ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បាន​​ប្រាក់​ជិត២០​ម៉ឺន​ដុល្លារ ដោយសារ​លេង​ហ្គេមអនឡាញ

5 ឆ្នាំ មុន

តាម​ប្រភព​ពីMetroបានឱ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ Griffin Spikoski បាន​រក​ប្រាក់​ជិត២០​ម៉ឺន​ដុល្លារ ដោយ​គ្រាន់តែ​លេង​ហ្គេ​ម​លើ​អន​ឡាញ​ ហៅ​ថា Fortnite ​។ គេ​បាន​ក្លាយទៅជា​អ្នកលេង​ហ្គេ​ម​អាជីព​…

តាម​ប្រភព​ពីMetroបានឱ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ Griffin Spikoski បាន​រក​ប្រាក់​ជិត២០​ម៉ឺន​ដុល្លារ ដោយ​គ្រាន់តែ​លេង​ហ្គេ​ម​លើ​អន​ឡាញ​ ហៅ​ថា Fortnite ​។ គេ​បាន​ក្លាយទៅជា​អ្នកលេង​ហ្គេ​ម​អាជីព​ ជាមួយ​Misfits Gaming ដែល​ជាលី​គ ​សម្រាប់​ជើង​ខ្លាំង​លេង​ហ្គេ​ម Fortnite ជុំវិញ​ពិភព​លោក​។

Spikoski ដែល​មាន​គេ​ស្គាល់​ក្រៅ​តាម​អន​ឡាញ​ថា«Sceptic» ប្រាប់​ថា គេ​បាន​លេង​ហ្គេ​ម​៨​ម៉ោង​​ក្នុង​មួយ​ថ្ងៃជា​ទូទៅ ក្រោយ​ពេល​រៀន​ចប់​ការ​សិក្សា​លើ​អន​ឡាញ​ ។ នៅ​ចុង​ស​ប្តា​ហ៍​ឈប់​សម្រាក គេ​លេង​ដល់​ទៅ១៨​ម៉ោង​ ក្នុង​មួយ​ថ្ងៃ​។ Spikoski ប្រាប់ ABC13 ថា​ «វា​ដូច​ជា​ការងារ​មួយ​របស់ខ្ញុំ​អុីចឹង»។

ក្មេង​ប្រុស​ម្នាក់​នេះ បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​ស្គាល់​តាម​រយៈ​វី​ឌី​អូ​មួយ ដែល​បង្ហោះ​បង្ហាញ​អំពី​ការ​ផ្តោ​ល​ជើង​ខ្លាំង​នៅ​ក្នុង​ហ្គេ​ម Fornite ​។ វី​ឌី​អូ​នេះ​បាន​ទាក់ទាញ​ការ​មើល​ដល់​ទៅ៧.៥​លាន​ដង ដែល​ធ្វើ​ឱ្យ​រូបគេ​អាច​រក​លុយ​តាម Subscribers និង អ្នក​ផ្សាយពាណិជ្ជកម្ម​លើ YouTube​។ ពេល​នេះ គេ​មាន​អ្នក​Subscribe លើស​ពី១​លាន​នាក់​។

Spikoski បាន​ប្រាប់​ថា ខ្លួន​បាន​រក្សា​លំនឹង​របស់​ការ​សិក្សា​និង​ការ​លេង​ហ្គេ​ម ដើម្បី​កុំឱ្យ​វល់​។ គេ​ក៏​កំពុង​សន្សំ​លុយ​បាន​មក​ពី​ការ​លេង​ហ្គេ​ម​សម្រាប់​ទុក​ទៅ​ថ្ងៃក្រោយ ពេល​ដែល​អាជីព​ជា​អ្នកលេង​ហ្គេ​ម​របស់​គេ​បាត់បង់ ហើយ​អាច​យក​លុយ​ទាំងនោះ​សម្រាប់​បង់ថ្លៃ​មហាវិទ្យាល័យ ឬ​យក​ទៅ​ទិញ​ផ្ទះ​ឬ​រថយន្ត​៕

អត្ថបទសរសេរ ដោយ