ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២ប្រទេស​បណ្ដេញ​ជនអន្តោប្រវេសន៍​កូរ៉េ​ខាងជើង

5 ឆ្នាំ មុន

ប្រទេស​ចិន​និង​រុ​ស្ស៊ី ៖ តាម​របាយការណ៍​ដែល​បញ្ជូន​កាលពី​ថ្ងៃ​ទី​៣០​មីនា ឲ្យ​ដល់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​ថា ក្រុង​មូ​ស្គូ​បាន​បណ្ដេញចេញ​ជិត​២​ភាគ​៣​នៃ​ជនជាតិ​កូរ៉េ​ខាងជើង ប្រមាណ​ជា​៣០.០០០​នាក់​ដែល​ធ្វើការ​នៅ​រុ​ស្ស៊ីកាលពី​ឆ្នាំទៅ​មិ​ញ​។ ចំណែក​ចិន​វិញ​បាន​បញ្ជូន ពលករ​កូរ៉េ​ខាងជើង​ដែល​ធ្វើ​អន្តោ​ប្រវេសន៍​មក​ចិន ទៅ​កាន់​ប្រទេស​ពួក​គេ​វិញ ប្រមាណ​ជា​ពាក់កណ្ដាល​។…

ប្រទេស​ចិន​និង​រុ​ស្ស៊ី ៖ តាម​របាយការណ៍​ដែល​បញ្ជូន​កាលពី​ថ្ងៃ​ទី​៣០​មីនា ឲ្យ​ដល់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​ថា ក្រុង​មូ​ស្គូ​បាន​បណ្ដេញចេញ​ជិត​២​ភាគ​៣​នៃ​ជនជាតិ​កូរ៉េ​ខាងជើង ប្រមាណ​ជា​៣០.០០០​នាក់​ដែល​ធ្វើការ​នៅ​រុ​ស្ស៊ីកាលពី​ឆ្នាំទៅ​មិ​ញ​។ ចំណែក​ចិន​វិញ​បាន​បញ្ជូន ពលករ​កូរ៉េ​ខាងជើង​ដែល​ធ្វើ​អន្តោ​ប្រវេសន៍​មក​ចិន ទៅ​កាន់​ប្រទេស​ពួក​គេ​វិញ ប្រមាណ​ជា​ពាក់កណ្ដាល​។ ចិន​ពុំ​បាន​បញ្ជាក់​ពី​ចំនួន​ពួក​អ្នក​ទាំងនេះ​ទេ​។

យោង​តាម​ទណ្ឌកម្ម​ដែល​អនុម័ត​កាលពី​ខែធ្នូ​ឆ្នាំ​២០១៧ ដើម្បី​ឲ្យ​កូរ៉េ​ខាងជើង​កាន់តែ​ដាច់​ប្រាក់ មក​ពី​ការ​បន្ត​កម្មវិធី​នុយក្លេអ៊ែរ​និង​បាលី​ស្ទិ​ក គ្រប់​ប្រទេស​ទាំងអស់​ដែល​មាន​ពួក​ពលករ​កូរ៉េ​ខាងជើង​ទៅ​ធ្វើការ ត្រូវ​បញ្ជូន​ពួក​គេ​មក​ស្រុក​វិញ​យ៉ាង​យូរ​ត្រឹម​ដំណាច់ឆ្នាំ​២០១៩​។

សហរដ្ឋអាមេរិក​បាន​ប៉ាន់​ប្រមាណ​ថា ក្រុង​ព្យុ​ង​យ៉ាង​ទទួល​បាន​ប្រាក់​៥០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ តាម​រយៈ​ការ​បញ្ជូន​ពលករ​ចេញ​ទៅ​ធ្វើការ​នៅ​បរទេស ក្នុង​នោះ​ប្រមាណ​ជា​៥០.០០០​នាក់​នៅ​ចិន​និង​ជាង​៣០.០០០​នាក់​នៅ​រុ​ស្ស៊ី​។

ក្នុង​របាយការណ៍​សម្ងាត់​មាន​មួយ​ទំព័រ​ដែល​រ៉​យ​ទ័​រអា​ច​ឃើញ រុ​ស្ស៊ី​ប្រកាស​ថា​ចំនួន​ជនជាតិ​កូរ៉េ​ខាងជើង ដែល​ទទួល​ការ​អនុញ្ញាត​ឲ្យ​ធ្វើការ មានការ​ចុះ​ថយ​ពី​ចំនួន​៣០.០២៣​នាក់​មក​នៅ​ត្រឹម​១១.៤៩០​នាក់​ក្នុង​ឆ្នាំ​២០១៨​។ ចំណែក​ចិន​វិញ​អះអាង​ថា បាន​ធ្វើ​មាតុភូមិនិវត្តន៍​ជាង​ពាក់កណ្ដាល​នៃ​ជនជាតិ​កូរ៉េ​ខាងជើង​ដែល​មក​ធ្វើការ​នៅ​ចិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ