ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូមន្ត​អាគមដ៏​ស័ក្តិសិទ្ធិ…ដោះអំពើឱ្យ​​​​នាង ទាល់​​តែមាន​ផ្ទៃពោះ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ សមត្ថកិច្ច​នគរបាលបាន​ចាប់​បញ្ជូន​ជន​ម្នាក់ ​ជា​គ្រូមន្តអាគម​ដោះ​អំពើដោយ​ជាប់ចោទ​ពី​បទ​លួងលោម​រួមរ័ក​នាង​ក្រមុំ​ប្លន់​ព្រហ្មចារី ទៅ​កាន់​ស្នងការដ្ឋាន​នគរបាលខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្តឹង​ពី​នារី​រង​គ្រោះ ។ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ…

ខេត្តកំពង់ធំ ៖ សមត្ថកិច្ច​នគរបាលបាន​ចាប់​បញ្ជូន​ជន​ម្នាក់ ​ជា​គ្រូមន្តអាគម​ដោះ​អំពើដោយ​ជាប់ចោទ​ពី​បទ​លួងលោម​រួមរ័ក​នាង​ក្រមុំ​ប្លន់​ព្រហ្មចារី ទៅ​កាន់​ស្នងការដ្ឋាន​នគរបាលខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្តឹង​ពី​នារី​រង​គ្រោះ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ លោក​វរ​សេនី​យ៍​ទោ វ៉​ន សុ​ភ័​ណ្ឌ អធិការរង​នគរបាល​ស្រុក​ស្ទោង ទទួល​បន្ទុក​​ផ្នែក​ព្រហ្មទណ្ឌបាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៥ ខែមីនា​កន្លង​ទៅ សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្ដឹង​ពី​នារី​រង​គ្រោះ អាយុ​១៩​ឆ្នាំ ដែល​បាន​ប្តឹង​ចោទ​ជន​ឈ្មោះ ឈឹ​ម ភ័​ត្រា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​ប្រឡាយ ស្រុក​ស្ទោង ជា​គ្រូ​ដើរ​ដោះ​អំពើ​ធ្មប់ថា ​បាន​ប្រើ​ល្បិច​បៀតបៀន​កេរ្តិ៍ខ្មាស និង​ល្បួង​នាំ​នាង​យក​ទៅ​រួម​ភេទ​ជា​ច្រើន​ដង​នៅ​ក្នុង​ព្រៃ​។

ក្នុង​ពាក្យបណ្តឹងក៏​បាន​ទាម​ទារជំងឺចិត្ត​ចំនួន​៣.០០០​ដុល្លារ និង​សូម​ឲ្យ​ធ្វើការ​ផ្តន្ទាទោស​ជនជាប់ចោទ​តាម​ច្បាប់ ។ បន្ទាប់​ពី​ទទួល​បាន​ពាក្យ​ប​ណ្តឺ​ង​នេះ នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៦ ខែមីនា កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ស្ទោង ក៏​បាន​ឃាត់ខ្លួន​ជន​ឈ្មោះ ឈឹ​ម ភ័​ត្រា ហៅ​ឆាំ តាម​បញ្ជា​របស់​លោក​ព្រះ​រាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​នឹង​ករណី​ប្រទូស្ត​កេរ្តិ៍ខ្មាស​និង​រំលោភ​សេពសន្ថវៈ ។

លោក​អធិការរង​បន្ត​ថា បើ​តាម​ជន​រង​គ្រោះរៀបរាប់​ថា កាល​ថ្ងៃ​ទី​៩ ខែមីនា វេលា​ម៉ោងប្រហែល​២​រសៀល នៅ​ពេល​ដែល​នាង​ចេញពីសា​លា​ទៅ​ដល់​ផ្ទះ ក៏​បាន​ជួប​ជនសង្ស័យ​កំពុង​ព្យាបាល​ជំងឺ​ឲ្យ​បងស្រី​របស់​នាង​នៅ​លើ​ផ្ទះ ។ ខណៈនោះ នាង​ក៏​ឱ្យ​ជនសង្ស័យ​ទស្សន៍​ទាយ​មើល ដ្បិតអី​នៅ​ក្នុង​ខ្លួន​នាង​មិនសូវ​ស្រួល​សោះ ចេះ​តែ​ឈឺ ។

ពេល​នោះ​ជនសង្ស័យ​ក៏​បាន​ទស្សន៍​ទាយ​មើល​រួច​ហើយ​ប្រាប់​ថា នាង​ត្រូវ​អំពើ​របស់​គេ​ហើយ បើ​ចង់​ជា​ត្រូវ​តែ​ធ្វើ​តាម​លោកតា​ទៅ ។ ឮ​ថា​ត្រូវ​អំពើ​គេ​ដូច្នេះ នាង​ភ័យ​ណាស់ ហើយ​ក៏​យល់ព្រម​ធ្វើ​តាម​ការ​បង្គាប់​បញ្ជា​របស់​ជនសង្ស័យ​ភ្លាម ព្រោះ​យល់​ថា​ ជា​គ្រូ​ចេះ​មន្តអាគម​គាថា​អាច​ជួយ​នាង​បាន ហើយ​ជន​នេះ​តម្រូវ​ឲ្យ​នាង​ចូល​ទៅ​ទទូរ​ភួយ​ឆ្ពង់​ថ្នាំ ។ ខណៈ​រូបនាង​កំពុង​ឆ្ពង់​នោះ ជន​កំហូច​ក៏​លូកដៃ​ទៅ​ស្ទាបអង្អែល​រហូត​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ផ្លូវភេទរោលរាល​ជា​ខ្លាំង និង​មិន​បាន​ស្រែក​ឬ​ក៏​រករឿង​ជនសង្ស័យ​នោះ​ឡើយ ។

លុះ​នៅ​ថ្ងៃ​បន្តបន្ទាប់​មក​ទៀត គឺ​នៅ​ថ្ងៃ​ទី​១០​ទី​១១ និង​ទី​១២ ខែមីនា ជនសង្ស័យ​ក៏​បាន​ទៅ​ធ្វើ​សកម្មភាព​ដូច​ពេល​មុន​ៗ​ដដែល រហូត​ដល់​ថ្ងៃ​ទី​១៣ ខែមីនា បាន​ទៅ​ជួប​នាង​ហើយ​ប្រាប់​ថា ទាល់តែ​ទៅ​ឆ្ពង់​នៅ​ក្នុង​ព្រៃ​ទើប​មាន​ប្រសិទ្ធភាព ។ ឮ​សម្តី​នេះ រូប​នាង​ក៏​យល់​ព្រមទៅ​ឆ្ពង់​នៅ​ក្នុង​ព្រៃ​ជាមួយនឹង​ជន​កំហូច ធ្វើ​ឲ្យ​មាន​តម្រូវការ​ផ្លូវភេទ ហើយ​ជនសង្ស័យ​ក៏​បាន​រួម​ភេទ​ជាមួយ​នាង​ចំនួន​២​ដង និង​ថ្ងៃ​បន្តបន្ទាប់​មក​ទៀត នាង​តែងតែ​ទៅ​រួម​ភេទ​ជាមួយ​គ្នា​។

រហូត​ដល់​ចុង​ក្រោយ នា​រសៀល​ថ្ងៃ​ទី​២១ ខែមីនា ជនសង្ស័យ​បាន​នាំ​នាង​ទៅ​ក្នុង​ព្រៃ​រួម​ភេទ​ម្តងទៀត ។ ក្រោយមក នាង​បាន​ទៅ​ពិនិត្យសុខភាព​ជាមួយនឹង​បងស្រី​នៅ​ឯ​មន្ទីរពេទ្យ និងត្រូវ​បាន​ប្រាប់​ថា នាង​មាន​ផ្ទៃពោះ​ហើយ ទើប​នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៩ នាង​ក៏​បាន​សម្រេច​ប្តឹង​សម្ថ​កិច្ច​ទារជំងឺចិត្ត​តែ​ម្ដង ។
នៅ​ចំពោះ​មុខ​សមត្ថកិច្ច គ្រូ​ប៉ោក​ឈ្មោះ ឈឹ​មភ័​ត្រា បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូចការ​ចោទ​ប្រកាន់​ខាងលើ​នេះ​មែន ក៏​ប៉ុន្តែ​ក៏​ដោយ សារ​តែ​មានការ​យល់ព្រម និង​បើកដៃ​ឲ្យ​ពី​ភាគីខាង​ស្រី​ដែរ ទើប​ហ៊ាន​ធ្វើ​យ៉ាង​ដូច្នេះ ។

ជនសង្ស័យសារភាព​ទៀត​ថា កន្លង​មក​រូបគេ​ធ្លាប់​ជាប់គុក​ជាង​៧​ឆ្នាំ ពី​បទ​ជាប់​ចោទ​​ដូច​ករណី​ខាងលើ​នេះ និង​ទើបតែ​ចេញពី​គុក​នៅ​ក្នុង​ឆ្នាំ​២០១៨​កន្លង​មក ។ ក្រោយ​ពី​កសាង​សំណុំរឿង​ចប់​សព្វគ្រប់​សមត្ថកិច្ច​ក៏​បញ្ជូន​ជនជាប់ចោទ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ មុខរបរ​ធ្វើ​គ្រូ​បែប​នេះ មាន​តែ​គុក​ប៉ុណ្ណោះ ៕ ​

អត្ថបទសរសេរ ដោយ