ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់ចរាចរណ៍៣​ករណីផ្សេងគ្នា របួសធ្ងន់ស្រាល២១នាក់ នៅក្រុងស្វាយរៀងនិងស្វាយជ្រំ

1 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ យ៉ាង​ហោចណាស់ មនុស្សប្រុសស្រីក្មេងចាស់ចំនួន២១នាក់របួសធ្ងន់ស្រាល


ខេត្តស្វាយរៀង ៖ យ៉ាង​ហោចណាស់ មនុស្សប្រុសស្រីក្មេងចាស់ចំនួន២១នាក់របួសធ្ងន់ស្រាលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍៣កន្លែងផ្សេងគ្នា មូលហេតុបើកបរល្បឿនលឿនខ្វះការប្រុងប្រយត្ន៍។

ករណីទី១-កើតឡើងនៅវេលាម៉ោង១និត១៨នាទីរសៀលនៅចំណុចផ្លូវបំបែកជាបួនកែងហាយវ៉េ (ផ្លូវជាតិលេខ១) ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង បង្កឡើង ដោយអ្នកបើកបរត្រាក់ទ័របើកបរល្បឿនលឿនពីទឹសខាងជើងទៅត្បូងលើកំណាត់​ផ្លូវជាតិលេខ១៣ លុះមកដល់ផ្លូវបំបែកជាបួនកែងផ្លូវហាយវ៉េ ក៏បត់ស្តាំឡើងលើផ្លូវជាតិលេខ១ បណ្ដាលឱ្យរម៉ក់សណ្ដោងត្រាក់ទ័រក្រឡាប់ ជះមនុស្សចោលទៅលើថ្នល់ប្រមាណជា០៨ទៅ៩នាក់ ខណៈនោះមានធុងទឹកធំៗចំនួន០២ដាក់ទឹកពេញធុងនៅលើរ៉ឺម៉កបានដួលរលំសង្កត់ពីលើមនុស្សម្នាក់ភេទប្រុសបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ បាក់ភ្លៅម្ខាងសន្លប់ឈឹង ត្រូវបានអ្នករួមដំណើរគាស់លើកទាញចេញរួចហៅរថយន្តសាមុយដឹកទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ។

បើតាមសាច់ញាតិលើកឡើងថា ម្ចាស់ត្រាក់ទ័របានដឹកបងប្អូនសាច់ញាតិដើរលេងសង្ក្រាន្ត០៣ថ្ងៃជាប់គ្នាគឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦មេសា២០២៤ គឺដាក់ទឹកពេញៗធុង លេងជះទឹកតាមផ្លូវពីរថ្ងៃដំបូងគឺមនុស្សជិះជាង២០នាក់មានស្រីប្រុសចាស់ក្មេងមកលេងជះទឹកក្នុងក្រុងស្វាយរៀងហើយសំណាហល្អថ្ងៃចុងក្រោយមានតែមនុស្សពេញវ័យ០៩នាក់ជិះពេលក្រឡាប់រងរបួសតែម្នាក់គត់។

ករណីទី២-កើតឡើងនៅវេលាម៉ោង០៩និង៤០នាទីយប់ថ្ងៃទី១៦ មេសា នៅចំណុចខាងមុខសាលាសង្កាត់សង្ឃ័យ ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង យុវជន០៣នាក់បើកម៉ូតូលឿនដូចគេហោះរត់គេចពីក្រុមក្មេងទំនើងដេញកាប់ប្រហារក៏រេចង្កូតទៅបុកចូលរបងផ្ទះគេ យ៉ាងពេញទំហឹងបណ្ដាឱ្យរងរបួសធ្ងន់ធ្ងរទាំង០៣នាក់សន្លប់ស្តូកស្តឹងនៅនិងកន្លែង។

ករណីទី៣-កើតឡើងនៅវេលាម៉ោង៩និង៣៨នាទីយប់នៅលើកំណាត់ផ្លូវជាតិលេខ១ត្រង់ចំណុចខាងកើតផ្សារក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រំ រវាងរថយន្តស្តារិច ជាមួយម៉ូតូសណ្តោង​រ៉ឺម៉កពេញទំហឹងបង្កឱ្យម៉ូតូរ៉ឺម៉កក្រឡាប់ផ្ងាជើងឡើងលើ បណ្ដាលឱ្យជះមនុស្សប្រុសស្រីក្មេងចាស់រងរបួសធ្ងន់ស្រាល១៧នាក់ដេកសន្លប់រដូករណែលពេញដងផ្លូវគួរឱ្យសង្វេក ។

បន្ទាប់មកសមត្ថកិច្ចបានហៅរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យស្រុកស្វាយជ្រំដើម្បីសង្រ្គោះ។

មហាជន និយាយថាករណីនេះបង្កឡើងដោយរថយន្តស្តារិច ក្រោយពីបុករ៉ឺម៉កម៉ូតូរួចបានបន្ថែមលហបឿនបើកគេចមិនទទួលខុសត្រូវ ។ ទោះបីយ៉ាងណា សមត្ថកិច្ចកំពុងតាមប្រមាញ់យកមកឱ្យទទួលខុសត្រូវនិងចាត់ការតាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ