ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កំប្លែង​ម្នាក់​អាច​ជាប់​ជា​ប្រធានាធិបតី

4 ឆ្នាំ មុន

ប្រទេស​អ៊ុយ​ក្រែ​ន ៖ តារា​កំប្លែង​ម្នាក់ លោក​VOLODYMYR ZELENSKY អាច​ជាប់​ឆ្នោត​ប្រធានា​ធិបតី​​អ៊ុយ​ក្រែ​ន ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ជុំ​ទី​មួយ​កាលពី​ថ្ងៃ​ទី​៣១​មីនា​។ លោក​VOLODYMYR ZELENSKY អាយុ​៤១​ឆ្នាំ​ត្រូវ​បាន​គេ​ស្គាល់​ក្នុង​ប្រទេស…

ប្រទេស​អ៊ុយ​ក្រែ​ន ៖ តារា​កំប្លែង​ម្នាក់ លោក​VOLODYMYR ZELENSKY អាច​ជាប់​ឆ្នោត​ប្រធានា​ធិបតី​​អ៊ុយ​ក្រែ​ន ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ជុំ​ទី​មួយ​កាលពី​ថ្ងៃ​ទី​៣១​មីនា​។

លោក​VOLODYMYR ZELENSKY អាយុ​៤១​ឆ្នាំ​ត្រូវ​បាន​គេ​ស្គាល់​ក្នុង​ប្រទេស ជា​តួអង្គ​កំប្លែង​ម្នាក់ ពិសេស​ពេល​លោក​ដើរតួ​ជា​សាស្ត្រាចារ្យ​ប្រវត្តិវិទ្យា​ម្នាក់​។ លោក​បាន​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​កាលពី​ថ្ងៃ​ទី​៣១​ធ្នូ​ឆ្នាំ​២០១៨​។ ៩​ខែ​ក្រោយមក​លោក​បាន​បង្កើត​គណបក្ស​មួយ​មានឈ្មោះ​ថា គណបក្ស​អ្នកបម្រើ​ប្រជាជន​។

លោក​ជា​មនុស្ស​ម្នាក់​ដែល​ពុំ​មានបទពិសោធន៍​ខាង​នយោបាយ​។ លោក​បាន​ចូល​ប្រកួត​ជាមួយ​ប្រ​ធា​ធិ​បតី​បច្ចុប្បន្ន លោក​ប៉េ​ត្រូ​ប៉ូ​រូ​៉​ឆេ​ន​កូ និង​អតីត​នាយក​រដ្ឋមន្ត្រី​លោកស្រី​អុី​អ៊ូ​លី​យ៉ា​ទី​ម៉ូ​ឆេ​ន​កូ​។ ការ​ឈរឈ្មោះ​របស់​លោក​ជា​បេក្ខជន​ប្រធានាធិបតី​របស់​ប្រទេស ដែល​កំពុង​មាន​ជម្លោះ​នៅ​ក្បែរ​សហភាព​អឺរ៉ុប ពិតជា​នាំ​ឲ្យ​គេ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ណាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ