ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​សម្រស់​ធម្មជាតិ ឯ​.​ក ទទួល​បាន​សិទ្ធិ​ផ្តាច់មុខ​ឱសថ​បំប៉ន​សុខភាព សារ៉ាយ​​​ស​​មុ​ទ្រ​ឃូ​ស៊ី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រោយ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ក៏​ដូច​ជាង​បុគ្គលិក​ក្រុមហ៊ុន​សម្រស់​​ធម្មជាតិ ឯ​.​ក ក្នុង​ការ​ធ្វើ​ទីផ្សារ​ចែកចាយ​នូវ​ផលិតផល​ថ្មី​ដែល​ជា​ប្រភេទ​ឱសថ​បំប៉ន​សុខភាព ដែល​មានឈ្មោះ​ថា សា​រ៉ា​យ​សមុទ្រ​ឃូ​ស៊ី (Coosea Premium Spirulina)…

រាជធានី​ភ្នំពេញ​៖ ក្រោយ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ក៏​ដូច​ជាង​បុគ្គលិក​ក្រុមហ៊ុន​សម្រស់​​ធម្មជាតិ ឯ​.​ក ក្នុង​ការ​ធ្វើ​ទីផ្សារ​ចែកចាយ​នូវ​ផលិតផល​ថ្មី​ដែល​ជា​ប្រភេទ​ឱសថ​បំប៉ន​សុខភាព ដែល​មានឈ្មោះ​ថា សា​រ៉ា​យ​សមុទ្រ​ឃូ​ស៊ី (Coosea Premium Spirulina) មួយ​រយៈពេល​មក ក្រុមហ៊ុន​នេះ​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​អ​តិថិ​ជន ក៏​ដូច​ជា Fans ទាំង​ចាស់ ទាំង​ក្មេង យ៉ាងច្រើន​លើសលុប​ទូ​ទាំង​ប្រទេស និង​ក្រៅ​ស្រុក​។

ជាក់ស្តែង​ទំព័រ Facebook របស់​ក្រុមហ៊ុន​នេះ (​សម្រស់​ធម្មជាតិ – Natural Beauty និង ស្រី​អូន សម្រស់​ធម្មជាតិ​) មាន Followers សរុប​រហូត​ដល់​ទៅ​ជាង 800,000 នាក់​ឯណោះ​។ វី​ដេ​អូ​ខ្លះ​ដែល​បង្ហោះ​ចេញពី​ទំព័រ Facebook របស់​សម្រស់​ធម្មជាតិ មាន​អ្នក​មើល​លើស​ពី 1,000,000 ​ដង​ទៅ​ទៀត។

ក្រៅ​តែ​ពី​ការ​លក់​ផលិត​ដែល​មានគុណ​ភាព​លេខ​១ ស្តង់ដា​ពិភពលោក ដល់​ប្រជាជន​កម្ពុជា ក្រុមហ៊ុន​មួយ​​នេះ​ក៏​ល្បីល្បាញ​ខ្លាំង​ណាស់​ដែរ ​ក្នុង​ការ​ធ្វើ​ជំនួយ​មនុស្សធម៌​ជួយ​អ្នក​ខ្វះខាត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក ឈាង រ័​ត្ន សហ​ស្ថាបនិក និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន បាន​មាន​ប្រសាសន៍​ថា​ ក្រុមហ៊ុន​បាន​​កំណត់​ទស្សន​វិ​ស្ស័​យ​យ៉ាង​មុត​ស្រួច​ថា «​ក្រុមហ៊ុន​នឹង​ធ្វើ​អោយ​ប្រជាជន​កម្ពុជា​មាន​សុខភាព​ល្អ​ប្រសើរ​ជាង​មុន និង​អាចរ​ស់បាន​យូរ​ជាង​មុន ១០​ឆ្នាំ​បន្ថែម​ទៀត​នៅ​ឆ្នាំ ២០៣០» ហើយ​លោក​ថា​ ដើម្បី​សម្រេច​បាន​ទស្សន​វិ​ស្ស័​យ​នេះ ក្រុមហ៊ុន​សម្រស់​ធម្មជាតិ មាន​បេសក​កម្ម​ជា​ច្រើន​ត្រូវធ្វើ​ដូច​ជា ការ​អប់រំ​ប្រជាជន​អោយ​ចេះ​ថែ​ទាំង​សុខភាព​តាម​បែប​ធម្មជាតិ និង​តាម​បែប​វិទ្យាសាស្ត្រ ការ​ចំរាញ់​ផលិតផល​លេខ​១ និង​ការ​បង្កើត​រោងចក្រ​ផលិត​ឱសថ​បំប៉ន​សុខភាព​នៅ​កម្ពុជា ជាដើម​។

បន្ទាប់​ពី​ឃើញ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន សម្រស់​ធម្មជាតិ​មួយ​រយៈ និង​ទទួល​បានការ​កុម្ម៉ង់​ទិញ​ឥត​​ឈប់​ឈរពី​ក្រុមហ៊ុន រោងចក្រ​ផលិត​ឱសថ​បំប៉ន​សុខភាព​ដែល​មា​នទី​តាំងនៅ​រដ្ឋ​ហា​វ៉ៃ សហ​រដ្ឋ​អាមេ​រិក តាម​រយៈ​ក្រុមហ៊ុន​តំណាង​របស់​ខ្លួន​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ ​ដែល​មាន​ការិយាល័យ​កណ្តាល​នៅ​ប្រទេស​សិង្ហ​បុរី​ ឈ្មោះ​ថា ​ក្រុមហ៊ុន Sainhall Nutrihealth Ltd Pte. ក៏​បាន​សម្រេច​ផ្តល់​សិទ្ធិ​ផ្តាច់មុខ​ដោយ​​ឥត​ស្ទាក់ស្ទើរ​ដល់​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ ឯ​.​ក តែ​ម្តង​។

លោក យៀ​ប តឹក ចឹ​ង (Yeap Tech Cheong) តំណាង​រោងចក្រ​ផលិត​ឱសថ​បំប៉ន​សុខភាព បាន​មាន​​ប្រសាសន៍​ថា មូលហេតុ​ដែល​ក្រុមហ៊ុន​របស់​លោក​សម្រេច​ផ្តល់​សិទ្ធិ​ផ្តាច់មុខ​ដល់​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ​នៅ​ប្រទេស​កម្ពុជា ព្រោះតែ​ថ្នាក់ដឹកនាំ សម្រស់​ធម្មជាតិ ឯ​.​ក មាន​ទស្សន​វិ​ស្ស័​យ​វែង​ឆ្ងាយ និង​ច្បាស់លាស់ ហើយ​ស្រ​ដៀង​គ្នា​នឹង​ទស្សន​វិ​ស្ស័​យ​របស់​ក្រុមហ៊ុន​លោក​ផង​ដែរ​។

លោក​បន្ត​ទៀត​ថា លោក​សូម​កោតសរសើរ​ពី​ស្នាដៃ​នៃ​ការ​ក៏​សាង​អតិថិជន ការ​ជួយ​ដល់​សង្គម និង​ការ​លក់​របស់​ក្រុមហ៊ុន​មួយ​នេះ​។ លោក​ថា ពិតជា​មិន​គួរ​អោយ​ជឿ​ទាល់តែ​សោះ​ថា ក្រុមហ៊ុន​មួយ​នេះ​ដែល​មាន​បុគ្គលិក​ត្រឹម ២០​នាក់ ហើយ​ទើបតែ​បង្កើត​ឡើង​ដោយ​សហគ្រិន​វ័យក្មេង​អាច​ធ្វើ​បាន​រឿង​ដ៏​អស្ចារ្យ​ជា​ច្រើន​បែប​នេះ​។

លោក យៀ​ប បន្ថែម​ទៀត​ថា ត្រឹមតែ​រយៈពេល​មិន​ដល់​១​ឆ្នាំ​ផង ក្រុមហ៊ុន​សម្រស់​ធម្មជាតិ ទទួល​បានការ​គាំទ្រ និង​លក់​បាន​យ៉ាងច្រើន​ដែល​មាន​ចំនួន​ប្រហាក់ប្រហែល និង​លើស​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​បាត់​ទៅ​ហើយ​។ លោក​ក៏​បាន​បន្ថែម​ថា ថ្នាក់ដឹកនាំ សម្រស់​ធម្មជាតិ មាន​វ័យក្មេង​ៗ​ប៉ុន្តែ​ពោរ​ពេញ​ដោយ​ភាព​ឆ្លាត​វ័យ និង​ម​ហិ​ច្ច​តា​ក្នុង​ការ​ធ្វើ​អាជីវកម្ម​។

លោក យៀ​ប ក៏​បាន​និយាយ​បន្ត​ទៀត​ថា ​លោក​បាន​មក​ធ្វើ​ទស្សនកិច្ច​កម្ពុជា​កាលពី១៥​ឆ្នាំ ប៉ុន្តែ​ពេល​នោះ​លោក​មើល​មិនឃើញ​ពី​ទីផ្សារ​ឱសថ​បំប៉ន​សុខភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ ហើយ​លោក​ក៏​រក​ដៃគូ​អាជីវកម្ម​នៅ​កម្ពុជា​មិន​បាន​ដែរ​នៅ​ពេល​នោះ​។ លោក យៀ​ប ថា ​លោក​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​លោក​មក​ដល់ទី​ក្រុងភ្នំពេញ កាលពី​ថ្ងៃ​ទី ៣០ មីនា ២០១៩ ហើយ​ឃើញ​ការ​រីក​ចំរើន​របស់​កម្ពុជា​។

ចុង​ក្រោយ​លោក យៀ​ប ដែល​ជា​តំណាង​រោងចក្រ ក៏​បាន​សន្យា​ថា​ លោក​នឹង​ជ្រោ​ម​ជ្រែង​អោយ​អស់ពី​សមត្ថ​​ភាព​ដើម្បី​ជួយ​ក្រុមហ៊ុន សម្រស់​ធម្មជាតិ បង្កើត​រោងចក្រ​ផលិត​ឱសថ​បំប៉ន​សុខភាព​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​អោយ​ថ្លៃដើម​ទាប និង​ដើម្បី​បង្កើត​ការងារ​ជូន​ប្រជាជន​កម្ពុជា​ផង​ដែរ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ