ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យមុនគេរៀននៅសាលាវត្ត

5 ឆ្នាំ មុន

ពី​ដើម​ខ្មែរ​យើង​មិន​ថា​ពលរដ្ឋ​សាមញ្ញ សូ​ម្បី​មន្ត្រីរាជការ រហូត​ដល់​ព្រះមហាក្សត្រ​ក៏​យក​កូនចៅ​បុត្រ​ធីតា​ទៅ​រៀនសូត្រ​នៅ​វ​សាលា​វត្ត ហើយ​វត្ត​នីមួយ​ៗ ត្រូវ​បង្រៀន​មុខ​វិជ្ជា​ទាំង​ផ្លូវលោក ទាំង​ផ្លូវធម៌​ពិសេស​ច្បាប់​សីល​ធម៌​ដ៏​ប្រពៃ​។ ​ នៅ​ពេល​រៀនសូត្រ​ចេះ​ដឹង​គួរសម​ហើយ ត្រូវ​បួស​ជា​សាមណេរ​ភិក្ខុ​ដែល​វប្បធម៌​នេះ​ក៏​កើត​ទៅ​ជា​ទំនៀម​ថា កូនប្រុស​អាយុ​១២​ឆ្នាំ​ត្រូវ​បួស​ជា​សាមណេរ​សងគុណ​ម្តាយ…

ពី​ដើម​ខ្មែរ​យើង​មិន​ថា​ពលរដ្ឋ​សាមញ្ញ សូ​ម្បី​មន្ត្រីរាជការ រហូត​ដល់​ព្រះមហាក្សត្រ​ក៏​យក​កូនចៅ​បុត្រ​ធីតា​ទៅ​រៀនសូត្រ​នៅ​វ​សាលា​វត្ត ហើយ​វត្ត​នីមួយ​ៗ ត្រូវ​បង្រៀន​មុខ​វិជ្ជា​ទាំង​ផ្លូវលោក ទាំង​ផ្លូវធម៌​ពិសេស​ច្បាប់​សីល​ធម៌​ដ៏​ប្រពៃ​។ ​

នៅ​ពេល​រៀនសូត្រ​ចេះ​ដឹង​គួរសម​ហើយ ត្រូវ​បួស​ជា​សាមណេរ​ភិក្ខុ​ដែល​វប្បធម៌​នេះ​ក៏​កើត​ទៅ​ជា​ទំនៀម​ថា កូនប្រុស​អាយុ​១២​ឆ្នាំ​ត្រូវ​បួស​ជា​សាមណេរ​សងគុណ​ម្តាយ ដល់​អាយុ​២១​ឆ្នាំ​ត្រូវ​បួស​ជា​ភិក្ខុ សងគុណ​ឪពុក លុះ​បួស​ហើយ​ត្រូវ​រៀនសូត្រ​តទៅ​ទៀត​មាន រៀន​បាលី រៀន​ធម៌​វិន័យ​ជាដើម​ឱ្យ​មានចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់ ។

អ្នក​ដែល​បាន​បួស​ពេល​សិ​កមក​វិញ​អ្នកស្រុក​រាប់​ថា​ជា​មនុស្ស​ប្រុស​ពេញ​លក្ខណៈ គេ​ឲ្យ​នាម​ថា បណ្ឌិត ប៉ុន្តែ​ពាក្យ​នេះ​ក្លា​យមក​ជា​អ​ន្ទិ​ត​មាន​ចរិយា​សុភាព​រាបសា ស្លូតត្រង់ ចិត្តថ្លើម​ល្អ មិន​ចេះ​បៀតបៀន​គេ​ទេ គេ​លែង​ហៅ អា មឹង​ដូច​ពី​ដើម​ទៀត​ហើយ ។

ទោះជា​យ៉ាងណា​បច្ចុប្បន្ន​កូនប្រុស​ពុំ​សូវ​បាន​បួស​ដូច​ជំនាន់​មុន​ទេ ព្រោះ​នៅ​តាម​វត្ត​អារាម​ក៏​ពុំ​សូវ​មាន​សាលា​ដូច​ជំនាន់​មុន តែ​ក៏​នៅ​មាន​សិស្ស​ជា​ច្រើន​នៅ​តែ​ពឹងពាក់​ស្នាក់​អាស្រ័យ​នៅ​តាម​វត្ត​អារាម ភ្ជាប់​និស្ស័យ​ខ្លួន​ទៅ​នឹង​ព្រះពុទ្ធ​សាសនា​ស្គាល់​បុណ្យ​បាប​គុណ​ទោស​ព្រោះ​បាន​ទទួល​ពន្លឺ​ពី​ព្រះសង្ឃ ។