ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​សំណង់ជិះ​ម៉ូតូ​ឌុបគ្នា ស្រាប់តែជួបគ្រោះ​អកុសលទាំង២នាក់ ម្តុំស្តុ​បណតប្រ៊ីដ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យុវជន​ពីរ​នាក់​បាន​ស្លា.ប់​ភ្លាម​ៗនៅកន្លែងកើតហេតុ​ បន្ទាប់​ពី​ជិះ​ម៉ូតូ​ឌុបគ្នា​ក្នុង​

រាជធានីភ្នំពេញ ៖ យុវជន​ពីរ​នាក់​បាន​ស្លា.ប់​ភ្លាម​ៗនៅកន្លែងកើតហេតុ​ បន្ទាប់​ពី​ជិះ​ម៉ូតូ​ឌុបគ្នា​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​រថយន្ដ​នី​ស្សាន់​ បើកបរ​ដោយ​នារី​ម្នាក់ នៅ​ចំណុច​ស្ដុ​ប​ផ្លូវបំបែក​ជា​បួន​បណ្តាល​អោយ​ខ្ទាត​ជន​រង​គ្រោះ​និង​ម៉ូតូ​ជា​ច្រើន​ម៉ែត្រ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែ មេ​សា ឆ្នាំ​២០២៤ តាម​បណ្ដោយ​ផ្លូវ​២០០៤​ ហៅផ្លូវ​ម៉ៃ​ដា​កែង​ផ្លូវ​ណ​ត​ប្រី​ត ក្នុង​សង្កាត់អូ​រ​បែក​​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ។

ជន​រង​គ្រោះ​ទាំង​២នាក់​ជា​កម្មករ​សំណង់ ​​ក្នុងនោះម្នាក់​ឈ្មោះ មន ចាន់​ថេ​ង ភេទប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​កន្លែងធ្វើការ​នៅ​ភ្នំពេញ មានស្រុក​កំណើត​នៅ​ឃុំ​ស្វាយ​ជ្រុំ ស្រុក​មេ​សាង ខេត្តព្រៃវែង ​និង​ម្នាក់ទៀត​ឈ្មោះ តុលា បញ្ញា ភេទប្រុស អាយុ​១៧​ឆ្នាំ មាន​ស្រុ​កំណើត​នៅ​ឃុំ​ស្វាយ​ជុំ ស្រុក​មេ​សាង ខេត្តព្រៃវែង​ ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​កើតហេតុ​ គេ​ឃើញ​យុវជន​២នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ 2AV-3394 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ណ​ត​ប្រី​ត ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន លុះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ស្ដុ​បណត​ប្រ៊ីដ ផ្លូវបំបែក​ជា​បួន​ក៏​ជ្រុល​ទៅ​បុក​រថយន្ដ​មួយ​គ្រឿង ម៉ាក​នីស្សាន់​ ព​ណ៍​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ 2BV-4371 បើកបរ​ដោយ​នារី​ម្នាក់ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២០០៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត បណ្ដាល​អោយ​ម៉ូតូ​ហោះ​ផ្លោង​ឆ្លង​ទៅ​ផ្លូវ​ម្ខាង​ទៀត រង​ការ​ខូច​ខាតខ្ទេច​ស្ទើរ​ទាំងស្រុង ចំណែក​អ្នកបើកបរ​នឹង​អ្នក​រួម​ដំណើរ​ពីក្រោយ បាន​ស្លា.ប់​ភ្លាម​ៗទាំង២នាក់​​នៅ​នឹង​កន្លែង​កើតហេតុ​ ។ រីឯ​រថយន្ដ​រង​ការ​ខូចខាត នឹង​បែក​កញ្ចក់​មុខ​រង​ការ​ខូច​យ៉ាងធ្ងន់ធ្ងរ ចំណែក​អ្នកបើកបរ​ជានា​រី ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ប៉ុ​ស្តិ៍​អូ​រ​បែក​ក្អម​ភ្លាម​ៗ​។

ក្រោយ​ពី​កើតហេតុ​ ក៏​មាន​វត្តមាន​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ​បាន​ទាក់ទង​ទៅ​កំលាំង​សមត្ថកិច្ច​នគរ​បាល​រាជធានី​ភ្នំពេញ​ធ្វើការ​វ៉ាស់​វែង រួច​ស្ទូច​រថយន្ដ​នឹង​ម៉ូតូ​យក​ទៅ​រក្សា​ទុក​ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​​នៅ​ពេល​ក្រោយ​ ។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សម​ប្រគល់​ជូន​ក្រុម​គ្រួសារ ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ