ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរចាត់វិធានការណ៍ហើយ…!

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​សៀ​ល​ថ្ងៃ​ទី​២៤ ខែមីនា​កន្លង​ទៅ សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋបាល​ស្រុក​ព្រៃ​នប់ បាន​ទៅ​ធ្វើការ​ពិនិត្យ​ជាក់ស្តែង កន្លែង​ដែល​មានការ​ចាក់​ដី​លុប​ចូល​ព្រែក​ដៃសមុទ្រ​ទឹក​រាក់ ​និង​ព្រៃ​លិច​ទឹក ស្ថិត​ក្នុងភូមិ​កោះ​ខ្យង ឃុំ​អូរ​ជ្រៅ…

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​សៀ​ល​ថ្ងៃ​ទី​២៤ ខែមីនា​កន្លង​ទៅ សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋបាល​ស្រុក​ព្រៃ​នប់ បាន​ទៅ​ធ្វើការ​ពិនិត្យ​ជាក់ស្តែង កន្លែង​ដែល​មានការ​ចាក់​ដី​លុប​ចូល​ព្រែក​ដៃសមុទ្រ​ទឹក​រាក់ ​និង​ព្រៃ​លិច​ទឹក ស្ថិត​ក្នុងភូមិ​កោះ​ខ្យង ឃុំ​អូរ​ជ្រៅ ដើម្បី​មាន​វិធានការ​ទៅ​តាម​ផ្លូវច្បាប់ ។

តាម​មន្ត្រី​រដ្ឋបាល​ស្រុក​ព្រៃ​នប់​បាន​ឲ្យ​ដឹង​ថា ការ​ចាក់​ដី​ចូល​ព្រែក​ខាងលើ​នេះ មិន​មានច្បាប់​អនុញ្ញាត​ទេ ដូចនេះ​នៅ​ចំពោះ​មុខ​អ្នក​ដែល​ពាក់ព័ន្ធ​ត្រូវ​តែ​កាយ​ចេញ​វិញ​ឲ្យ​អស់ រូ​ម​នឹង​វាយ​កម្ទេចចោល​ខឿន​ថ្ម​ដែល​បាន​សាងសង់​រួច​ហើយ​ផង​ដែរ គឺ​ធ្វើ​យ៉ាងណា​រក្សា​នូវ​សភាព​ដើម​វិញ​ដោយគ្មាន​ការ​តវ៉ា ។ ក្នុង​ករណី​មិន​អនុវត្ត​តាម រដ្ឋបាល​ស្រុក​នឹង​មាន​វិធាន​តាម​ផ្លូវច្បាប់ និង​អាច​ប្រឈម​មុខ​ជាប់​ទោសទណ្ឌ​ផង​ដែរ ។

ជុំវិញ​ការ​ចាក់​ដី​លុប​ចូល​ចំណី​ព្រែក ឬ​ព្រៃ​លិច​ទឹក​បែប​នេះ ត្រូវ​បាន​មន្ត្រី​ស្រុក​ព្រៃ​នប់​និយាយ​ថា សកម្ម​ភាព​នេះ​បើសិនជា​សុំ​ច្បាប់​ក៏​មិនអនុញ្ញាត​ឲ្យ​ដែរ ពីព្រោះ​ថា​ដី​ព្រៃ​លិច​ទឹក​ក៏​ដូច​ជា​ដី​មាត់សមុទ្រ​គឺជា​ដី​សាធារណៈ​របស់​រដ្ឋ មិន​អាច​ឲ្យ​បុគ្គល​ណា​ម្នាក់​ទៅ​រំលោភ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លូ​ន​បាន​ទេ ។

បច្ចុប្បន្ន​ ដី​ដែល​បាន​ចាក់​ចូល​សមុទ្រ និង​ព្រៃ​លិច​ទឹក ត្រូវ​បាន​ចាប់ផ្តើម​កាយ​ចេញ​វិញ​បណ្តើរ​ៗហើយ នា​រសៀល​ថ្ងៃ​ទី​២៤ មីនា ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក៏​ដោយ គេ​នៅ​មិន​ទាន់​ដឹង​ថា ការ​កាយ​ចេញ​នោះ​បាន​ក្នុង​កម្រិត​ណា​ទេ ព្រោះ​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែមីនា គ្រឿងចក្រ​កំពុង​ដំណើរការ​កាយ​ចេញ​ជា​បណ្តើរ​ៗ ដោយ​មានការ​ប្រចាំការ​ពិនិត្យ​ផ្ទាល់​ពី​លោក​មេ​ភូមិ​កោះ​ខ្យង ។

ជាមួយ​គ្នា​នេះ លោក​អភិបាលស្រុក​ក៏​បាន​សង្កត់ធ្ងន់​ថា អាជ្ញាធរ​ភូមិ ឃុំ គួរ​ពង្រឹង​កិច្ចការ​មូលដ្ឋាន​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេង​ៗ ជា​ពិសេស ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក និង​ចាក់​ដី​រំលោភ​ដី​ចំណី​សាធារណៈ​របស់​រដ្ឋ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ត្រូវ​តែ​មាន​ចំណាត់ការ​មិន​ឲ្យ​មាន​ជា​ដាច់ខាត រាល់​សកម្មភាព​ណា​ដែល​មិន​មានច្បាប់​អនុញ្ញាត ៕​

អត្ថបទសរសេរ ដោយ