លោកតាម្នាក់ជិះម៉ូតូឆ្លងថ្នល់ ជួបគ្រោះនៅលើផ្លូវជាតិលេខ៦
- សៀមរាប
ខេត្តសៀមរាប ៖ លោកតាម្នាក់កំពុងជិះម៉ូតូដើរឆ្លងថ្នល់ ត្រូវបានរថយន្តឡិចស៊ីសមួយគ្រឿងរបស់
ខេត្តសៀមរាប ៖ លោកតាម្នាក់កំពុងជិះម៉ូតូដើរឆ្លងថ្នល់ ត្រូវបានរថយន្តឡិចស៊ីសមួយគ្រឿងរបស់
ខេត្តសៀមរាប ៖ លោកតាម្នាក់កំពុងជិះម៉ូតូដើរឆ្លងថ្នល់ ត្រូវបានរថយន្តឡិចស៊ីសមួយគ្រឿងរបស់អ្នកសារព័ត៌មាន សៀមរាបប៉ុស្តិ៍ បុកយ៉ាងពេញទំហឹង បណ្ដាលឱ្យរងរបួសធ្ងន់។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិថ្នល់ ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។
បើតាមប្រភពពីសមត្ថកិច្ចបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងរវាងម៉ូតូមួយគ្រឿងម៉ាកហុងដា ធុនC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1L- 0206 ទិសដៅឆ្លងថ្នល់ពីជើង ទៅត្បូង។ ចំណែករថយន្តម៉ាកឡិចស៊ីស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AU- 2589 ទិសដៅពីលិច ទៅកើត បណ្តាលឱ្យរបួសមនុស្សចំនួន២នាក់។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ឈ្មោះ ឡេង លន ភេទប្រុស អាយុ73ឆ្នាំ រស់នៅក្នុងភូមិថ្នល់ ឃុំល្វែងឫស្សី ស្រុកជីក្រែង (អ្នកបើកបរម៉ូតូរបួសធ្ងន់) ត្រូវបានគេជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ។
អ្នកបើកបររថយន្តឈ្មោះ គឹម មុនិន្ទ ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នកសារព័ត៌មាន សៀមរាបប៉ុស្តិ៍ ទីលំនៅភូមិ៤ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ របួសស្រាល។
ក្រោយពេលកើតហេតុ វត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលល្វែងឫស្សី ដើម្បីអនុវត្តន៍នីតិវិធីបន្ត។
បច្ចុប្បន្ន ជនរងគ្រោះដែលត្រូវរបួសធ្ងន់ កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម។ រី ឯ ម្ចាស់រថយន្ត ដែលជាអ្នកសារព័ត៌មាន សមត្ថកិច្ចកំពុងឱ្យធ្វើការសម្របសម្រួលជាមួយជនរងគ្រោះ៕
ចែករំលែកព័តមាននេះ