ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​ម្នាក់​ដើរឆ្លងផ្លូវ ត្រូវឡាន១គ្រឿង​បើក​បរ​​ដោយ​ជនជាតិ​ចិន​បុ.កម្តុំគល់ស្ពានអាកាស​៧​មករា

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោកតា​ម្នាក់​បាន​រង​របួសធ្ងន់​ ខណៈ​ពេល​ដើរ​ឆ្លងផ្លូវ​ត្រូវ​បាន​រថយន្ត​ម៉ាក

រាជធានីភ្នំពេញ ៖ លោកតា​ម្នាក់​បាន​រង​របួសធ្ងន់​ ខណៈ​ពេល​ដើរ​ឆ្លងផ្លូវ​ត្រូវ​បាន​រថយន្ត​ម៉ាក TUNDRA បើកបរ​ដោយ​ជនជាតិ​ចិន​បុ.កយ៉ាង​​ពេញទំហឹង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​១៧ ​ខែមេសា​ ឆ្នាំ​២០២៤ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​គល់​ស្ពាន​អាកាស​៧​មក​រា ស្ថិត​នៅ​ភូមិ​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​លោកតា​ម្នាក់​បាន​ដើរ​ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ចំណែក​រថយន្ត​និង​ម៉ូតូ​បើក​ពេញ​ផ្លូវ លុះ​លោកតា​ដើរ​ឆ្លង​ជិត​ផុត​ ក៏​ស្រាប់តែ​ឃើញ​រថយន្ដ​ម៉ាក​TUNDRA ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2BB-1763 បើក​បរជាជន​ជាតិចិន​ទិស​ដៅ​ពី​លិចទៅ​កើត​បាន​បុក​លោកតា​យ៉ាង​ពេញទំហឹង ​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់​បាក់​កជើង​ម្ខាង​ផ្នែក​ខាងស្ដាំ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។

តាម​ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​បន្ត​ទៀត​ថា ខណៈ​គ្រោះថ្នាក់​ភ្លាម​ៗ អ្នកបើក​បរ​ជា​ជន​ជាតិចិន​បាន​ឈប់​រថយន្ត​ហើយ​ចុះ​មក​មើល​ជន​រង​គ្រោះ ។ បន្ទាប់​មក​បងប្អូន​ប្រជាពល​រដ្ឋ​បាន​ទាក់ទង​ទៅ​រថយន្ត​សង្គ្រោះ​របស់​រដ្ឋ​មក​ជួយ​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​កម្ពុជា ចិន ព្រះ​កុស​មៈ ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​មក​កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរ​បាល​ជំនាញ​ចរាចរណ៍​ខណ្ឌ សែន​សុខ​ភ្លាម​ៗ​ធ្វើការ​វាស់វែង​នឹង​យក​រថយន្ត​យក​ទៅ​រក្សា​ទុក​រង់​ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ