ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​កាន់​ដៃគូ​ស្នេហ៍​បញ្ជាក់​រឿង​ជា​ច្រើន

4 ឆ្នាំ មុន

បើសិនជា​អ្នក​ធ្លាប់​មាន​ស្នេហា អ្នក​នឹង​ដឹង​ថា ​តើ​វា​មាន​អារម្មណ៍​អស្ចារ្យ​ប៉ុណ្ណា​នៅ​ពេល​បាន​ដើរ​កាន់​ដៃ​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រឡាញ់? អ្នក​ប្រហែលជា​មិន​ធ្លាប់​សម្គាល់​ដឹង​នោះ​ទេ ប៉ុន្តែ​រឿង​តិចតួច​នេះ​អាច​បញ្ជាក់​ឲ្យ​ដឹង​ច្រើន​អំពី​ស្នេហា​របស់​អ្នក​ដែរ ។ ១-​បើសិនជា​អ្នក​កាន់​ដៃ​គ្នា​របៀប​នេះ មាន​ន័យ​ថា វា​ផ្អែក​ទៅ​លើ​ការ​ចូល​ចិត្ត មិនមែន​ការ​ចង់បាន​ឡើយ…

បើសិនជា​អ្នក​ធ្លាប់​មាន​ស្នេហា អ្នក​នឹង​ដឹង​ថា ​តើ​វា​មាន​អារម្មណ៍​អស្ចារ្យ​ប៉ុណ្ណា​នៅ​ពេល​បាន​ដើរ​កាន់​ដៃ​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រឡាញ់? អ្នក​ប្រហែលជា​មិន​ធ្លាប់​សម្គាល់​ដឹង​នោះ​ទេ ប៉ុន្តែ​រឿង​តិចតួច​នេះ​អាច​បញ្ជាក់​ឲ្យ​ដឹង​ច្រើន​អំពី​ស្នេហា​របស់​អ្នក​ដែរ ។

១-​បើសិនជា​អ្នក​កាន់​ដៃ​គ្នា​របៀប​នេះ មាន​ន័យ​ថា វា​ផ្អែក​ទៅ​លើ​ការ​ចូល​ចិត្ត មិនមែន​ការ​ចង់បាន​ឡើយ ។ វា​ក៏​បញ្ជាក់​ថា អ្នក​ទាំង​ពីរ​មាន​បុគ្គលិកលក្ខណៈ​ខ្លាំងក្លា និង​មាន​ភាព​សកម្ម​ខ្លាំង​លើ​ការ​សម្រេចចិត្ត​នានា ។

២-​ការ​កាន់​ដៃ​គ្នា​របៀប​នេះ បញ្ជាក់​អំពី​ការ​ទាក់ទង​ដ៏​ខ្លាំងក្លា​មួយ​រវាង​មនុស្ស​ពីរ​នាក់ ។ អ្វី​ដែល​សំខាន់​នោះ​គឺថា ដៃ​របស់​មនុស្ស​ទាំង​ពីរ​មាន​ភាពរឹងមាំ​ណាស់​នៅ​ពេល​កាន់​ជាប់​គ្នា​បែប​នេះ ។

៣-​ការ​កាន់​ដៃ​គ្នា​ទាំង​ពីរ​នេះ​មាន​ន័យ​ថា អ្នកជា​មនុស្ស​ដែល​មាន​ភាព​ឯករាជ្យ រាង​ៗ​ខ្លួន​។ គូស្នេហ៍​ប្រភេទ​នេះ​ដឹង​ពី​របៀប​នៃ​ការ​គោរព​ពេលវេលា​ផ្ទាល់ខ្លួន ។ វា​ក៏​ជា​សញ្ញា​បញ្ជាក់​ថា គូស្នេហ៍​នេះ​កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​ផ្តល់​សេរីភាព​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ។

៤-​ការ​កាន់​ដៃ​គ្នា​របៀប​នេះ ច្រើន​តែ​បញ្ជាក់​ថា មានរឿង​ជា​ច្រើន​កំពុង​តែ​កើនឡើង​រវាង​អ្នក​ទាំង​ពីរ ។ ជា​អកុសល​វា​មិនមែន​តែងតែ​ជា​រឿង​វិជ្ជមាន​ទាំង​អស់នោះ​ទេ វា​ក៏​អាច​បញ្ជាក់​ថា អ្នក​ស្ថិត​ក្នុង​ស្ថានភាព​មួយ ឆ្កួត​ៗ​ក៏​មាន​ដែរ​។

៥-​ការ​កាន់​ដៃ​គ្នា​របៀប​នេះ​ច្រើន​តែ​ត្រូវ​បាន​ប្រើប្រាស់​នៅ​ពេល​គូស្នេហ៍​មួយគូ​កំពុង​តែ​ចូលរួម​ក្នុង​កម្មវិធី​សង្គម​ណាមួយ ។ យ៉ាងណាមិញ បើសិនជា​ពួក​គេ​កាន់តែ​គ្នា​បែប​នេះ​រាល់ថ្ងៃ មាន​ន័យ​ថា អ្នក​កាន់​ដៃ​គឺ​កំពុង​តែ​ស្វែងរក​ការ​ការពារ ឬ​មាន​អារម្មណ៍​ថា​មិន​មាន​សន្តិសុខ​ចំពោះ​ស្នេហា​ពួក​គេ​ឡើយ ។

ការ​កាន់​ដៃ​គ្នា​របៀប​នេះ​បញ្ជាក់​ថា គូស្នេហ៍​មិនមែន​ស្ថិត​ក្នុង​កន្លែង​តែ​មួយ​នោះ​ទេ ។ អ្នក​ដែល​កាន់​ដៃ​ដោយ​ទាញ​បែប​នេះ កំពុង​តែ​ព្យាយាម​ឲ្យ​ដៃគូ​ខ្លួន​ធ្វើការ​សម្រេចចិត្ត​ឲ្យ​បាន​លឿន​។ វា​ក៏​ជា​សញ្ញា​មួយ​ទៀត​ប្រាប់​ថា ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ទាំង​ពីរ មាន​ភាព​នឿយហត់​ចំពោះ​ស្នេហា​ហើយ ។

៧-​បើសិនជា​គូរ​ស្នេហ៍​ព្យាយាម​ចៀសវាង​ការ​កាន់​ដៃ​គ្នា វា​អាច​ជា​សញ្ញា​បញ្ជាក់​ថា គាត់​មិន​ចង់​ឲ្យ​អ្នក​ពាក់ព័ន្ធ​ឡើយ ។ យ៉ាងណាមិញ​វា​ក៏​អាច​បញ្ជាក់​អំពី​ភាព​អៀនខ្មាស ឬ​មាន​បំណង​ចង់​នៅ​ម្នាក់ឯង​ដែរ ។ មិន​ត្រូវ​បិទ​បាំង​ការ​សម្រេចចិត្ត និង​សង្កេត​មើល​អាការ​ផ្សេង​ចំពោះ​ស្នេហា​អ្នក​ឡើយ ព្រោះ​វា​អាច​គ្រាន់តែ​ធ្វើ​ឲ្យ​អ្នក​បារម្ភ​ច្រើន​ប៉ុណ្ណោះ​(​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ