ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលឆ្នាំ៤ថ្ងៃ! ខេត្តកំពតមានគ្រោះថ្នាក់ចរា​ចរណ៍កើតឡើងសរុបចំនួន៣ករណី

1 អាទិត្យ មុន
  • កំពត

ខេត្តកំពត÷ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល4ថ្ងៃ ចាប់ពីថ្ងៃទី 13 ដល់ថ្ងៃទី 16

ខេត្តកំពត÷ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល4ថ្ងៃ ចាប់ពីថ្ងៃទី 13 ដល់ថ្ងៃទី 16 ខែមេសាឆ្នាំ 2024 បើតាមការិយាល័យចរាចរណ៍សណ្ដាប់ធ្នាប់ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងថា ក្នុងរយៈពេល4ថ្ងៃនៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅក្នុងខេត្តកំពតមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន 3 ករណី ។

ករណីទី១- ស្រុកកំពង់ត្រាច មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១លើករវាងម៉ូតូនិងរថភ្លើងកាលពីវេលាម៉ោង១០និង៥០ នាទីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច បណ្ដាលឱ្យមនុស្សប្រុស២នាក់រងរបួសធ្ងន់និងខូចខាតម៉ូតូកម្រិតធ្ងន់មួយគ្រឿង។

ករណីទី២-ស្រុកបន្ទាយមាស១លើក លើផ្លូវជាតិលេខ៣១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ 28-29 កាលពីវេលាម៉ោង៣និង២៥នាទីរសៀលថ្ងៃទី13 ខែមេសា ឆ្នាំ២០២៤ រវាងម៉ូតូនិងម៉ូតូនៅចំណុចភូមិត្រាំ សសរឃុំសំរោងលើ ក្នុងហេតុការណ៍ខាងលើនេះបណ្ដាលឱ្យមនុស្សស្រី១ នាក់រងរបួសធ្ងន់និងមនុស្សស្រី២នាក់រងរបួសស្រាល។ ម៉ូតូ ២ គ្រឿងខូចខាតធ្ងន់។ មូលហេតុបទឆ្វេងខ្វះការប្រុងប្រយ័ត្ន។

ករណីទី៣-ស្រុកឈូក មានករណីគ្រោះថ្នាក់ចរាចរណ៍​មួយលើកលើផ្លូវជាតិលេខ3 កាលពីវេលាម៉ោង៨នាទីយប់ថ្ងៃទី១៥ ខែមេសាឆ្នាំ២០២៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ 115 -116 ស្ថិតក្នុងភូមិបឹងនិមល ឃុំបឹងនិមល រវាងរថយន្តនិងអ្នកថ្មើរជើងបណ្ដាលឱ្យស្លាប់មនុស្សស្រី១នាក់។ មូលហេតុ: រថយន្តបើកក្នុងល្បឿនលឿន។

សពស្ត្រីរងគ្រោះឈ្មោះ ពូន សុន ភេទស្រី អាយុ៥២ឆ្នាំមានទីលំនៅភូមិស្នោតូច ឃុំអង្គ រមាស ស្រុកដងទង់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយពេលកើតហេតុបើករត់គេចខ្លួនបាត់។

សរុបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៤ថ្ងៃ ​បណ្តាល​ឱ្យ​មនុស្សរបួសស្រាលបីនាក់ ស្រី២នាក់

-របួសធ្ងន់បីនាក់ប្រុស២នាក់

-ស្លាប់១នាក់ស្រី
-ម៉ូតូខូចខាតធ្ងន់៣គ្រឿង ស្រាលមួយគ្រឿង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ