ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ថា​ក់ស៊ី​ន​បរិហារ​ពី​ការ​បោះ​ឆ្នោត​ក្លែងបន្លំ​មួយ​នៅ​ថៃ

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ក្រោយ​ការ​បោះ​ឆ្នោត​សភា​កាលពី​ថ្ងៃ​ទី​២៤​មីនា ទាំង​ពួក​ប្រឆាំង​ទាំង​ពួក​យោធា​សុទ្ធតែ​អះអា​ង​ពី​ការ​ដណ្ដើម​បាន​ជ័យជម្នះ​។ ពួក​អ្នក​សង្កេតការណ៍​យល់​ថា បែប​នេះ​វិបត្តិ​នយោបាយ​មួយ​ពិបាក​ចៀស​ផុត​។ គណបក្ស​របស់​ពួក​យោធា ​PALANG PRACHARAT​ បើ​តាម​ការ​អះអាង​របស់​មេដឹកនាំ​គណបក្ស​នោះ…

ប្រទេស​ថៃ ៖ ក្រោយ​ការ​បោះ​ឆ្នោត​សភា​កាលពី​ថ្ងៃ​ទី​២៤​មីនា ទាំង​ពួក​ប្រឆាំង​ទាំង​ពួក​យោធា​សុទ្ធតែ​អះអា​ង​ពី​ការ​ដណ្ដើម​បាន​ជ័យជម្នះ​។ ពួក​អ្នក​សង្កេតការណ៍​យល់​ថា បែប​នេះ​វិបត្តិ​នយោបាយ​មួយ​ពិបាក​ចៀស​ផុត​។ គណបក្ស​របស់​ពួក​យោធា ​PALANG PRACHARAT​ បើ​តាម​ការ​អះអាង​របស់​មេដឹកនាំ​គណបក្ស​នោះ លោក​ UTTAMA SAVANAYANA ​ថា ទទួល​បាន​សំឡេង​ច្រើន​ជាងគេ​។ លោក​ថា​ ពេល​នេះ​យើង​ចាប់ផ្ដើម​ពិភាក្សា ជាមួយ​គណបក្ស​នានា​ទទួល​បាន​កៅអី ដែល​ប្រកាន់​នយោបាយ​ស្រប​ជាមួយ​យើង ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ​មួយ​។

ចំណែក​គណបក្ស​ភឿ​ថៃ​ជា​គណបក្សប្រឆាំង​សំខាន់ បាន​បរិហារ​ការ​បោះ​ឆ្នោត​នោះ​ថា ពុំ​មាន​លក្ខណៈ​ប្រជាធិ​បតេយ្យ និង​បរិហារ​ពី​ការ​ក្លែងបន្លំ​។ លោក ​POKIN POLAKUL សមាជិក​គណបក្ស​នេះ​គូស​បញ្ជាក់​ថា យើង​កត់សម្គាល់​ឃើញ​ថា សមាជិក​សភា​ជាង​២០០​រូប នៃ​ក្រុមប្រឆាំង​ដែល​ជាប់​ឆ្នោត​ប្រកាស​​រួច​ហើយ​ថា នឹង​មិន​ទុក​ឲ្យ​ពួក​យោធា​រក្សា​អំណាច​ឡើយ​។ លោក​ថា ​នោះ​ជា​ឆន្ទៈ​របស់​ប្រជាជន ដែល​ចង់​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​មួយ​ក្នុង​ប្រទេស ហើយ​ឲ្យ​ប្រទេស​ដើរ​លើ​ផ្លូវ​នៃ​លទ្ធិប្រជាធិបតេយ្យ​មួយ​។

លទ្ធផល​ជា​ស្ថា​ពរ​នៃ​ការ​បោះ​ឆ្នោត​នោះ នឹង​ដឹង​រហូត​ដល់​ថ្ងៃ​ទី​៩ ​ឧសភា​។ ប្រ​សិន​ពួក​ប្រឆាំង​ទទួល​បាន​កៅអី​​ច្រើន​ជាង​ពួក​យោធា​តាម​មណ្ឌល​នានា តែ​ពួក​យោធា​បាន​ចង​ក្រឡា​រួច​ហើយ តាម​រយៈ​ច្បាប់​បោះឆ្នោត​ដ៏​ស្មុគស្មាញ​មួយ ដែល​អាច​ឲ្យ​ពួក​គេ​រក្សា​បាន​សំឡេង​ភាគច្រើន​ដែរ​។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ ​AFP កាលពី​ថ្ងៃ​ទី​២៥​ មីនា អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក​ថា​ក់ស៊ីន​ស៊ី​ណា​វ៉ា​ត្រា ដែល​ត្រូវ​ពួក​យោធា​ផ្ដួលរំលំ​កាលពី​ឆ្នាំ​២០០៦ ថ្លែង​នៅ​ក្រុង​ហុងកុង​ថា ការ​បោះ​ឆ្នោត​សភា​ថៃ កាល​​ពី​ថ្ងៃ​ទី​២៤ ​មីនា ពោរពេញ​ដោយ​ការ​ក្លែងបន្លំ និង​ពោរពេញ​ដោយ​ភាព​មិន​ប្រក្រតី ដើម្បី​ឲ្យ​ពួក​យោធា​​អាច​រក្សា​អំណាច​។

មហាសេដ្ឋី​អាយុ​៦៩​ឆ្នាំ​រូប​នោះ​ដែល​រស់នៅ​និទេស​ក្រៅ​ស្រុក​ ហើយ​ពុំ​អាច​វិល​ចូល​ស្រុក​វិញ​បាន ចាប់​តាំង​ពី​ជាង​១០​ឆ្នាំ​មក​ហើយ អះអាង​កាលពី​ថ្ងៃ​ទី​២៥ ​មីនា​ថា មនុស្ស​ទាំងអស់​សុទ្ធតែ​ដឹង​រឿង​នៅ​ថៃ ហើយ​​សហគមន៍​អន្តរជាតិ​ទាំងមូល​ដែល​តាមដាន​ការ​បោះ​ឆ្នោត​ដឹង​ថា ​ការ​បោះ​ឆ្នោត​នោះ​មាន​ភាព​មិន​ប្រក្រតី​នានា​។

ការ​បោះ​ឆ្នោត​សភា​កាលពី​ថ្ងៃ​ទី​២៤ ​មីនា ​ជា​ការ​បោះ​ឆ្នោត​លើក​ដំបូង​រៀបចំ​ធ្វើ​ចាប់តាំងពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤ របស់​ប្រមុខ​យោធា​លោក ប្រា​យុទ្ធ​ចាន់​អូ​ចា ប្រឆាំង​ប្អូនស្រី​លោក​ថា​ក់ស៊ី​ន លោកស្រី​ យី​ង​ឡាក់ ​ស៊ី​ណា​វ៉ា​ត្រា​។ ក្រោយ​ការ​បោះ​ឆ្នោត​នេះ របប​យោធា​ពិតជា​រក្សា​អំណាច ប៉ុន្តែ​ការ​ចោទប្រកាន់ ពី​ការ​ការ​ក្លែងបន្លំ​សន្លឹក​ឆ្នោត​មានការ​កើនឡើង​។

កាលពី​ថ្ងៃ​ទី​២៥ ​មីនា លោក​ថា​ក់ស៊ីន​ បាន​ចេញពី​ភាព​ស្ងៀមស្ងាត់​ចំពោះ​សារព័ត៌មាន​អស់​ពេល​ច្រើន​ខែ​មក​ហើយ ដោយ​លោក​បរិហារ​ចំពោះ​ការ​បោះ​ឆ្នោត​នេះ​ថា ចំនួន​សន្លឹក​ឆ្នោត​មាន​លើស​ច្រើន ពី​ចំនួន​អ្នកបោះឆ្នោត​ក្នុង​ខេត្ត​ជា​ច្រើន​។ លោក​អះអាង​បែប​នោះ​នៅ​ឯលើ​ដំបូល​សណ្ឋាគារ​ដឺ​លិច​មួយ​នៃ​ក្រុង​ហុងកុង​។ ម្យ៉ាងវិញទៀត​សន្លឹក​ឆ្នោត​ជិត​២​លាន​សន្លឹក​ត្រូវ​បាន​គេ​ថា​ ពុំ​ត្រឹមត្រូវ​គ្មាន​សុពលភាព មក​ពី​ការ​គូស​ច្រឡំ​។ ប្រសិនបើរ​ដ្ឋា​ភិ​បាល​មួយ​កើត​ចេញពី​ការ​បោះ​ឆ្នោត​ក្លែងបន្លំ តើ​សម​អាច​ទទួល​ការ​គោរព​របស់​សហគមន៍​អន្តរជាតិ​ដែរ​ទេ?

លោក​បន្ត​ទៀត​ថា ខ្ញុំ​នៅ​តែ​ស្រឡាញ់​ប្រទេស​ខ្ញុំ ស្រឡាញ់​ប្រជាជន​ខ្ញុំ​ជា​និច្ច ប៉ុន្តែ​បើ​មិន​អាច​វិល​ចូល​ស្រុក​បាន ខ្ញុំ​ក៏​មិន​បោះបង់​ការ​ស្រឡាញ់​នោះ​ដែរ​។

កាលពី​ថ្ងៃ​ទី​២២ ​មីនា ​លោក​ថា​ក់ស៊ី​ន ​បាន​រៀបចំ​ការ​រៀប​ការ​របស់​ប្អូនស្រី​លោក​ម្នាក់ នៅ​ក្រុង​ហុងកុង ដោយ​មាន​វត្តមាន​ជា​ពិសេស​របស់​ព្រះ​រៀម​ព្រះមហាក្សត្រ​ថៃ​ គឺ​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​អ៊ូ​បុល​រតនា​។ ម្ចាស់​ក្ស​ត្រី​​អង្គ​នោះ​ធ្លាប់​មាន​បំណង​ឈរឈ្មោះ​ប្រជែង​ជាមួយ​ប្រមុខ​យោធា​ដណ្ដើម​យក​តំណែង​នាយក​រដ្ឋមន្ត្រី សម្រាប់​គណបក្ស​មួយ​ដែល​ទាក់ទិន​នឹង​លោក​ថា​ក់ស៊ីន​។ ប៉ុ​ន្ទែ​ព្រះមហាក្សត្រ​ថៃ មហា​វ៉ា​ជី​រ៉ា​ឡុ​ង​កន​ ភ្លាម​ៗ​បាន​បំផ្លាញ​មហិច្ឆតា​នោះ​របស់​ព្រះ​រៀម ហើយ​ប្រឆាំង​ជំទាស់​ការ​ឈរឈ្មោះ​នេះ​។

លោក​ថា​ក់ស៊ីន​ បាន​ធ្វើការ​សន្និដ្ឋាន​ថា គ្មាន​នរណា​ធ្វើ​ត្រូវ​គ្រប់​យ៉ាងនោះ​ទេ​។ គ្មាន​នរណា​ធ្វើ​ត្រូវ ​ឬ​ធ្វើ​ខុស​១០០%​ឡើយ​។ ប្រាកដ​ណាស់​យើង​ត្រូវ​រៀន​យល់​ពី​អតីតកាល តែ​ក៏​មិន​ត្រូវធ្វើ​ជា​អ្នកទោស​របស់​អតីត​កាល​ដែរ​។ ពេល​នេះ​មធ្យោបាយ​តែ​មួយ​គត់ គឺ​ធ្វើ​ឲ្យ​ថៃ​កាន់តែ​រុងរឿង ​ហើយ​ក្លាយជា​ប្រទេស​​ប្រជា​ធិប​តេយ្យ​ពេញលេញ និង​អាច​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី ​និង​ស្មើភាព​។ លោក​ផ្ដោត​លើ​ប្រការ​ដែល​ថា ប្រសិនបើ​មាន​បាតុកម្ម​នានា​បាតុកម្ម​ទាំងនោះ ត្រូវ​តែ​ធ្វើ​ដោយ​សន្តិវិធី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ