ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់​! យុវជន៣នាក់​​បាត់បង់ជីវិត​ក្នុងពេលតែមួយ​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​​មួយគ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ បណ្តាល​ឱ្យយុវជន​៣​នាក់​​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ហេតុ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង៣និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៩ នៅ​លេ​ី​កំណាត់​ផ្លូវជាតិ​លេខ​៥៦A នៅ​ចំណុច​មុខ​ទី…

​ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​​មួយគ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ បណ្តាល​ឱ្យយុវជន​៣​នាក់​​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ហេតុ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង៣និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៩ នៅ​លេ​ី​កំណាត់​ផ្លូវជាតិ​លេខ​៥៦A នៅ​ចំណុច​មុខ​ទី ស្នាក់​ការ​បក្ស​ឃុំ​ស្ល​ក្រាម ស្ថិត​នៅ​ភូមិ​ខ្លែង​ព​ណ៌ជើង ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។

ភាគីខាង​មូ​តូ​មួយ​គ្រឿងជិះគ្នា​៣នាក់​​ម៉ាក ​MSX ព​ណ៌ខ្មៅ​ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ ១R.៨០៦៣ ​បើកបរ​ដោយ​​ឈ្មោះ អូក ហៀ​ត ភេទ​ប្រុស អាយុ១៧​ឆ្នាំ បានស្លាប់​នៅនឹង​កន្លែងកើតហេតុ និង​អ្នក​រួម​ដំណើរ​២​នាក់​ទៀត ​ក្នុងនោះ​ម្នាក់​​ឈ្មោះ ប៉ក់ សៀវ​ភូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ បានស្លាប់នៅ​នឹងកន្លែងកើតហេតុ​ ​និង​ម្នាក់​ទៀត​ឈ្មោះ ដាន ឡៃ​សឿ ភេទ​ប្រុស អាយុ​១៧ឆ្នាំ​ បានស្លាប់​នៅនឹង​កន្លែងកើតហេតុ​។ ជនរងគ្រោះ​​ទាំង​៣​នាក់​ ​មានទីលំនៅក្នុង​​ឃុំ​ទ្រាស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ម៉ាក់​កា​មរី​ឆ្លាម ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​ ២M-៧៣៧១ បើកបរ​ដោយ​ឈ្មោះ ជី ហឿ​យ ភេទ​ប្រុស នៅ​ស្រុក​ថ្មពួក បាន​រត់គេចខ្លួន​បាត់ ។

លោក​វរសេនីយ៍ឯក​ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹក​ថា ​មុន​ពេល​កើតហេតុ មាន​យុវជន​៣​នាក់​បាន​ជិះ​មូ​តូ​មួយ​គ្រឿង​ម៉ាក​MSX បាន​ធ្វើ​ដំណើរ​​ពី​ត្បូង​ទៅ​ជើង ​លុះ​​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក់​កាមរី​ឆ្លាម ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង បាន​បុក​ម៉ូ​​តូយ៉ាង​ពេញទំហឹង​ បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​និង​អ្នក​រួម​ដំណើរ​ស្លាប់​ទាំង​៣​នាក់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។ ​ចំណែក​រថយន្ត​បាន​រេ​ចង្កូត​ធ្លាក់​ពី​ផ្លូវ​ទៅ​បុក​តូប និង​បុក​របង​ជាប់​នៅ​ក្បែរផ្លូវ​ទៅ​មុខ​លែង​រួច ។ ក្រោយ​ពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

​លោក​អធិការ​បាន​បញ្ជាក់​ថា​ ​បន្ទាប់​ពី​ធ្វើការ​វាស់វែង​រួច សព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​រៀង​ៗ​ខ្លួន ។ រីឯ​រថយន្ត និង​ម៉ូតូ​ដែល​រង​ការ​ខូចខាតយ៉ាង​ធ្ងន់ធ្ងរ​ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក រង់ចាំ​ភាគី​បង្ក​ចូលខ្លួន​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់ ។ ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ គឺ​ដោយ​សារ​ភាគី​ខាង​ម៉ូតូ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​មិន​ប្រកាន់​ស្តាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ