ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួ​ក​គី​ផ្តល់​កប៉ាល់​អគ្គិសនី​ដែល​មាន​កម្លាំង​២០០​មេ​ហ្គា​វ៉ា​ត់​ផ្គត់ផ្គង់​អគ្គិសនី​នៅ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​តួ​ក​គី​បាន​សម្រេច​ផ្តល់​កប៉ាល់​ដែល​បន្ទុក​ដោយ​អគ្គិសនី​ដែល​មាន​កម្លាំង​២០០​មេ​ហ្គា​វ៉ា​ត់​មក​ដល់​កម្ពុជា ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។ មាន​ប្រសាសន៍​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើក​ទី​១៨…

រាជធានី​ភ្នំពេញ ៖ ប្រទេស​តួ​ក​គី​បាន​សម្រេច​ផ្តល់​កប៉ាល់​ដែល​បន្ទុក​ដោយ​អគ្គិសនី​ដែល​មាន​កម្លាំង​២០០​មេ​ហ្គា​វ៉ា​ត់​មក​ដល់​កម្ពុជា ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។ មាន​ប្រសាសន៍​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើក​ទី​១៨ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព​សម្តេច​តេ​ជោ ហ៊ុន​សែន បាន​ឲ្យ​ដឹង​ថា មាន​ក្រុមហ៊ុន របស់​តួ​ក​គី មួយ​បាន​សម្រេច​ផ្តល់​កប៉ាល់​មួយ​គ្រឿង ដែល​កម្លាំង​អគ្គិសនី​២០០​មេ​ហ្គា​វ៉ា​ត់​ដើម្បី​ជួយ​ផ្ត​ត់​ផ្គង់​នៅ​ក្នុង​ប្រទេស​កម្ពុជា តែ​មាន​រយៈពេល​មិន​តិច​ជាង​៣​ឆ្នាំ ។

នៅ​ក្នុង​វេទិកា​នេះ​ដែរ​សម្តេច​ក៏​បាន​ចុះហត្ថលេខា​លើ​ឯក​ពាក់ព័ន្ធ​នឹង​ការ​ទិញ​អគ្គិសនី ដើម្បី​ដាក់​ជួន​នាយក​រដ្ឋមន្ត្រី​តួ​គី​ផង​ដែរ ។ សម្តេច​ក៏​បាន​អគុណ​ដែល​ឯកអគ្គរដ្ឋទូត​តូ​ក​គី​ដែល​ខិតខំ​ធ្វើការ​ពាក់ព័ន្ធ​នឹង​បញ្ហា​អគ្គិសនី ដើម្បី​យក​មក​ផ្ក​ត់​ផ្គង់​នៅ​កម្ពុជា ។

សូម​ជម្រាប​ថា ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួង​អប់រំ​យុវជន និង​កីឡា​នា រសៀល​ថ្ងៃ​ទី​២៧ មីនា​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា មុន​នេះ​ដោយសារ​មានការ​ជាប់​ពិភាក្សា​ជាមួយនឹង​ភាគី​ថៃ​ពាក់ព័ន្ធ​នឹង​ការ​ចុះហត្ថលេខា​ផ្គត់ផ្គង់​បន្ថែម​ទៅ​លើ​អគ្គិសនី​មក​កម្ពុជា ។ សម្ដេច​ក៏​បាន​ជំរុញ​ឲ្យ​ភាគី​ថៃ​ធ្វើ​យ៉ាងណា​ខិតខំ​បញ្ជូន​អគ្គិសនី គឺ​មក​ឲ្យ​កម្ពុជា​ឲ្យ​បាន​មុន​កំណត់​កាន់តែ​ប្រសើរ ។ ខាង​ប្រទេស​ឡាវ​ក៏​បាន​ចុះហត្ថលេខា​រួច​ហើយ​ប្រសិនបើ​បញ្ជូន​ឲ្យ​បាន​កាន់តែ​លឿន​កាន់តែ​ល្អ ។

សម្តេច​បញ្ជាក់​ថា​«​អំ​ម្បា​ញ​មិ​ញ​នេះ​ខ្ញុំ​បាន​ចុះហត្ថលេខា​ទៅ​ឲ្យ​នាយក​រដ្ឋមន្ត្រី​វៀតណាម ដើម្បី​ស្នើ​សុំ​ឲ្យ​មានការ​ផ្គត់ផ្គង់​បន្ថែម ក្នុង​ចន្លោះ​ពី​៥០​ទៅ​១០០ មេ​ហ្គា​វ៉ា​ត់​បន្ថែម​ទៀត​» ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បានឱ្យ​ដឹង​ថា ភាគី​កម្ពុជា​ក៏​បាន​កំពុង​ពិភាក្សា​ជាមួយនឹង​ប្រទេស​តួ​ក​គី​ប្រហែលជា​យើង​ជៀស​មិន​ផុត​ទេ ពី​ការ​ត្រូវ​អូស​អគ្គិសនី​ពី​នាវា​របស់​តួ​ក​គី​ដែល​ផ្ទុក​ដោយ​អគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ​ចូល​មក​កាន់​រាជធានី​ភ្នំពេញ​តែ​ម្ដង​ប្រមាណ​ជា ២០០ មេ​ហ្គា​វ៉ា​ត់​បន្ថែម ។

សម្តេច​តេ​ជោ​ក៏​បាន​គូសបញ្ជាក់​ថា រឿង​នេះ គឺជា​រឿង​អកុសល​សម្រាប់​យើង ។ ឆ្នាំ​នេះ​គឺជា​ឆ្នាំ​ដែល​មានការ​ហួតហែង រាំង​ខ្លាំង ដែល​ធ្វើ​ឲ្យ​អគ្គិសនី​របស់​យើង​ជួប​កង្វះ​ប្រមាណ​ជា ៤០០ មេ​ហ្គា​វ៉ា​ត់​ឯណោះ ។ តែ​នេះ គឺជា​រឿង​ដែល​យើង​មិន​ធ្លាប់​មាន​» ។ សម្ដេច​ក៏​បាន​លើក​ឡើង​ទៀត​ថា រឿង​មួយទៀត​សំណង់​បាន​កើតឡើង​ខ្លាំង​ណាស់ ដែល​ធ្វើ​ឲ្យ​ការ​វាយតម្លៃ​កាលពី​លើក​មុន វា​អត់​ត្រូវ​ទេ ។ យើង​ធ្វើការ​ផ្គត់ផ្គង់​អគ្គិសនី​បន្ថែម តែ​មុន​នឹង​បន្ថែម​ហ្នឹង គឺ​មាន​តម្រូវការ​យក​នាវា​របស់​ប្រទេស​តួ​ក​គី​មក​ដាក់​ប្រមាណ​ជា​បី​ឆ្នាំ​សិន ហើយ​ស្នើ​ឲ្យ​វៀតណាម​ថៃ និង​ឡាវ ជួយ​ផ្គត់ផ្គង់​បន្ថែម ។

សម្តេច​ក៏​បាន​លើក​ឡើង​ទៀត​ថា ជាមួយនឹង​ការ​ពន្យល់​បន្ថែម​ដែល​នឹង​ត្រូវ​ពិភាក្សា​គ្នា​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ យើង​មិន​ហ៊ាន​វិនិយោគ​ធំ​ទេ ពីព្រោះ​ថា កាលណា​វិនិយោគ​អគ្គិសនី តើ​ប្រើ​មិន​អស់វា​មិន​រួច​យើង​ត្រូវ​តែ​សង​ថ្លៃ​គេ​តែ​ម្តង ។ ប៉ុន្តែ​ចំពោះ​វិស័យ​សំណង់​ខ្ញុំ​គ្រាន់តែ​ខ្ញុំ​វា​ថា រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៩​មាន​កំណើន​៧០០​ភាគរយ​ប្រៀប​ជាមួយនឹង​ឆ្នាំ​២០១៨​អ​ញ្ចឹ​ង​ការ​កើនឡើង​វិស័យ​សំណង់​នេះ ត្រូវការ​អគ្គិសនី​ក៏​ត្រូវការ​កើនឡើង​ធំ​ណាស់ ។

សម្តេច​បញ្ជាក់​ថា​«​អ​ញ្ចឹ​ង​អ្វី​ដែល​យើង​ជា​ក៏​កាលពីមុន គឺ​ខុសស្រឡះ ។ ដូច្នេះ​ហើយ​បានជា​យើង​ត្រូវ​រក​វិធី​ដោះស្រាយ​ជា​បន្ទាន់ ហើយ​សង្ឃឹមថា ប្រជាពលរដ្ឋ​របស់​យើង​គ្រប់​ទីកន្លែង​មេត្តា​យោគយល់​ថា ឆ្នាំ​នេះ គឺជា​ឆ្នាំ​ដែល​ដាច់​ភ្លើង​ច្រើន ។ ជាមួយ​គ្នា​នោះ​សម្ដេច​ក៏​បាន​ស្នើ​ឱ្យ​អ្នក​ដែល​លក់​ម៉ាស៊ីនភ្លើង ដើម្បី​ចែកចាយ​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅ​ពេល​ដាច់​ភ្លើង​ក៏​គួរ​កុំ​ដំឡើង​ថ្លៃ​ហួសហេតុ​ពេក ។ សម្តេច​បញ្ជាក់​ថា​«​សូម​មេត្តា​ក្រុមហ៊ុន​ដែល​លក់​ម៉ាស៊ីនភ្លើង​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​លក់​ថ្លៃ​ពេក ។ នេះ​គ្រាន់តែ​ជា​ការ​អំពាវនាវ ដើម្បី​ឲ្យ​មានការ​យោគយល់​ពី​ការ​លំបាក​ដោយសារ​អាកាសធាតុ​ផង ហើយ​មួយ​ផ្នែក​ទៀត​ក៏​វា​ទាក់ទង​នឹង​ដំណើរការ​វិនិយោគ​យ៉ាង​កំ​ហុ​ក​ផង​ដែរ​របស់​យើង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ