ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​​ដែលអ្នក​​គួរ​ឱ្យ​បារម្ភ​នឹង​កើតឡើង​១​ម៉ោង​ក្រោយ​ផឹក​ភេសជ្ជៈ​កំប៉ុង

5 ឆ្នាំ មុន

ផល​ប៉ះពាល់​នៃ​ការ​ទទួលទាន​ភេសជ្ជៈ​កំប៉ុង ឬ​សូ​ដា​ចំពោះ​រាង​កាយ គឺ​ឆាប់រហ័ស និង​គួរ​ឱ្យ​ព្រួយបារម្ភ​ណាស់ ។ ត្រឹម​ប៉ុន្មាន​នាទី​ក្រោយ​ពេល​ទទួលទាន​ត្រឹម​មួយ​ក្រេប ក៏​បញ្ហា​មួយ​ចំនួន​ចាប់ផ្ដើម​កើត​មាន​ចំពោះ​រាង​កាយ​បាត់​ទៅ​ហើយ​ជា​ពិសេស​បញ្ហា​ជាតិ​ស្ករ ។ អ្វី​ដែល​នឹង​កើតឡើង​ចំពោះ​រាង​កាយ​ក្រោយ​ទទួលទាន​ភេសជ្ជៈ​កំប៉ុង ៖…

ផល​ប៉ះពាល់​នៃ​ការ​ទទួលទាន​ភេសជ្ជៈ​កំប៉ុង ឬ​សូ​ដា​ចំពោះ​រាង​កាយ គឺ​ឆាប់រហ័ស និង​គួរ​ឱ្យ​ព្រួយបារម្ភ​ណាស់ ។ ត្រឹម​ប៉ុន្មាន​នាទី​ក្រោយ​ពេល​ទទួលទាន​ត្រឹម​មួយ​ក្រេប ក៏​បញ្ហា​មួយ​ចំនួន​ចាប់ផ្ដើម​កើត​មាន​ចំពោះ​រាង​កាយ​បាត់​ទៅ​ហើយ​ជា​ពិសេស​បញ្ហា​ជាតិ​ស្ករ ។ អ្វី​ដែល​នឹង​កើតឡើង​ចំពោះ​រាង​កាយ​ក្រោយ​ទទួលទាន​ភេសជ្ជៈ​កំប៉ុង ៖

១– ១០ នាទី ៖ ភេសជ្ជៈ​កំប៉ុង​ភាគច្រើន​មាន​ផ្ទុក​ស្ករ​ដល់​ទៅ​១០ ស្លាបព្រា​កាហ្វេ​ក្នុង​មួយ​កំប៉ុង ហើយ​ប្រព័ន្ធ​រាង​កាយ​នឹង​ជួប​ប្រទះ​បញ្ហា​ដោយសារ​បរិមាណ​នៃ​ជាតិ​ស្ករ​ដ៏​ច្រើន​នេះ ។ អ្នក​មិន​ក្អួត​ភ្លាម​ៗ ក្រោយ​ពេល​ទទួលទាន​ផ្អែម​ខ្លាំង​បែប​នេះ ដោយសារ​តែ​ជាតិ​អាស៊ីត​ផូ​ស្វ​រិ​ក និង​គ្រឿងផ្សំ​បន្ថែម​រសជាតិ​ផ្សេង​ទៀត​នៅ​ក្នុង​ភេសជ្ជៈ​កំប៉ុង​សម្រាល​ជាតិ​ផ្អែម​ខ្លាំង ។ ទោះជា​យ៉ាងណា​អាស៊ីត​ផូ​ស្វ​រិ​ក​អាច​បំផ្លាញ​កាចា​ធ្មេញ និង​រារាំង​សមត្ថភាព​នៃ​ការ​ស្រូប​យកជាតិ​កាល់ស្យូម​គួរ​ឱ្យ​បារម្ភ​។

២ – ២០ នាទី ៖ ភេសជ្ជៈ​កំប៉ុង​ឆ្លងកាត់​យ៉ាង​លឿន​តាម​រយៈ​ពោះវៀន និង​ក្រពះ ហើយ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​នឹង​ឡើង​ខ្ពស់ ។ ថ្លើម​ធ្វើការ​ឆ្លើយ​តប​យ៉ាង​ឆាប់រហ័ស​ទៅ​នឹង​ការ​កើនឡើង​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ដោយ​រក្សា​ទុក​ឱ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ អ្វី​ដែល​សំខាន់​នោះ គឺ​ជាតិ​ស្ករ​ភាគច្រើន​ត្រូវ​បាន​បំ​លែង​ទៅ​ជា​ខ្លាញ់​។

៣– ៣០​នាទី ៖ ឥទ្ធិពល​នៃ​ជាតិ​កាហ្វេ​អុីន​កំពុង​កើត​មាន​ឡើង ។ ខណៈនោះ​រន្ធ​ប្រ​ស្រី​ភ្នែក​នឹង​រីក​ធំ ហើយ​សម្ពាធ​ឈាម​ក៏​ឡើង​ខ្ពស់ ដែល​បណ្ដាល​ឱ្យ​ថ្លើម​បញ្ចេញ​ជាតិ​ស្ករ​កាន់តែ​ច្រើន​ទៅ​ក្នុង​ឈាម ក្រោយមក​ចង្វាក់បេះដូង និង​ដង្ហើម​របស់​អ្នក​នឹង​ប្រែជា​កើន​ញាប់​ជាង​ធម្មតា ។ ប្រសិនបើ​អ្នក​កំពុង​នឿយហត់​អស់កម្លាំង អ្នក​នឹង​មិន​ជួប​ប្រទះ​អាការ​ទាំងនោះ​ឡើយ ខណៈ​ដែល​ជាតិ​កាហ្វេ​អ៊ី​ន​រាំងស្ទះ​អ័រម៉ូន adenosine របស់​ខួរក្បាល​ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​សម្រាក និង​ការ​អស់កម្លាំង ។

៣– ៤០ នាទី ៖ កម្រិត​នៃ​សារធាតុ dopamine កើនឡើង​ខុសធម្មតា​ដែល​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​សប្បាយ​ខ្លាំង​ស្រ​ដៀង​ទៅ​នឹង​ពេល​ប្រើប្រាស់​ថ្នាំ​ញៀន​ដូច​ជា កូកាអ៊ីន​, amphetamines និង​ហេ​រ៉ូ​អ៊ី​ន។

៥– ៥០ នាទី ៖ លក្ខណៈសម្បត្តិ​បញ្ចុះ​ទឹកនោម​នៃ​ជាតិ​កាហ្វេ​អ៊ី​ន​ចាប់ផ្ដើម​ឡើង ដោយ​ធ្វើ​ឱ្យ​អ្នក​ត្រូវ​តែ​នោម​។ រាង​កាយ​នឹងរ​បញ្ចេញ​សារធាតុ សំខាន់​ៗ​ដូច​ជា ម៉ា​ញ៉េ​ស្យូ​ម​, ស័ង្កសី និង​កាល់ស្យូម​ផុត​ពី​ក្នុង​ឆ្អឹង រួម​ទាំង​ជាតិ​អេ​ឡិច​ត្រូ​លី​ត្រ​, សូ​ដ្យូ​ម និង​ជាតិ​ទឹក​មក​ក្រៅ​តាម​រយៈ​ទឹកនោម​ផង​ដែរ ។

៦– ៦០ នាទី ៖ លំពែង​ចាប់ផ្ដើម​បង្កើន​ការ​បញ្ចេញ​អាំង​ស៊ុ​យ​លី​ន​ដើម្បី​កាត់​បន្ថយ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ ហើយ​ក្នុង​ខណៈ​ពេល​នេះ​ជាតិ​កាហ្វេ​អ៊ី​ន​ក៏​បញ្ចេញ​ឥទ្ធិពល​ឱ្យ​អ្នក​ឈឺ​នោម​ផង​ដែរ ។

៧– លើស​ពី ៦០ នាទី ៖ ជាតិ​ស្ករ​ចាប់ផ្ដើម​បញ្ចេញ​ឥទ្ធិពល​យ៉ាង​ខ្លាំង​! ក្រៅពី​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​ទឹកនោម​ផ្អេ​ម​ខ្ពស់​ហើយ​នោះ អ្នក​ក៏​នឹង​ជួប​ប្រទះ​អាការ​អស់កម្លាំង​, គ្មាន​ថាមពល​ស្វាហាប់ ឬ​សកម្ម​, អារម្មណ៍មិនល្អ និង​ស្រេកទឹក ចង់​ទទួលទាន​ភេសជ្ជៈ​កំប៉ុង​ថែម​ទៀត ជា​ពិសេស​ប្រសិនបើ​អ្នក​ទទួលទាន​ភេសជ្ជៈ​កំប៉ុង​គ្មាន​ជាតិ​ស្ករ (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ