នោះ​ដែរ សម្ដេច​ក៏​បាន​មាន​ប្រសាសន៍​រួច​ហើយ​ថាស​ម្ដេច​នឹង​ស្វាគមន៍​រាល់​វិនិយោគ មិនមែន​តែ​ចិន​មួយ​នោះ​ទេ » ។ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​រូប​នេះ បន្ថែម​ថា ការ​វិនិយោគ​តែងតែ​មានការ​ផ្លាស់​ប្តូរ មិន​ស្ថិតស្ថេរ​នោះ​ទេ ជាក់ស្ដែង​កាលពីមុន កូរ៉េ បាន​ឈរ​លំដាប់​កំពូល​ជា​អ្នក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា តែ​ពេល​នេះ ចិន​ជា​អ្នក​ឈរ​លំដាប់​កំពូល​វិញ ហើយ​នៅ​ថ្ងៃ​អនាគត ក៏​មិនដឹង​ថា​ជនជាតិ​ណាមួយ​ជា​អ្នក​ឈរ​លំដាប់​កំពូល​នោះ​ដែរ ។ លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពា ណិ​ជ្ជ​កម្ម​កម្ពុជា ក៏​បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ដែរ​ថា ពេល​នេះ ចិន​បាន​ឈរ​លំដាប់​ទី​១ ជា​វិនិយោគ​នៅ​កម្ពុជា ស្ទើរ​គ្រប់​វិស័យ ហើយ​កម្ពុជា​សូម​ស្វាគមន៍​រាល់​វិនិយោគិន​ចិន​ទាំងអស់​ដែល​មាន​បំណង​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​ដែរ កម្ពុជា​នឹង​សម្រួល​រាល់​ការ​លំបាក​នានា​របស់​វិនិយោគ​ដើម្បី​អោយ​ការ​វិនិយោគ​កាន់តែ​ប្រសើរ​ឡើង ។

បើ​ទោះបីជា​របាយការណ៍​មិន​បាន​បញ្ជាក់​ថា​គម្រោង​វិស័យ​សំណង់​ធំ​កំពុង​វិនិយោគ​នៅ​កម្ពុជា​ក៏​ដោយ តែ​អ្នកជំនាញ​ខាង​អចល​ទ្រព្យ​បាន​ឲ្យ​ដឹង​ថា ការ​មក​ដល់​កាន់តែ​ច្រើន​នៃ​វិនិយោគិន​ចិន នៅ​កម្ពុជា បាន​ធ្វើ​ឲ្យ​គម្រោង​សំណង់​ធំ​ៗ​បណ្តែត​ខ្លួន​ឡើង​យ៉ាង​ផុសផុល​ខ្លាំង​ជាងគេ នៅ​ក្រុងភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ។ កន្លង​មក​អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា បាន​មើលឃើញ​ថា វិស័យ​សំណង់​នៅ​កម្ពុជា​គឺជា​វិស័យ​សំខាន់​មួយ ព្រោះ​បាន​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ច្រើន​ជាងគេ​នៅ​កម្ពុជា ។ ជាក់ស្តែង​នៅ​ខេត្ត​ព្រះ​សីហ​នុ សំណង់​អាគារ​ជា​ច្រើន​ប្រភេទ​បាន​រីក​ដុះដាល់​ដូច​ផ្សិត រហូត​រដ្ឋបាល​សាលាខេត្ត​ព្រះ​សីហ​នុ ថ្មី​ៗ​នេះ​បាន​បង្ហាញ​ម​ហិ​ច្ច​តា​មួយ​ដោយ​ចោទ​ជា​សំនួ​រថា តើ​សក្តានុពល​របស់​ក្រុងព្រះសីហនុ អាច​ប្រជែង​យកកេរ្តិ៍ឈ្មោះ​ជា​ក្រុងមាន​អគារ​ធំ​ខ្ពស់​ដូច​ពី​ទសវត្សរ៍ ១៩៦០ បាន​ឬទេ?

ស្រ​ដៀង​គ្នា​ទៅ​នឹង​ការ​អភិវឌ្ឍ​រីក​ចម្រើន​ផ្នែក​នគរូបនីយកម្ម​នៅ​រាជធានី​ភ្នំពេញ ដែល​កំពុង​ប្រកួតប្រជែង​គ្នា​ខ្លាំង​ក្នុង​ការ​សាងសង់​សំណង់​ធំ​ៗ​ខ្ពស់​ៗ​គ្រប់​ទីកន្លែង​នៃ​រាជធានី​បុរាណ​មាន​អាយុកាល​ចំណាស់​កន្លះ​សហស​វត្សរ៍​មក នេះ ក្រឡេក​មើល​ទី​ក្រុងព្រះសីហនុ ដែល​មាន​អាយុកាល​កន្លះ​សតវត្សរ៍​មក​ដែរ ហើយ​ក៏​ធ្លាប់​មាន​ប្រវត្តិ​ល្បីល្បាញ​ថា ជាទី​ក្រុង​រះ​ឡើង​ថ្មី និង​មាន​សំណង់​នគរូបនីយកម្ម​ឆើតឆាយ​ស៊ី​វិ​ល័យ​ដាច់​គេ​នៅ​តាម​តំបន់ឆ្នេរ តាំងពី​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​១៩៦០ មក​ម្ល៉េះ​។ នា​យុគសម័យ​សកល​ភា​វូ​នី​យក​ម្មនា​សតវត្សរ៍​ទី​២១​នេះ​ទីក្រុង​មាត់សមុទ្រ​កម្ពុជា​ដែល​យក​តាម​ព្រះ​នាម​អតីត​ព្រះមហាក្សត្រ​ខ្មែរ (​សីហ​នុ​) ហាក់​កំពុង​ចាប់ផ្តើម​ប្រកួតប្រជែង​យកកេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ជាទី​ក្រុង​នៅ​ជួរ​មាត់សមុទ្រ​ដែល​មាន​សំណង់​ធំ​ខ្ពស់​ដាច់​គេ​មក​វិញ​។មហាជន​ទូទៅ​កំពុង​តាមដាន នឹង​ចោទ​ជា​សំណួរ​ថា តើ​ក្រុងព្រះសីហនុ មាន​សក្តានុពល​ដើម្បី​ស្រូប​យក​វិនិយោគិន ពី​បរទេស​មក​អភិវឌ្ឍ​ផ្នែក​សំណង់​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​ដូច​ពី​ទសវត្សរ៍​១៩៦០ បាន​ឬទេ?

ជា​កត្តា​សត្យា​នុ​ម័ត​ក្រុងព្រះសីហនុ គឺ​សក្តានុពល​សំខាន់​ៗ​ពី​ធម្មជាតិ គួរ​ជាទី​មោ​ទ​នៈ ដូច​ជា​មាន​៖ ល្បី​រន្ទឺ​ជាទី​ក្រុងមាន​ឆ្នេរសមុទ្រ​ស្រស់​ស្អាត​ពី​ធម្មជាតិ​នៅ​ទូ​ទាំង​ពិភពលោក​, ជាទី​ក្រុង​មាត់សមុទ្រ​អម​ទៅ​ដោយ​កោះ​តូច​ធំ​ចំនួន ៣២​កោះ​, ជាទី​ក្រុង​មាត់សមុទ្រ​មាន​ប្រជាសាស្ត្រ​ប្រមាណ​២១​ម៉ឺន​នាក់​នា​ពេល​បច្ចុប្បន្ន​, ជាទី​ក្រុង​នៃ​ដង្ហើម​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ព្រោះ​មាន​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ​, ជាទី​ក្រុង​កំពង់​ផែ​សមុទ្រ ដែល​ស្ថិត​នៅ​ចំ​ចំណុចកណ្តាល​នៃ​មហាសាគរ​រវាង​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​ពីរ​គឺ​ថៃ និង​វៀតណាម​, ជាទី​ក្រុង​មាត់សមុទ្រ​មាន​ព្រ​លាន​យន្តហោះ​អន្តរជាតិ​, ជាទី​ក្រុង​មាត់សមុទ្រ​ដែល​ភ្ជាប់​ទៅ​ដោយ​ផ្លូវជាតិ​(​ផ្លូវជាតិ​លេខ ៤) ដ៏​ធំ​មាន​ចំងាយ​តែ​ប្រមាណ ២២០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ ជា​បេះដូង​ប្រទេស​កម្ពុជា និង​មាន​ទាំង​ផ្លូវដែក​មួយទៀត​ផង (​ថ្ងៃនេះ​មានការ​បើក​សម្ពោធ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​-​ក្រុងព្រះសីហនុ​)​ថ្មី​មួយទៀត​, ជាទី​ក្រុង​មាត់សមុទ្រ​ដែល​ប្រជុំ​ដោយ​រោងចក្រ​កាត់ដេរ និង​រោងចក្រ​ឧស្សាហកម្ម​ធុន​ស្រាល​-​ធ្ងន់ ចំនួន ៧៩៨​រោងចក្រ​-​សហគ្រាស​, ជាទី​ក្រុង​មាត់សមុទ្រ​ដែល​កំពុង​ការ​រីក​ចម្រើន​ខ្លាំង​ផ្នែក​វិស័យ​សំណង់ សរុប​ជាង ៣០០​គម្រោង​។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ បាន​ឲ្យ​ដឹង​ថា គ្រាន់តែ​នៅ​ឆ្នាំ​២០១៨ មាន​គម្រោង​សំណង់​មាន​កម្ពស់​លើស​ពី ៤០​ជាន់ឡើង​លើ ចំនួន ២​គម្រោង ក្នុង​ចំណោម​គម្រោង​សំណង់​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ច្បាប់​សាងសង់​សរុប​ចំនួន ៧៥​គម្រោង ដែល​បាន​ចុះបញ្ជី​ការ​សាងសង់​នៅ​ក្នុង​ឆ្នាំ​២០១៨ តែ​១​ឆ្នាំ​។ ចំណែក​តួលេខ​គម្រោង​សំណង់​សរុប​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ មាន​ចំនួន​ជាង ៣០០​គម្រោង ។ យ៉ាងណាមិញ បើ​ក្រ​ឡែក​មើល​បញ្ជី​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​លើ​ការ​សិក្សា​គម្រោង​ប្លង់​និង​ការ​សាងសង់​វិញ គឺថា​គិត​ចាប់ពី​ឆ្នាំ ២០០០ រហូត​ដល់​ខែមករា ឆ្នាំ ២០១៩ នេះ ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ចុះបញ្ជី​ឲ្យ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សិក្សា​គម្រោង​ប្លង់ និង​សាងសង់​បាន​ចំនួន ២ ៣២៤ ក្រុមហ៊ុន ក៏​ប៉ុន្តែ​មាន​តែ​ក្រុមហ៊ុន​ចំនួន ៩៤០ ប៉ុណ្ណោះ​នៅ​មាន​សុពលភាព ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ