ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្យ៉ាងដែរ! ដង្ហែ​កូនកំលោះ​-​ក្រមុំ​រត់​ចម្ងាយ​​ជំនួស​​ការ​ជិះ​រថយន្ត​

4 ឆ្នាំ មុន

ក្រុង​អុី​ពី​ន ខេត្ត​ស៊ីឈួ​ន ប្រទេស​ចិន ​មាន​ពិធី​រៀប​ការ​មួយ​ទាក់ទាញ​ចំណាប់អារម្មណ៍​មហាជន ដោយ​កូនកំលោះ​-​ក្រមុំ​បាន​ប្រើ​វិធីសាស្ត្រ​រត់​ជំនួស​ការ​ជិះ​រថយន្ត​ដង្ហែ​កូនកំលោះ​-​ក្រមុំ ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ក្បួន​ដង្ហែ​កូនកំលោះ​ដោយរ​ត់ទៅ​ទទួល​កូនក្រមុំ​ក្នុង​រយៈ​ចម្ងាយ​ប្រហែល​១៣,១៤​គីឡូម៉ែត្រ ខណៈ​ពេល​កូនក្រមុំ​ក៏​រត់​ទទួល​កូនកំលោះ​ក្នុង​ចម្ងាយ​៥,២០​គីឡូម៉ែត្រ ។…

ក្រុង​អុី​ពី​ន ខេត្ត​ស៊ីឈួ​ន ប្រទេស​ចិន ​មាន​ពិធី​រៀប​ការ​មួយ​ទាក់ទាញ​ចំណាប់អារម្មណ៍​មហាជន ដោយ​កូនកំលោះ​-​ក្រមុំ​បាន​ប្រើ​វិធីសាស្ត្រ​រត់​ជំនួស​ការ​ជិះ​រថយន្ត​ដង្ហែ​កូនកំលោះ​-​ក្រមុំ ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ក្បួន​ដង្ហែ​កូនកំលោះ​ដោយរ​ត់ទៅ​ទទួល​កូនក្រមុំ​ក្នុង​រយៈ​ចម្ងាយ​ប្រហែល​១៣,១៤​គីឡូម៉ែត្រ ខណៈ​ពេល​កូនក្រមុំ​ក៏​រត់​ទទួល​កូនកំលោះ​ក្នុង​ចម្ងាយ​៥,២០​គីឡូម៉ែត្រ ។

កូនក្រមុំ​ឈ្មោះ​ម៉ា ធី​ង បាន​និយាយ​ថា​តាម​ធម្មតា​ខ្លួន​ជា​អ្នក​រត់​ហាត់ប្រាណ និង​ចូលរួម​រត់ប្រណាំង​ម៉ា​រ៉ា​តុង​ជា​ញឹកញាប់ ។ កូនកំលោះ​ឈ្មោះ​លីវ ចូ​វ​ចូ​វ បាន​ស្គាល់គ្នា​ជា​យូរ​មក​ហើយ​គឺជា​មិត្ត​នឹង​គ្នា ក្រោយមក​ខាង​បុរស​ក៏​មក​ចូលរួម​រត់​ម៉ា​រ៉ា​តុង​រួម​គ្នា ហើយ​ក៏​ចាប់ចិត្ត​ស្រឡាញ់​គ្នា ។

កូនក្រមុំ​បញ្ជាក់​ថា «​ធាតុ​ពិត​ការ​រៀបចំ​ពិធី​នេះ​ដើម្បី​សន្សំ​ប្រាក់ និង​ចៀសវាង​ការ​ដាក់​សម្ពាធ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ទទួល​កូនក្រមុំ ។ ការ​ធ្វើ​បែប​នេះ​មានគុណ​ប្រយោជន៍ ប៉ុន្តែ​ជា​ចុង​ក្រោយ​ក៏​មានការ​ហត់​នឿយ»​។ ឥរិយាបថ​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​កោតសរសើរ និង​ពេញចិត្ត​លើ​ការ​រៀប​ការ​មាន​លក្ខណៈ​ជា​មិត្ត​នឹង​បរិស្ថាន រួម​ទាំង​ផ្ដល់​នូវ​សេចក្ដីសុខ​ក្នុង​ជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ