ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិច ស៊ឺ​ស ខេ​ម​បូ​ឌា​ ​រក​ឃើញ​អ្នក​ឈ្នះ​ពានកីឡាករ​វាយ​កូន​ហ្គោ​ល​ដ៏​ឆ្នើម​តំណាង​ឱ្យ​កម្ពុជា Lexus Cambodia Cup 2025 ទៅ​ប្រកួត​នៅ​លើឆាក​អន្តជាតិ Lexus Asia Cup 2026!

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃទី​ ២៩ ខែតុលា ឆ្នាំ​ ២០២៥ ៖ ឡិច ស៊ឺ​ស ខេ​ម​បូ​ឌា…

រាជធានីភ្នំពេញ, ថ្ងៃទី​ ២៩ ខែតុលា ឆ្នាំ​ ២០២៥ ៖ ឡិច ស៊ឺ​ស ខេ​ម​បូ​ឌា ដែល​ជា​ម៉ាក​យីហោ​រថយន្ត​ប្រណីត​ល្បីឈ្មោះ បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​វាយ​កូន​ហ្គោ​ល​ជាមួយ អតិថិជន​របស់​ខ្លួន ដែល​បាន​រៀបចំ​ឡើង​នៅ​ទីលាន​វាយ​កូន​ហ្គោ​ល​លំដាប់​ផ្កាយ​ ៥ វឌ្ឍនៈ ហ្គោ​ល​រី​សត ​។ ព្រឹត្តិការណ៍​នេះ​មាន​គោលបំណង​ជ្រើសរើស​កីឡាករ​ឬ​កីឡាការិនី​ឆ្នើម ដើម្បី​តំណាង​ឱ្យ​កម្ពុជា​ចូលរួម​ក្នុង​ការ​ប្រកួត Lexus Asia Cup 2026 ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​សិង្ហ​បុរី ​។

Lexus Asia Cup គឺជា​ព្រឹត្តិការណ៍​ប្រកួត​ហ្គោ​ល ដ៏​មាន​កិត្តិនាម​មួយ​នៅ​តំបន់​អាស៊ី ដែល​ឧបត្ថម្ភ​ដោយ ឡិច ស៊ឺ​ស ជា​ម៉ាក​យីហោ​រថយន្ត​ប្រណីត​របស់​ក្រុមហ៊ុន Toyota ​។ ព្រឹត្តិការណ៍​នេះ​ផ្តល់​ឱកាស​ឱ្យ​កីឡាករ វាយ​កូន​ហ្គោ​ល​ឆ្នើម​មក​ពី​បណ្តា​ប្រទេស​អាស៊ី និង​ពិភពលោក​ប្រកួតប្រជែង​គ្នា​ក្នុង​ទម្រង់​ក្រុម ដើម្បី​បង្ហាញ​សមត្ថភាព និង​បង្កើន​កិត្តិ​ស​ព្ទិ​កីឡា​ហ្គោ​ល​នៅ​តំបន់​អាស៊ី ​។

ក្នុង​នាម​ជា​អគ្គនាយក​ប្រតិបត្តិ ឡិច ស៊ឺ​ស ខេ​ម​បូ​ឌា លោក Kensuke Tsuchiya បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​មាន​សេចក្តី​រីករាយ​យ៉ាង​ក្រៃ​លែង​ក្នុង​ការ​អញ្ជើញ​ស្វាគមន៍​អតិថិជន​របស់ ឡិច ស៊ឺ​ស ខេ​ម​បូ​ឌា ដែល​ជា​អ្នក​ស្នេហា​វិស័យ​កីឡា វាយ​កូន​ហ្គោ​ល​មួយ​នេះ មក​កាន់​ព្រឹត្តិការណ៍ Lexus Cambodia Cup 2025 ​។

លោក Kensuke Tsuchiya អគ្គនាយកប្រតិបត្តិ ឡិច ស៊ឺស ខេមបូឌា

លោក​បន្ត​ថា “​គោលបំណង​ក្នុង​ការ​ប្រកួត​ថ្ងៃនេះ គឺ​មិនមែន​ផ្ដោត​លើ ពី​ការ​ប្រកួត​មួយ​ផ្នែក​ទេ ​។ តែ​ឡិច ស៊ឺ​ស ខេ​ម​បូ​ឌា ចង់​យក​ពេលវេលា​ដ៏​មាន​តម្លៃ​មួយ​នេះ ដើម្បី​បង្កើន​ចំណងមិត្តភាព​ជាមួយ​អតិថិជន​ទាំងអស់​គ្នា និង​ស្វែង​យល់​កាន់តែ​ច្បាស់​ពី​តម្រូវការ​អតិថិជន​ម្នាក់​ៗ​ ។​”

ការ​យល់​ឃើញ​នេះ​គឺ​បាន​ឆ្លុះ​បញ្ចាំង​អំពី​អត្តសញ្ញាណ​របស់ ឡិច ស៊ឺ​ស ដែល​ជា​ម៉ាក​សញ្ញា​មួយ ផលិត​ឡើង​ដោយ​ឈរ​លើ​ប្រណីតភាព ភាព​ច្នៃប្រឌិត និង​ការ​ប្រឹងប្រែង​សម្រេច​ឲ្យ​បាន​នូវ​ភាពល្អ​ឥត​ខ្ចោះ​លើ​គ្រប់​ចំណុច​ជូន​អតិថិជន​របស់​ខ្លួន ​។

ហើយ​លោក Kensuke Tsuchiya សង្ឃឹម​ផង​ដែរ​ថា ការ​បើក​ទំព័រ​ថ្មី​នៃ ការ​ប្រកួត​កីឡា​លំដាប់​ថ្នាក់ខ្ពស់ វាយ​កូន​ហ្គោ​ល​មួយ​នេះ នឹង​ជួយ​អោយ ឡិច ស៊ឺ​ស ខេ​ម​បូ​ឌាប​ង្កើ​ត​ស្តង់ដារ​ថ្មី​សម្រាប់​ខ្លួនឯង ជូន​អតិថិជន​។

ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ ក៏​មានការ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ពី កីឡា​ការ​នី​វាយ​កូន​ហ្គោ​ល​អាជីព​ដ៏​ឆ្នើម Harmonie Yin ដែល​ជា​កីឡា​ការ​នី​កូន​ខ្មែរ​តំបូង​គេ​បំផុត ដែល​បង្កើត​ប្រវត្តិសាស្ត្រ​ទទួល​បានការ​ទទួលស្គាល់​លំដាប់​ពិន្ទុ​ពី World Amateur Golf Ranking (WAGR)

កីឡា​ការ​នី​វាយ​កូន​ហ្គោ​ល​អាជីព Harmonie Yin

ទន្ទឹម​នឹង​នេះ​ដែរ បន្ទាប់​ការ​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​ពី​សំណាក់​កីឡាករ​គ្រប់​រូប ជា​លទ្ធផល ឡិច ស៊ឺ​ស ខេ​ម​បូ​ឌា​បាន​រក​ឃើញ​អ្នក​ឈ្នះ​ដែល​មាន​លំដាប់​ពិន្ទុ​ខ្ពស់​ចំនួន ៣​រូប ដែល​រួម​មាន​៖
១. កីឡាករ ថោ ជេដ្ឋា ទទួល​បាន​លំដាប់​ពិន្ទុ​ខ្ពស់ (Champion)
២. កីឡាករ សៀ គិរី​រាជ ទទួល​បាន​លំដាប់​ពិន្ទុ​រង​ទី ​១ (1st Runner Up)
៣. កីឡាករ Shin Brian ទទួល​បាន​លំដាប់​ពិន្ទុ​រង​ទី ​២ (2nd Runner Up)

កីឡាករ ថោ ជេដ្ឋា ទទួល​បាន​លំដាប់​ពិន្ទុ​ខ្ពស់ (Champion)
កីឡាករ សៀ គិរី​រាជ ទទួល​បាន​លំដាប់​ពិន្ទុ​រង​ទី​ ១ (1st Runner Up)
កីឡាករ Shin Brian ទទួល​បាន​លំដាប់​ពិន្ទុ​រង​ទី ​២ (2nd Runner Up)

ការ​ប្រកួត​នេះ ជា​ការ​ចាប់ផ្តើម​នៃ​ដំណើរ​ឆ្ពោះទៅ​កាន់ Lexus Cup Asia 2026 ផង​ដែរ​ ។ អ្នក​ឈ្នះ​ពី​ព្រឹត្តិការណ៍​នេះ​នឹង​បន្ត​តំណាង​ឱ្យ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​យើង​ពិតជា​មាន មោទនភាព​ដែល​មាន​កីឡារ​ខ្មែរ​មួយ​រូប បាន​អញ្ជើញ​ទៅ​ចូលរួម​ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នៅ​អាស៊ី ​។

គួរ​ឱ្យ​ដឹង​ថា Lexus Asia Cup បាន​ចាប់ផ្តើម​ដំបូង​នៅ​ឆ្នាំ ២០០៥ នៅ​ប្រទេស​សិង្ហ​បុរី ។ នៅ​ឆ្នាំ ២០២៥ ពានរង្វាន់​នេះ​បាន​ត្រលប់​មក​វិញ​ក្នុង​ទម្រង់​ថ្មី​ហៅ​ថា Lexus Cup 2025 ដែល​ជា​ព្រឹត្តិការណ៍​ផ្តាច់មុខ​សម្រាប់​អតិថិជន Lexus នៅ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ​។ គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ​គឺ​ដើម្បី​ផ្តល់​បទ​ពិសោធន៍ “Experience Amazing” ដល់​អតិថិជន Lexus និង​លើក​ស្ទួយ​កីឡា​ហ្គោ​ល​នៅ​អាស៊ី ​។

Lexus Asia Cup មិន​ត្រឹមតែ​ជា​ការ​ប្រកួត​កីឡា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​វេទិកា​ដើម្បី​បង្ហាញ​ទេព​កោសល្យ និង​លើកកម្ពស់​កីឡា​កូន​ហ្គោ​ល នៅ​អាស៊ី ហើយ​ក៏​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់ Lexus ក្នុង​ការ​គាំទ្រ​វប្បធម៌ និង​កីឡា​ក្នុង​តំបន់​ ។

ឡិច ស៊ឺ​ស បាន​ដំណើរការ​ដំបូង​នៅ​ក្នុង​ឆ្នាំ​ ១៩៨៩ ជាមួយ​រថយន្ត Sedan ដែល​បាន​ជួយ​កែប្រែ​ប្រណីតភាព​ក្នុង​ឧស្សាហកម្ម​យានយន្ត​ ។ ក្នុង​ឆ្នាំ​ ១៩៩៨ ឡិច​ស៊ឺ​ស បង្កើត​នូវ​ប្រភេទ​រថយន្ត​តួ​ខ្ពស់​ប្រណីត ជាមួយ​ការ​ប្រកាស​ចេញ​នូវ​រថយន្ត​ម៉ូ​ដែល RX ​។ ក្នុង​នាម​ជា​ក្រុមហ៊ុន​ឈានមុខ​លើ​ការ​លក់​រថយន្ត Hybrid ប្រណីត ឡិច ស៊ឺ​ស បាន​ប្រកាស​ចេញ​រថយន្ត​ហា​ប្រ៊ី​ដ (Hybrid) ប្រណីត​ដំបូង​គេ ហើយ​ត្រឹម​ខែសីហា ឆ្នាំ​ ២០២៣ ក្រុមហ៊ុន​អាច​លក់​រថយន្ត Hybrid បាន​សរុប​ជាង ២,៦៦​លាន​គ្រឿង រួម​មាន​ប្រភេទ HEV, PHEV និង BEV ​។ ក្នុង​តំណែង​ជា​ម៉ាក​រថយន្ត​ប្រណីត​លំដាប់​សកលលោក ជាមួយ​ការ​ប្ដេជ្ញា​ដ៏​មុះ​មុត​លើ​ភាព​អង់អាច ការ​ឌី​ហ្សា​ញ​ដ៏​លេចធ្លោ គុណភាព​ខ្ពស់ និង​សមត្ថភាព​ដ៏​ខ្លាំងក្លា ក្រុមហ៊ុន ឡិច​ស៊ឺ​ស បាន​អភិវឌ្ឍន៍​សែស្រឡាយ​រថយន្ត​របស់​ខ្លួន​ដើម្បី​បំពេញ​ទៅ​តាម​តម្រូវការ​នៃ​អតិថិជន​ប្រណីត​ជំនាន់​ថ្មី​លើ​សកលលោក ហើយ​បច្ចុប្បន្ន​កំពុង​តែ​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស និង​តំបន់​ជាង ៩០ ទូ​ទាំង​ពិភពលោក ​។ ក្រុមការងារ ឡិច​ស៊ឺ​ស នៅ​ជុំវិញ​ពិភពលោក មានការ​ប្ដេជ្ញា​ខ្ពស់​លើ​ការ​ផ្ដល់​ជូន​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​ដែល​មាន​តែ​នៅ ឡិច​ស៊ឺ​ស ហើយ​ពិតជា​រំភើប​រីករាយ​ក្នុង​ការ​ចូលរួម​ផ្លាស់​ប្ដូរ​ពិភពលោក ​។
ទំនាក់ទំនង​លេខ ៖ +855 17 888 727 ៕ អត្ថបទសហការ