ពួក​ប៉ា​ឡេ​ស្ទី​ន ​ធ្វើ​បាតុកម្ម​ដ៏ធំ​នៅ​ព្រំដែន


ប្រទេស​អុីស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​នៅ​ជ្រោយ​ហ្គា​ហ្សា កាលពី​ថ្ងៃ​ទី​៣០​ មីនា​ បាន​លើក​គ្នា​ធ្វើ​បាតុកម្ម​ដ៏​ធំ នៅ​ព្រំដែន​ជាមួយ​អុី​ស្រា​អែ​ល ហើយ​ការ​ប៉ះទង្គិច​គ្នា​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់​។

យោង​តាម​ក្រសួងសុខាភិបាល​របស់​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​ថា ការ​ប៉ះ​ទ​ង្គិះ​គ្នា​នានា​បាន​ផ្ទុះ​ឡើង បណ្ដាល​​ឲ្យ​ជន​ប៉ា​ឡេ​ស្ទី​ន​៤​នាក់​ស្លាប់​។ ពលរដ្ឋ​ហ្គា​ហ្សា​ច្រើន​សិប​ពាន់​នាក់ កាលពី​ថ្ងៃ​ទី​៣០​មីនា​បាន​លើកគ្នា​មក​កាន់​ព្រំដែន​អុី​ស្រា​អែ​ល ដែល​នៅ​ទីនោះ​មានការ​ប៉ះទង្គិច​គ្នា​ជាមួយ​កង​ទាហាន​អុី​ស្រា​អែ​ល បណ្ដាល​ឲ្យ​ជន​ប៉ា​ឡេ​ស្ទី​ន​៤​នាក់​ស្លាប់​។

ពលរដ្ឋ​ជ្រោយ​ហ្គា​ហ្សា​ត្រូវ​បាន​គេ​អំពាវនាវ​ឲ្យ​លើកគ្នា​ចូលរួម ប្រារព្ធ​ខួប​លើក​ទី​មួយ នៃ​ចលនា​តវ៉ា​ដែល​គេ​ឲ្យ​ឈ្មោះ​ថា មហា​ក្បួន​ដើរ​នៃ​ការ​វិល​ត្រឡប់ ប្រឆាំង​ការ​ហ៊ុម​ព័ទ្ធ​ជ្រោយ​ហ្គា​ហ្សា​ពី​សំណាក់​អុីស្រា​អែ​ល ចាប់តាំងពី​ជាង​១០​ឆ្នាំ​មក​ហើយ​។ ចលនា​នោះ​ក៏​ទាមទារ​ដែរ សិទ្ធិ​វិល​ត្រឡប់​មក​កាន់​ដែនដី​ពួក​គេ​វិញ របស់​ជនជាតិ​ប៉ា​ស្ទី​ន​ទាំងឡាយ ដែល​ឪពុក​ម្ដាយ​ឬ​សាច់ញាតិ ភៀសខ្លួន​ចេញ​ឬ​ត្រូវ​បណ្ដេញចេញ បន្ទាប់​ពី​ការ​បង្កើត​រដ្ឋ​អី​ុ​ស្រា​អែ​ល​ក្នុង​ឆ្នាំ​១៩៤៨​។

បន្ទាប់​ពី​ច្រើន​ស​ប្ដា​ហ៍​នៃ​ភាព​តានតឹង​និង​ក្នុង​ពេល​មាន​ភាព​ស្មុ​គ្រ​ស្មាញ ខណៈ​ការ​បោះ​ឆ្នោត​សភា​អុី​ស្រា​អែ​ល​ជិត​មក​ដល់ ការ​រំលឹក​ខួប​នេះ​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច ជម្លោះ​ថ្មី​ផ្ទុះ​ឡើងជា​មួយ​អុី​ស្រា​អែ​ល​។ កងទ័ព​អុី​ស្រា​អែ​ល​បាន​ដាក់​ពង្រាយ​ទាហាន​ច្រើន​ពាន់​នាក់ ពួក​អ្នក​បាញ់​ត្រង់​ច្រើន​សិប​នាក់ រថក្រោះ​និង​កាំភ្លើង​ធំ​៕

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ