ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំផ្លាញខ្ទេច​ខ្ទី…​​ដំណាំផ្លែ​ចេក​​​អំបូង​ជិត​៦០​ហិក​តា​

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ដំណាំ​ចេកអំបូងប្រមាណ​​​៦០​ហិក​តារបស់​ក្រុមហ៊ុន​អង្គ​របា​ណា​ណា ស្ថិត​ក្នុង​ឃុំ​អូរស្វាយ ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ ត្រូវ​បាន​​ដួល​​រលំអស់​ ដែល​​បង្ក​ឡើង​ដោយឥទ្ធិពល​​ខ្យល់​​​ភ្លៀង​លាយ​​ខ្យល់ កន្ត្រាក់ បាន​បក់​បោក​យ៉ាងខ្លាំង កើត​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ…

ខេត្តស្ទឹងត្រែង​ ៖ ដំណាំ​ចេកអំបូងប្រមាណ​​​៦០​ហិក​តារបស់​ក្រុមហ៊ុន​អង្គ​របា​ណា​ណា ស្ថិត​ក្នុង​ឃុំ​អូរស្វាយ ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ ត្រូវ​បាន​​ដួល​​រលំអស់​ ដែល​​បង្ក​ឡើង​ដោយឥទ្ធិពល​​ខ្យល់​​​ភ្លៀង​លាយ​​ខ្យល់ កន្ត្រាក់ បាន​បក់​បោក​យ៉ាងខ្លាំង កើត​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ ហើយ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ខាតបង់​ថវិកាអស់​
១​លាន​ដុល្លារ​ផងដែរ ​។

​លោកសូ​ មិត្ត តំណាង​ក្រុមហ៊ុន​​បានឱ្យ​ដឹង ​នា​​រសៀល​ថ្ងៃ​ទី​២៦ មីនា នេះ​ថា ខ្យល់​កន្ត្រាក់បាន​កើតឡើង​ កាលពី​​យប់​ថ្ងៃ​ទី​២៣ ​មីនា ​ដោយ​វាយ​បំផ្លាញដើមចេក​កំពុង​មាន​ផ្លែ និង​បំផ្លាញ​ផ្ទះ​ស្នាក់​នៅ​របស់​កម្មករ​អស់​មួយ​ចំនួន​ទៀត ។ លោក​​បន្ត​ថា បានដំណាំ​ចេកដាំ​ចេញ​លើ​ផ្ទៃដីចំនួន​៦៥០​ហិច​តា ហើយ​កំពុង ប្រមូល​​​ផលជា​បណ្តើរៗ​នាំ​ចេញ​តាម​ច្រក​វៀតណាមទៅ​កាន់​ប្រទេស​ចិន​ ។

ដោយឡែក ចំពោះ​ដើមចេក​ទាំង​៦០​ហិក​តាដែល​ដួល​រលំ​នោះ គឺ​ក្រុមហ៊ុន​ត្រូវ​កាប់​ដើម​​ដែល​បាក់​ចេញ ហើយ​ចេកនឹង​ដុះចេញ​មក​ដូច​ធម្មតា​វិញ ខណៈ​ផ្លែ​ចេក​​ដែល​ចាស់​អាច​ប្រមូល​ផល​បាន គឺ​ប្រមូល​ផល ដើម្បី​នាំចេញធម្មតា​។

តាម​ការ​បញ្ជាក់​ពី​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង​ឱ្យ​ដឹង​ដែរ​ថា ក្រុម​ហ៊ុន​អង្គរ​បា​ណា​ណា​ខេត្តស្ទឹងត្រែង​ មានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​​លើក​ស្ទួយ​ការ​វិនិយោគ​វិស័យ​កសិកម្ម​ដាំ​ដំណាំ​ចេកលើ​ផ្ទៃដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៣០០០​ហិ​កតា ដើម្បី​ដាំចេក​សម្រាប់​នាំចេញ​ទៅ​លក់​នៅ​បណ្តា​ប្រទេស​ដូច​ជា​កូរ៉េ ជប៉ុន អា​ឡឺ​ម៉​ង និង​អា​រ៉ាប់​ជាដើម ​។

មកទល់​​ពេល​នេះ​ ក្រុមហ៊ុន​ដាំចេកសម្រេច​បាន​៦៥០​ហិ​កតា ហើយ​​​សព្វថ្ងៃ ក្រុមហ៊ុន​​ចាប់ផ្តើម​ប្រមូល​ផល ដោយ​ក្នុង​មួយ​ថ្ងៃ​ ក្រុមហ៊ុន​អាច​ប្រមូល​ផល​ចាប់ពី​៤០​តោន​ឡើង​ទៅ ដើម្បី​ធ្វើការ​នាំ​ចេញ​ ។ ​

អត្ថបទសរសេរ ដោយ