ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សឹង​មិន​ជឿ មាន​ម្តាយ​បែប​នេះ​…​ទុក​កូន​ពិការ​ចោល​កណ្តាល​ព្រៃ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កុមា​រា​ជនជាតិ​ព្នង​ម្នាក់ដែល​មាន​ពិការ​ភាពស្វិត​ជើង​ទាំង​២ ដើរ​មិន​រួច ត្រូវ​ម្តាយ​បោះ បង់​ចោល​ក្រោយ​ពេល​បាន​ប្តី​ថ្មី ចំណែក​ឪពុកក្រោយ​ពី​លែងលះ​ជាមួយ​ប្រពន្ធ​ក៏ចេញពីផ្ទះ​ទៅ​បាត់ ទុក​ឱ្យ​កូន​ត្រូវ​រស់នៅ​ក្នុង​ខ្ទម​ចាំចម្ការ​តែ​ម្នាក់ឯង​កណ្តាល​ព្រៃ ជួន​មាន​បាយ​ហូប ជួន​ពេល​ខ្លះ​ដេក​ឱប​ពោះ​អត់…

ខេត្តមណ្ឌលគិរី ៖ កុមា​រា​ជនជាតិ​ព្នង​ម្នាក់ដែល​មាន​ពិការ​ភាពស្វិត​ជើង​ទាំង​២ ដើរ​មិន​រួច ត្រូវ​ម្តាយ​បោះ បង់​ចោល​ក្រោយ​ពេល​បាន​ប្តី​ថ្មី ចំណែក​ឪពុកក្រោយ​ពី​លែងលះ​ជាមួយ​ប្រពន្ធ​ក៏ចេញពីផ្ទះ​ទៅ​បាត់ ទុក​ឱ្យ​កូន​ត្រូវ​រស់នៅ​ក្នុង​ខ្ទម​ចាំចម្ការ​តែ​ម្នាក់ឯង​កណ្តាល​ព្រៃ ជួន​មាន​បាយ​ហូប ជួន​ពេល​ខ្លះ​ដេក​ឱប​ពោះ​អត់ បាយ​ក្រហាយ​ទឹកក៏​មាន ​ស្គមស្គាំង​ខ្លាំង​ណាស់ ។ កុមា​រា​ដែល​កំពុង​ជួប​ប្រទះ​ការ​លំបាក​ស្មាន​មិន​ដល់​នេះ រស់នៅ​ភូមិ​ពូ​រ៉ា​ដែ​ត ឃុំ​ស្រែ​អំ​ពូ​ម ស្រុក​ពេ​ជ្រា​ដា ។

បើ​តាម​ទិដ្ឋភាព​ជាក់ស្តែង នៅ​ពេល​អ្នក​យក​ព័ត៌មាន​បាន​ប្រទះ​ឃើញ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា ខណៈ​កុមារ​អភ័ព្វ​រូប​នេះ​ត្រូវ​បាន​ក្មេង​ប្រុស​ម្នាក់​កំពុង​រុញ​រទេះ​ជូន​ទៅ​ទទួល​អំណោយ​ជា​សម្ភារ​សិក្សា​នៅ​សាលា​បឋម​សិក្សា​ស្រែ​អំ​ពូ​ម ​ហើយ​បាន​រៀបរាប់​ថា «​ខ្ញុំ​ឈ្មោះ សុ​ភី ពិការ​ជើង​ទាំង​ពីរ​តាំងពី​កំណើត​…​ត្រូវ​ម្តាយ​បោះបង់​ចោល​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ ដោយ​ទុក​រូប​ខ្ញុំ​ឱ្យ​នៅ​ខ្ទម​ចាំចម្ការ​ម្នាក់ឯង ។ ពេល​ខ្លះ​ក៏​មាន
បាយ​ហូប ពេល​ខ្លះ​មិន​មាន​បាយ​ហូប​ទេ ព្រោះ​រំពឹង​លើ​បងប្អូន​ក្នុងភូមិ​អ្នក​ជួយ​ផ្តល់​ឲ្យ​» ។

បុរស​ឈ្មោះ នាក់ សំណាង និង​ប្រពន្ធ​ឈ្មោះ អឿ​ន អុ​ី​ម ដែល​ពេល​នេះ​ ជា​អាណាព្យាបាល​កុមារពិការ​អភ័ព្វ​នេះ បាន​ឲ្យ​ដឹង​ថា «​នៅ​ឆ្នាំ​២០១៨ ពេល​ដែល​គាត់​កំពុង​ដើរ​រកស៊ី​ឈ្នួល​គេ ក៏​ជួប​ក្មេង​ប្រុស​អភ័ព្វ​ម្នាក់​នេះ​រស់នៅ​ម្នាក់ឯង​ ក្នុង​ខ្ទម​ចាំចម្ការ​កណ្តាល​ព្រៃ ហើយ​ពិការ​ភាព​ជើង​ទាំង​ពីរ​ទៀត​» ។ ពេល​គាត់​សួរ​កុមារ​នោះ ដំបូង​មិន​បាន​ឆ្លើយ​តប​ទេ បាន​ត្រឹម​សម្រក់​ទឹកភ្នែក​ប៉ុណ្ណោះ ។ នៅ​ពេល​ពួក​គាត់​ព្យាយាម​លួងលោម​កុមារ​នេះ​ក៏​និយាយ​ថា ម្តាយបង្កើត​មាន​ប្តី​ថ្មី​ទៀត ហើយ​បោះបង់​រូបគេ​ចោល​ជា​យូរ​មក​ហើយ ដោយ​រូបគេ​ត្រូវ​នៅ​ម្នាក់ឯង​ ក្នុង​ខ្ទម​ចាំចម្ការ​នេះ ។

នៅ​ពេល​ពួក​គាត់​ពីរ​នាក់​ប្តី​ប្រពន្ធ​បន្ត​សួរនាំ​ពី​ចំណីអាហារ​ហូប​ចុក កុមារ​នេះ​ឆ្លើយ​ថា មាន​ពេល​ខ្លះ​បាន​បាយ​ហូប តែ​ពេល​ខ្លះ ​ក៏​ដេក​អត់ ។ ដោយ​ឃើញ​បែប​នេះ​ហើយ ទើប​ពួក​គាត់​ពីរ​នាក់​ប្តី​ប្រពន្ធ​សម្រេចចិត្ត​ថា យក​កុមារ​អភ័ព្វ​នេះ​មក​ភូមិ​មួយ​រយៈ​ដើម្បី​ឲ្យ​បាន​អាហារ​ហូប ព្រោះ​ឃើញ​ស្គមស្គាំង​ពេក ប៉ុន្តែ​ពេល​នេះ​ក្មេង​ពិការ​អភ័ព្វ​នេះ​បាន​សម្រេចចិត្ត​លែង​ទៅ​ណា​ហើយ គឺ​រស់នៅ​ជាមួយ​ពួក​គាត់​ពីរ​នាក់​ប្តី​ប្រពន្ធ​ដូច​កូនបង្កើត ។

លោក សំណាង រៀបរាប់​ទៀត​ថា គាត់​សព្វថ្ងៃ​មានមុខរ​បរជា​កម្មករ​ដើរ​ស៊ីឈ្នួល​ជម្រះ​ស្មៅ​ឱ្យ​អ្នក​ជិតខាង ប្រពន្ធ​លក់​នំ​តិចតួច បាន​កម្រៃ​គ្រាន់​យក​មក​ផ្គត់ផ្គង់​កូន​ក្នុង​បន្ទុក​ចំនួន​៣​នាក់ ហើយ​ឥឡូវនេះ​មាន​កុមារ​អភ័ព្វ​ម្នាក់​ទៀត​សរុប​៤​នាក់​ក្នុង​បន្ទុក និង​បាន​ចូល​រៀន​ទាំងអស់​គ្នា​» ។ សព្វថ្ងៃនេះ គាត់​កំពុង​ព្រួយបារម្ភ​ខ្លាំង​ណាស់​ចំពោះ​ជីវភាព​គ្រួសារ ព្រោះ​ពួក​គាត់​មាន​ជីវភាព​ក្រីក្រ មានកូន​រៀន​ចំនួន​៣​នាក់ ឥឡូវ​បាន​យក​ក្មេង​ពិការ​ម្នាក់​ទៀត​មក​ចិញ្ចឹម​ដូច​កូនបង្កើត​ម្នាក់​ថែម​ទៀត ដែល​ធ្វើ​ឲ្យ​គ្រួសារ​កាន់តែ​មាន​បន្ទុក​ធ្ងន់​ជាង​មុន ។ ចំណែក​ផ្ទះ​គាត់​ជា​ផ្ទះ​តៀម​តូច​សង់​ជាប់​ដី ។

កុមា​រា​ពិការ​ជើង​ទាំង​ពីរ ត្រូវ​បាន​គ្រួសារ​ចិត្តបុណ្យ​ដាក់​នាមត្រកូល​ឲ្យ​ឈ្មោះ នាក់់ សុ​ភី ទៅ​តាម​កូន​ៗ​របស់​ពួក​គាត់ ហើយ​បច្ចុប្បន្ន​មាន​អាយុ​១៣​ឆ្នាំ​ហើយ ។ គ្រួសារ​ខាងលើ​បាន​អំពាវនាវ​រក​ជំនួយ​ពី​សប្បុ​សជន​នានា ដែល​មាន​ទឹកចិត្ត​សប្បុរសធម៌​ជួយ​ដល់​ក្មេង​អភ័ព្វ​នេះ ក៏​ដូច​ជួយ​សម្រាល​ដល់​ជីវភាព​គ្រួសារ​គាត់ ព្រោះ​ឥឡូវនេះ​រូប​គាត់​និង​ប្រពន្ធ​ពិបាក​រក​ចំណូល​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​ណាស់ សូម​សប្បុរសជន​មេត្តា​ជួយ​ធ្វើបុណ្យ​ដាក់​ទាន​ផង ។

បើ​តាម​លោកស្រី ឡៃ ច័ន្ទ​ឡា​លី​ន នាយិកា​សាលា​បឋម​សិក្សា​ស្រែ​អំ​ពូ​ម​ប្រាប់​ថា ជីវភាព​គ្រួសារ​មួយ​នេះ​ពិតជា​លំបាក​មែន ប្តី​មានការ​ងារ​ជា​កម្មករ​ជម្រះ​ស្មៅ និង​ដើរ​ស៊ីឈ្នួល​គេ ដើម្បី​បាន​កម្រៃ​ផ្គត់ផ្គង់​គ្រួសារ ជួន​បាន​ជួន​អត់ជួន​គ្រប់​ជួន​មិន​បាន​គ្រប់គ្រាន់ ។ ពេល​នេះ​ក្មេង​ប្រុស​ពិការ រស់នៅ​ក្នុង​បន្ទុក​ពីរ​នាក់​ប្តី​ប្រពន្ធ​ខាងលើ​នោះ​ក៏​បាន​ទទួល​ការ​អប់រំ​ដែរ គឺ​កំពុង​រៀន​ថ្នាក់​ទី​១ ៕

អត្ថបទសរសេរ ដោយ