ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ដែល​អ្នក​គួរ​ដឹង​អំពី​ជំងឺហឺត

5 ឆ្នាំ មុន

ជំងឺហឺត​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ជំងឺ​ធ្ងន់ និង​ត្រូវ​តាមដាន​ឲ្យ​បាន​ជាប់លាប់ ដើម្បី​ការពារ​គ្រោះថ្នាក់ ឬ​ផលវិបាក​នានា ។ អ្នកជំងឺ​ប្រភេទ​នេះ ច្រើន​តែ​រង​ទុក្ខ ឬ​ត្រូវ​ប្រើប្រាស់​ថ្នាំ​ពេញ​មួយ​ជីវិត​តែ​ម្តង ។…

ជំងឺហឺត​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ជំងឺ​ធ្ងន់ និង​ត្រូវ​តាមដាន​ឲ្យ​បាន​ជាប់លាប់ ដើម្បី​ការពារ​គ្រោះថ្នាក់ ឬ​ផលវិបាក​នានា ។ អ្នកជំងឺ​ប្រភេទ​នេះ ច្រើន​តែ​រង​ទុក្ខ ឬ​ត្រូវ​ប្រើប្រាស់​ថ្នាំ​ពេញ​មួយ​ជីវិត​តែ​ម្តង ។ ជំងឺ​នេះ​ហាក់ដូចជា​កើតឡើង​ច្រើន មិន​ថា​ចំពោះ​មនុស្ស​ធំ ឬ​កូន​ក្មេង​ឡើយ ពីព្រោះ​តែ​ការ​រលាក​រ៉ាំរ៉ៃ ទៅ​លើ​ផ្លូវដង្ហើម​ទៅ​កាន់​សួត ។

រោគ​សញ្ញា​ចំបង ៖ • ពិបាក​ដកដង្ហើម • ហត់ • ដក​ដ្ហើ​ម​លឺ​សូរ • ក្អក • តឹង​ណែន​ក្នុង​ទ្រូង • ដកដង្ហើម​បាន ខ្លី​ៗ​។

មូលហេតុ​ចំបង ដែល​បណ្តាល​ឲ្យ​កើត​ជំងឺហឺត ៖

១-ខ្យល់ពុល ធូលី​ដី ឬ​អាកាសធាតុ​មិន​អំណោយផល

២-បញ្ហា​ប្រព័ន្ធ​ដកដង្ហើម ដូច​ជា​ការ​ឆ្លង​មេរោគ​លើ​បំពង់ក​រ៉ាំរ៉ៃ ជំងឺ​ផ្តាសាយធំ ជំងឺ​រលាក​ច្រមុះ និង​ជំងឺ​រលាក​សួត​ជាដើម ។

៣-កត្តា​អាកាសធាតុ ដែល​មានការ​ផ្លាស់​ប្តូរ​ភ្លាម​ៗ ជា​ពិសេស ក្នុង​ខែ​មាន​ខ្យល់​ស្ងួត ។

៤-ការ​ប្រឹង​បញ្ចេញ​អារម្មណ៍​ក្នុង​ចិត្តខ្លាំង​ពេក ដូច​ជា សើច រំភើប ខឹង ឬ​ស្រែក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដកដង្ហើម ។

៥-សារធាតុ​អា​លែ​ក​ស៊ី ដូច​ជា ធូលី រោមសត្វ សារធាតុ​គីមី ។

៦-កត្តា ផ្សេង​ៗ​ទៀត ដូច​ជា ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ