យីឌុបបើកឡើងសួនច្បារខណ្ឌចែកទ្រូងផ្លូវក្រឡា.ប់ចាក់អុសពេញផ្លូវ រួចប៉ះម៉ូតូ១គ្រឿងទៀត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រថយន្តប្រភេទយីឌុបដឹកអុសមួយគ្រឿង បានបើកបោះពួយឡើងសួនច្បារខណ្ឌ
រាជធានីភ្នំពេញ ៖ រថយន្តប្រភេទយីឌុបដឹកអុសមួយគ្រឿង បានបើកបោះពួយឡើងសួនច្បារខណ្ឌ
រាជធានីភ្នំពេញ ៖ រថយន្តប្រភេទយីឌុបដឹកអុសមួយគ្រឿង បានបើកបោះពួយឡើងសួនច្បារខណ្ឌចែកទ្រូងផ្លូវ បណ្តាលអោយក្រឡាប់ចាក់អុសពេញផ្លូវហើយទៅប៉ះម៉ូតូ១គ្រឿង បណ្តាលអោយបុរសម្នាក់រងរបួសជើងស្រាល ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ មុខវត្តកប់ស្រូវ ក្នុងភូមិកប់ស្រូវ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
រថយន្តដែលក្រឡាប់នោះ ជាប្រភេទរថយន្ត យីឌុប របស់ក្រុមហ៊ុន L.M.H ដឹកជញ្ជូន ពាក់ស្លាកលេខ កំពង់ធំ ៣A-១៥៩២ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ។
តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកអុសបានធ្វើដំណើរក្នុងទិសដីពី កើតទៅលិច ។ នៅពេលមកដល់កន្លែងកើតហេតុ មិនដឹងមូលហេតុអ្វីទេ ស្រាប់តែជ្រុលឡើង សួនច្បារខណ្ឌចែកទ្រូងផ្លូវអូសប្រមាណជាង១០ម៉ែត្រ ហើយក្រឡាប់ទៅស្តាំដៃចាក់អុសពេញផ្លូវនិងជ្រុលទៅប៉ះម៉ូតូ១គ្រឿង ដែលធ្វើដំណើរស្របគ្នា បណ្តាលអោយអ្នកបើកបរ រងរបួសស្រាល ។
តាមអ្នកបើកបរ បានអោយដឹងថា រថយន្តបានដឹកអុស មកពីស្រុកចំការលើខេត្តកំពង់ចាម គោល បំណងយកទៅរោងចក្រ នៅសង្កាត់ព្រៃស នៅពេលធ្វើមកដល់កន្លែងកើតហេតុ ក៍បានក្រឡេកមើលម៉ូតូ១គ្រឿងប្រុងឆ្លងផ្លូវ ក៍បានជ្រុលចង្កូតឡើងសួនច្បារក៍ទាញចង្កូតមកវិញបណ្តាលអោយក្រឡាប់តែម្តង ។ បន្ទាប់ពីគ្រោះថ្នាក់អ្នកបើកបរ ក៍បានទាក់ទងក្រុមហ៊ុន ហៅរថយន្តមួយគ្រឿងទៀតមកសេងអុសហើយ រថយន្តត្រូវបាននគរបាលចុះទៅស្ទួច បញ្ជូនទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងជួយចេញថ្លៃព្យាបាលអ្នករងរបួស ៕
ចែករំលែកព័តមាននេះ